សិប្បករវ័យក្មេង យកចិត្តទុកដាក់លើការឆុងកាហ្វេ តាមបែបប្រពៃណី ដែលបង្ហាញពីការរក្សា និងការបន្តបេតិកភណ្ឌពីមនុស្សជំនាន់មុនៗ។ រូបថត៖
ង្វៀនឡឹន/VNP
មានវត្តមានចាប់ពីឆ្នាំ១៩៥៤ ហាងកាហ្វេកន្រ្តង ស្ថិតលើផ្លូវ ផាន ឌិញ ភុង (Phan Dinh Phung) គឺជាផ្នែកពិសេសមួយ នៃវប្បធម៌របស់ប្រជាជន សៃហ្គន (Sai Gon) - ទីក្រុងហូជីមិញ តាំងពីយូរមកហើយ។ រូបថត៖ ហុងដាត/VNA
កាហ្វេកន្ត្រង (ធ្លាប់ហៅថាកាហ្វេ ខ ឬកាហ្វេអង្គុយច្រហោង) ត្រូវបានឆុងដោយកន្រ្តង ដែលមានសំពត់ក្រាស់បន្តិច ហើយបានឆុងទៅ
ឆុងមកក្នុងកំសៀវ ៣-៤ ដង។ នៅពេលពិសា
អ្នកនឹងមានអារម្មណ៍ល្វីងលាយឡំជាមួយក្លិនក្រអូបនៃផ្សែងពិសេស និងជាតិផ្អែមនៅបំពងក។
ពិសាកាហ្វេកន្រ្តង មើលដំណើរចរាចរណ៍មមាញឹក ជាបទពិសោធន៍ពិសេស
ពេលរស់នៅក្នុងទីក្រុងហូជីមិញ។ រូបថត៖ ហុងដាត/VNA
បរិយាកាសក្នុងហាងកាហ្វេ នៅទ្រឿងឌិញ (Truong Dinh) - ប៊ូយធីសួន (Bui Thi Xuan) ជាមួយលក្ខណៈវប្បធម៌ពិសេស
នាំមកនូវបទពិសោធន៍ពិសេស សម្រាប់អ្នកដែលចង់ស្វែងរកអតីតកាល និង អនុស្សាវរីយ៍គួរចងចាំអំពី ទីក្រុងសៃហ្គន ( Sai Gon)។ រូបថត៖ ហុងដាត/VNA
កាហ្វេលក់លើជ្រុងចិញ្ចើមថ្នល់ និងកាហ្វេអង្គុយផ្ទាល់លើដី ក៏ជារូបភាពដ៏ស្និទ្ធស្នាលនៃទីក្រុងផងដែរ។ ត្រឹមតែកៅអីតូចៗ មួយចំនួន បានដាក់លើចិញ្ចើមថ្នល់ ឬក្នុងសួនច្បារ សាធារណជនអាចអអ្គុយលេងនិងជជែកគ្នា គយគន់ទិដ្ឋភាព និងទទួលយកអារម្មណ៍ នៃចង្វាក់ជីវិតជុំវិញខ្លួន ។ ដោយមិនមានភាពសាំញ៉ាំអំពី លំហ កន្លែងណាត់ជួបទាំងនេះ បានបង្កើតនូវលក្ខណៈទូលំទូលាយ និងស្និទ្ធស្នាល ក្នុងជីវភាពរស់នៅទីក្រុង។
លើសពីនេះ ហាងកាហ្វេទំនើបៗ ដែលមានរចនាបថចម្រុះ កំពុងទាក់ទាញយុវវ័យ និងភ្ញៀវទេសចរអន្តរជាតិយ៉ាងខ្លាំង។ ទោះបីជាជ្រើសរើសហាងតូចមានអាយុកាលចំណាស់ ឬបរិយកាសលំហថ្មី មនុស្សជាច្រើន ក៏នៅតែស្វែងរកកាហ្វេ ដើម្បីតំណភ្ជាប់ ចែក រំលែក និងរីករាយជាមួយពេលវេលាទំនេររបស់ខ្លួន។
ដោយមានម្លប់បៃតងខៀវស្រងាត់ ហាងកាហ្វេក្រៅផ្ទះទាំងនេះ គឺជាកន្លែងដ៏ល្អ សម្រាប់មនុស្សជ្រមុជខ្លួននៅក្នុងវប្បធម៌ក្នុងស្រុកដ៏ពិសេស។
រូបថត៖ ង្វៀន ឡឹន/VNP
នៅទីក្រុងហូជីមិញ វប្បធម៌កាហ្វេមិនត្រឹមតែស្ថិតនៅលើវិធីឆុង ឬវិធីពិសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញ តាមរយៈការណាត់ជួប ក្នុងជីវិតប្រចាំថ្ងៃ ដែលជាសម្រស់នៃការរស់នៅយ៉ាងសាមញ្ញ រួមចំណែកបង្កើតបានជាភាពរវើក និងបើកចំហនៃទីក្រុង៕