ព័ត៌មាន

ការតាំងបង្ហាញអំពីកោះសមុទ្រនិងយុទ្ធជនទ័ពជើងទឹក

នៅសារមន្ទីរខេត្ត Ha Giang កំពុងប្រព្រឹត្តទៅការតាំងបង្ហាញជំនាញ៖ សមុទ្រ កោះនិងយុទ្ធជនទ័ពជើងទឹកក្រោមប្រធានបទ “Ha Giang រួមដៃកសាងនិងការពារអធិបតេយ្យភាពព្រំដែន កោះសមុទ្ររបស់មាតុ​ប្រទេស​”​។​

ទិដ្ឋភាពនៃពិធីតាំងបង្ហាញ ជំនាញ៖ សមុទ្រ កោះនិងយុទ្ធជនទ័ពជើងទឹក

ការតាំងបង្ហាញនេះ បានតាំងបង្ហាញឯកសារ រូបភាព ផែនទី និងទម្រង់រូបនាវាចម្បាំងដោយឆ្លុះបញ្ជាំងនូវយុទ្ធជ័យ​ឆ្នើមរបស់កងទ័ពជើងទឹកវៀតណាម បុព្វហេតុកសាងជួរកងទ័ពជើងទឹកប្រជាជនវៀតណាមរៀបរយ ចំ​នាញនិងទំនើប។ ជាពិសេស  នៅក្នុងការតាំងបង្ហាញនេះ ខេត្ត Ha Giang បានឧទ្ទេសនាមនូវរូបភាព ឯកសារជាច្រើនក្រោមប្រធានបទ “ខេត្ត Ha Giang រួមដៃកសាងនិងការពារអធិបតេយ្យភាពព្រំដែន កោះសមុទ្រ​ មាតុប្រទេស” រួមមានរូបភាពបង្ហាញការយកចិត្តទុកដាក់ ការរួមដៃការពារអធិបតេយ្យភាពព្រំដែន កោះសមុទ្ររបស់បក្ខភាគ រដ្ឋអំណាច និងប្រជាជនបណ្តាជាតិនៅ Ha Giang  រួមទាំងការចែករំលែករបស់ប្រជាជន Ha Giang ជាមួយកងទ័ពនិងប្រជាជននៅលើកោះ Truong Sa រួមទាំងតំបន់កោះសមុទ្ររបស់មាតុ​ប្រទេស​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top