ព័ត៌មាន

ការថែទាំជនក្រីក្រនិងកម្មករក្នុងឱកាសបុណ្យតេតវៀតណាម


នាថ្ងៃទី ២៩ ខែធ្នូ នៅតំបន់ឧស្សាហកម្ម Yen Phong ១ ស្រុក Yen Phongខេត្ត Bac Ninh បានប្រព្រឹត្តទៅពិធីជួបជុំគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ក្រោមប្រធានបទ“ បុណ្យតេតជួបជុំគ្នា - រីករាយនិទាឃរដូវនិងដឹងគុណបក្ស” ។


  ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam (រូបថត៖ TTXVN)

នៅក្នុងកម្មវិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam និងថ្នាក់ដឹកនាំអគ្គសហព័ន្ធពលករ​វៀតណាម ខេត្ត Bac Ninh បានប្រគល់ជូនកាដូចំនួន ២០០០ កញ្ចប់ដល់សមាជិកសហជីពដែលមានស្ថានភាពរស់នៅលំបាក រួមទាំងជូនសំបុត្ររថភ្លើងនិងសំបុត្រឡានក្រុងចំនួន ៧,០០០ ជូនដល់កម្មករ សមាជិកសហជីពដែលកំពុងធ្វើការនៅឆ្ងាយពីស្រុកកំណើត ដើម្បីត្រឡប់ទៅស្រុកកំណើតវិញទទួលអំណរបុណ្យតេតផងដែរ។

មុននោះនារសៀលថ្ងៃទី ២៩ ខែធ្នូ នៅមជ្ឈមណ្ឌលវប្បធម៌ Kinh Bac  ក្រុង Bac Ninh ឧបនាយករដ្ឋមន្រ្តី​វៀតណាម លោក Vu Duc Dam បានប្រគល់កាដូជូនដល់ជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌​លឿង​ទុំនៅខេត្ត Bac Ninh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top