ព័ត៌មាន

ការតាំងពិព័រណ៍ឯកសារ វត្ថុបុរាណ “ដំរីនៅ Tay Nguyen”


 ទិដ្ឋភាពនៃពិធីបើកការតាំងពិព័រណ៍ឯកសារ វត្ថុបុរាណ “ដំរីនៅ Tay Nguyen”

នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា  ឆ្នាំ​២០១៧ ​សារមន្ទីរជនជាតិវិទ្យាវៀត​​ណាម បាន​បើកការតាំង​​ពិព័រណ៍ “ដំរីនៅ Tay Nguyen”​។ ដោយវ​ត្ថុ​តាងចំនួន៤០គ្រឿង ​រូបថត​និងវីដេអូ ចំនួន៣៨រួមទាំ​ង​អត្ថ​បទ​ណែនាំជាច្រើន​នោះ ការ​តាំង​បង្ហាញ “ដំរី​នៅ Tay Nguyen ” បានឆ្លុះប​ញ្ជាំងនូវតួនាទីរបស់ដំ​រីក្នុង​ជីវភាពរស់​នៅ វប្បធម៌ សង្គម ក៏ ដូចជា​វិធីសាស្ត្រចាប់​និង​ផ្សាំងដំរី​ របស់ប្រជាជននៅ T​ay Nguyen ផងដែរ។
​ 
នេះជាលើក​ដំបូងដែលមានការឧទ្ទេសនា​ម អំពីវប្បធម៌របស់ជនជា​តិ ភាគ​តិច​មួយ​ចំនួន នៅតំបន់  Tay Nguyen បានតាំងបង្ហាញតាមរយៈរូបភា​ពដំរី ដែល ជាសត្វមួយមានអត្ថន័យ​សំខាន់​ពិសេស​ចំពោះ​ប្រជាជន​នៅ​តំបន់​ Tay Nguyen។ តាមរយៈការ​តាំងបង្ហាញនេះ​ សារមន្ទីរជនជាតិវិទ្យាមាន​បំណង​ចង់ឲ្យ​មហាជន មានឱកាស​ស្វែងយល់អំពី​ទំនៀមទម្លាប់ ពិធីនានាដែ​លទាក់ទិន​ដល់ការចាប់ ផ្សាំង ថែទាំក៏ដូច​ជា​តម្លៃ​របស់​ដំរីក្នុង​ជីវ​​ភាព​វប្បធម៌សង្គម របស់ជនជាតិភាគតិច មួយ​ចំនួននៅតំ​បន់ Tay Nguyen ព្រមទាំងរួម​ចំណែក​ជួយឲ្យ​សង្គម​ទាំង​មូល លើកកំពស់មនសិការ រួមដៃការ​ពារសត្វព្រៃនិយាយ​រួម និង​ដំរីនិយាយដោ​យ​ឡែក ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 


top