ព័ត៌មាន

ការដង្ហែក្បួនដើម្បីនារីដោយទ្រង់ទ្រាយធំប្រព្រឹត្តទៅនៅប្រទេសអាមេរិកទាំងមូល


 ការដង្ហែក្បួនដើម្បីនារីដោយទ្រង់ទ្រាយធំប្រព្រឹត្តទៅនៅប្រទេសអាមេរិកទាំងមូល

នារីរាប់លាននាក់នៅរដ្ឋធានីវ៉ាស៊ីន​តោន និងបណ្ដារដ្ឋក្នុងទូទាំ​ងប្រទេស អាមេ​រិក​បានចូលរួមសកម្មភាព «ការ​ដង្ហែក្បួន​ដើម្បីនារី» សំដៅឡើងសម្លេងការពារសិ​ទ្ធិនារី នាថ្ងៃទី២​០ ខែមករា ឆ្នាំ​២០​១៨ ពេញមួយ​ឆ្នាំដែល​ប្រធានាធិបតី​ លោក Donald Trump​ ទទួលដំណែង។ ​សកម្មភាព​ដង្ហែក្បួន​ទ្រង់ទ្រាយ​ធំលើក​នេះបាន​ប្រព្រឹត្ត​ទៅ​​នៅរដ្ឋធានី​វ៉ាស៊ីនតោន ទី​ក្រុង New York ទីក្រុង C​hicago ទីក្រុង Los​ Angeles រួមជាមួយ​ទីក្រុង​ផ្សេងៗទៀត​នៅអាមេរិក​។ ក្រៅពីពាក្យស្លោកទាមទារឲ្យ​សិទ្ធិសមភាពសំរាប់នា​រីដូច​ជា «នារីនឹងមិនឱនក្បល» ​«ទាម​ទារ ឲ្យសមភាពសំរាប់​មនុស្សគ្រប់រូ​ប» «សិទ្ធិសំរាប់នារី» ​អ្នកចូលរួមការដង្ហែក្បួន​បាន​យក សារជាច្រើនផ្ញើជូន​ចំពោះប្រធានាធិបតី​ Trump ដែលទាក់​ទិនដល់​បញ្ហាជន​អន្តោប្រវេសន៍​ក៏ដូចជា​បញ្ហាដែល​ប្រទេស​អាមេរិក​កំពុង​ប្រឈម​មុខ​ផង​ដែរ។​ ការដង្ហែក្បួនបានប្រព្រឹត្តទៅរ​យៈពេលតែ ១​២ ​ម៉ោង បន្ទាប់ពី​ រដ្ឋាភិបាល​អាមេរិកត្រូវ​បិទទ្វារដោយកា​រអស់ថវិការរដ្ឋ៕​
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top