ការប្រឡងថ្នាក់វិទ្យាល័យនិងការប្រឡងចូលរៀននៅមហាវិទ្យាល័យឆ្នាំនេះត្រូវបានក្រសួងអប់រំនិងបណ្តុះបណ្តាលបញ្ចូលក្នុងការប្រឡងរួមមួយដែលមានឈ្មោះការប្រឡងថ្នាក់វិទ្យាល័យជាតិ ឆ្នាំ២០១៥។ ការប្រឡងនេះចាប់ផ្តើមពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៥ ចំពេលអាកាសធាតុថ្ងៃក្តៅកំពុងវិវឌ្ឍន៍យ៉ាងខ្លាំងនៅរដ្ឋធានីហាណូយនិងបណ្តាខេត្ត ទីក្រុង នៅភាគខាងជើងនិងភាគកណ្តាល។
នៅរដ្ឋធានីហាណូយ ឪពុកឬម្តាយរបស់បេក្ខជនរួមជាមួយបណ្តាអង្គការមហាជន បណ្តាអង្គការសង្គម អង្គការសម្បុរសធម៌ ដែលមិនគិតគូរដល់ថ្ងៃក្តៅមានសីតុណ្ហភាពឡើងដល់ ៤០ អង្សាសេ បានមកដល់ទីកន្លែងរៀបចំការប្រឡង ដើម្បីជួយឧបត្ថម្ភបេក្ខជនចូលរួមការប្រឡងនេះ។ បណ្តាក្រុមនិស្សិតស្ម័គ្រចិត្តនេះបានជួយឧបត្ថម្ភបេក្ខជនស្វែងរក ឧទ្ទេសនាមផ្ទះជួលមានតំលៃសមរម្យ ណែនាំការធ្វើដំណើរពីផ្ទះជួលដល់ទីកន្លែងរៀបចំការប្រឡងឲ្យបេក្ខជន រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅបណ្តាទីកន្លែងរៀបចំការប្រឡងនិងផ្តល់បាយថ្ងៃត្រង់មានតំលៃថោក។
កម្មវិធីជួយឧបត្ថម្ភការប្រឡងនេះបានជួយបេក្ខជននិងសាច់ញាត្តិរស់នៅជុំវិញរដ្ឋធានីហាណូយចំនួន ២០០.០០០នាក់ ហើយមានការចូលរួមរបស់និសិ្សតស្ម័គ្រចិត្តចំនួន ១២.០០០ នាក់។ សកម្មភាពជាក់ស្តែងរបស់បណ្តាអង្គការ បណ្តានិសិ្សតស្ម័គ្រចិត្តបានរួមចំណែកក្នុងការជួយបណ្តាបេក្ខជនមានក្តីជឿជាក់ធ្វើល្អការប្រឡងនេះ។
អនុវត្តន៍៖ ក្លឹបថតរូបកាលៈទេសៈមាស (កាសែតរូបភាពវៀតណាម)