ព័ត៌មាន

ការនាំចេញកុំព្យូទ័រ និងគ្រឿងបន្លាស់របស់វៀតណាមក្នុងរយៈពេល ៨ ខែសម្រេចលើសពី ១០០ ពាន់លានដុល្លារអាមេរិក

ការនាំចេញបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីដើមឆ្នាំ ២០២៦មក បណ្តាលឱ្យការនាំចេញរបស់វៀតណាមក្នុងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៦ សម្រេចបាន៣៧៤ ពាន់លានដុល្លារអាមេរិក ស្មើនឹងជិត ៨០% នៃតម្លៃនាំចេញសរុបក្នុងឆ្នាំ ២០២៥។ ក្នុងនោះ ក្រុមទំនិញមួយបានសម្រេចលើសពី ១០០ ពាន់លានដុល្លារអាមេរិក។

យោងតាមទិន្នន័យពីនាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងគ្រប់គ្រងសហគ្រាស (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) ការនាំចេញបានកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំមក ដោយ​កម្លាំង​ចលករយ៉ាងខ្លាំង​ពីឧស្សាហកម្មកែច្នៃ និងផលិតកម្ម​។ ក្រុមទំនិញនេះ បាននាំមកនូវប្រាក់ចំណូល ៣២៤,៥ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៨៦,៨% នៃតម្លៃនាំចេញសរុប។

គួរឱ្យកត់សម្គាល់ថា តម្លៃនាំចេញកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់​ សម្រេច​បាន ១០០,៥ ពាន់លានដុល្លារអាមេរិក។ ក្រុមទំនិញនេះ បន្តបញ្ជាក់ពីឋានៈរបស់ខ្លួនជាផលិតផលនាំចេញឧស្សាហកម្មដ៏សំខាន់មួយ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់តុល្យភាពពាណិជ្ជកម្ម និងកំណើនរួមនៃឧស្សាហកម្មផលិតកម្ម និងដំឡើងរបស់វៀតណាម។

ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារសំខាន់ៗនៅតែរក្សាបាននូវកំណើន​ល្អ។ យោងតាមទិន្នន័យបឋម ការនាំចេញទៅកាន់សហរដ្ឋអាមេរិកមានភាពវិជ្ជមានជាងមុន ដែលត្រូវបានប៉ាន់ប្រមាណឈានដល់ ១២៣,៥ ពាន់លានដុល្លារ កើនឡើង ២៤,៨% ដែល​ខ្ពស់ជាងអត្រាកំណើននាំចេញសរុប៕​


top