ព័ត៌មាន

ការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនសម្រេចបានលទ្ធផលវិជ្ជមាន

នាថ្ងៃទី១៦ ខែឧសភា ថ្លែងទៅកាន់សារព័ត៌មានអំពីលទ្ធផលនៃការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនថ្មីៗនេះ ដែលប្រព្រឹត្តទៅនៅប្រទេសកូរ៉េខាងត្បូង អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ភាគីទាំងពីរសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។

ទីមួយ ភាគីទាំងពីរបានបន្តអនុវត្តលទ្ធផលនៃការពិគ្រោះយោបល់មុននោះ និងឈានដល់ការឯកភាពគ្នាជាវិជ្ជមានលើកិច្ចព្រមព្រៀងពន្ធគយពាក់ព័ន្ធ។ ភាគីទាំងពីរបានយល់ព្រមបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្ម និងក្រុមប្រឹក្សាវិនិយោគ ដើម្បីពិភាក្សាអំពីកង្វល់រៀងៗខ្លួនក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរនឹងដោះស្រាយ ឬជំរុញការដំណោះស្រាយជាក់ស្តែងនៃឧបសគ្គមិនមែនពន្ធគយមួយចំនួន និងបញ្ហាចូលទីផ្សារទាក់ទងនឹងផលិត ផលកសិកម្ម។ ភាគីទាំងពីរក៏បានយល់ព្រមលើកិច្ចព្រមព្រៀងដូចជា៖ ការកាត់បន្ថយពន្ធគយទៅវិញទៅមកលើទំនិញមួយចំនួន ការលើកកម្ពស់ការពង្រីកពាណិជ្ជកម្មទ្វេភាគីក្នុងវិស័យដូចជាផលិតផលកសិកម្ម...។

ជាពិសេស ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយចំពោះការដែលចិនទិញយន្តហោះ ពីសហរដ្ឋអាមេរិក និងសហរដ្ឋអាមេរិកធានាការផ្គត់ផ្គង់ម៉ាស៊ីនយន្តហោះ និងគ្រឿងបន្លាស់ដល់ប្រទេសចិន និងបានយល់ព្រមបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ៕


top