
	ការធ្លាក់យន្តហោះប៉ូលីសនៅឥណ្ឌូណេស៊ី (VNA)
	យន្តហោះ M28 Skytruck នៃកំលាំងប៉ូលីសឥណ្ឌូណេស៊ីបានធ្លាក់នៅតំបន់សមុទ្រ  Batam ប៉ែកខាងលិចឥណ្ឌូណេស៊ីដែលធ្វើឲ្យប៉ូលីសចំនួន ១៦ នាក់ត្រូវស្លាប់។ នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៦ អ្នកនាំពាក្យខុទ្ទកាល័យស្វែងរកនិងជួយសង្គ្រោះជាតិ ឥណ្ឌូណេស៊ី លោក  Marsudi បានឲ្យដឹងថា៖ លើជើងហោះហើរពីទីក្រុង Pangkal Pinang ទៅកោះ Batam នៅខេត្ត Kapulauan Riau យន្តហោះពោលខាងលើបានបាត់ បង់ព័ត៌មានពីថ្ងៃទី ៣ ខែធ្នូ។ ទាហាននិងប៉ូលីសនៃខុទ្ទកាល័យស្វែងរកនិងជួយសង្គ្រោះជាតិឥណ្ឌូណេស៊ីចំនួន ៣០០ នាក់បានចូលរួមការស្វែងរកសាកសពជនរងគ្រោះ។ នាបច្ចុប្បន្ន កំលាំងជួយសង្គ្រោះបានរកឃើញសាកសព្វនៃជនរងគ្រោះចំនួន ៣ នាក់ និងបំបែកមួយចំនួននៃយន្តហោះ៕ 
	តាម VOV5-វិទ្យុសម្លេងវៀតណាម