ព័ត៌មាន

កសាងអាជ្ញាធររបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន

វៀតណាមកំពុងស្ថិតក្នុងប៉ុន្មានថ្ងៃអបអរសាទរខួប ៨០ ឆ្នាំនៃការបង្កើតប្រទេសជាតិ ហើយក៏ជាខួបលើកទី ៨០ ទិវាបង្កើតរដ្ឋាភិបាលផងដែរ។ ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ អាជ្ញាធររដ្ឋគ្រប់លំដាប់ថ្នាក់បានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រយ៉ាងល្អឥតខ្ចោះ ដែលត្រូវបានកំណត់ចាប់តាំងពីការចាប់បដិសន្ធិឡើង ហើយទាំងអស់នេះក្នុងគោលបំណង ដោយប្រជាជននិងដើម្បីប្រជាជន។
កសាងអាជ្ញាធររដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន (រូបភាព៖ TTXVN)

ឈរលើមូលដ្ឋានប្រវត្តិសាស្ត្រនៃរដ្ឋនីតិរដ្ឋសង្គមនិយម រដ្ឋបដិវត្តន៍វៀត ណាម ជាលទ្ធផលផ្ទាល់នៃជ័យជំនះដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបានកាលពី ៨០ ឆ្នាំមុន បាននិងកំពុងជំរុញការផ្លាស់ប្តូរថ្មី បន្តបំពេញបេសកកម្មប្រវត្តិសាស្ត្រយ៉ាងល្អឥតខ្ចោះ ដែលជារដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។

រដ្ឋនីតិរដ្ឋត្រូវតែជារបស់ប្រជាជន

កាលនៅរស់ លោកប្រធានហូជីមិញបានបង្កើតទស្សនៈទឹ្រស្តីបង្កប់លក្ខណៈតម្រង់ទិសថា៖ រដ្ឋនីតិរដ្ឋត្រូវតែជារបស់ប្រជាជន។ នោះគឺជាគោលដៅផង ជាលក្ខណៈពិសេសផង និងជាកត្តាដែលធានានូវបដិវត្តន៍ប្រកបដោយជោគជ័យយ៉ាងសព្វគ្រប់។

ក្នុងដំណើរប្រវត្តិសាស្ត្រ នៅចំពោះមុខរាល់ភារកិច្ច និងតម្រូវការជាក់ស្តែងនៃសម័យកាលនីមួយៗ (តស៊ូ កសាងជាតិ កសាងសង្គមនិយមភាគខាងជើង តស៊ូរំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសជាតិ) បក្សកុម្មយនិស្តវៀតណាមបានរៀបចំផែនការគោលនយោបាយលើកកំពស់តួនាទីរបស់អាជ្ញាធររដ្ឋ ដើម្បីអនុវត្តបដិវត្តន៍ប្រជាធិបតេយ្យជាតិរបស់ប្រជាជន ទន្ទឹមនឹងនោះធានានូវសិទ្ធិ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជន។

ក្នុងកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងសម័យអន្តរកាលឈានឡើងសង្គមនិយម (បំពេញបន្ថែម និងអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១១) កសាងនីតិរដ្ឋសង្គមនិយម របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជនក៏ជាទិសដៅមួយក្នុងចំណោមទិសដៅជាមូលដ្ឋានទាំង ៨ ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលដៅដល់ពាក់កណ្តាលសតវត្សន៍ទី ២១ ដោយខិតខំកសាងប្រទេសទៅជាប្រទេសឧស្សាហូបនីយកម្មទំនើប។

ការកសាងរដ្ឋរបស់ប្រជាជនដោយប្រជាជនដើម្បីប្រជាជន ត្រូវបានអនុវត្តន៍ជាក់ស្តែង គឺជាទិសដៅ និងគោលការណ៍នៃការរៀបចំ-ប្រតិបត្តិការ និងការអនុវត្តមុខងាររបស់ក្បាលម៉ាស៊ីនគ្រប់គ្រងរដ្ឋ នៅគ្រប់ជាន់ថ្នាក់នៅវៀតណាម ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។

ដោយប្រជាជនដើម្បីប្រជាជនគឺធានា និងអនុវត្តសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ

ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ពីរដ្ឋវៀតណាមប្រជាធិបតីសាធារណរដ្ឋ រហូតដល់រដ្ឋនីតិរដ្ឋសង្គមនិយម គំរូនៃការរៀបចំ អង្គការចាត់តាំងក្បាលម៉ាស៊ីន វិធីសាស្រ្តប្រតិបត្តិការ និងដំណើរការរបស់អាជ្ញាធររដ្ឋមានការផ្លាស់ប្តូរនិងកែលម្អ ដោយបំពេញតាមតម្រូវការនៃបុព្វហេតុបដិវត្តន៍ ប៉ុន្តែសុទ្ធតែគោរពតាមទស្សនៈរបស់រដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។

ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៥ គំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិតបានចូលជាធរមាន ដែលជាការអភិវឌ្ឍគួរឲ្យកត់សម្គាល់ លើផ្នែកស្ថាប័ន វិមជ្ឈការ វិសហមជ្ឈការ បំបាត់ភាពកក់ស្ទះ នាំក្បាលម៉ាស៊ីន និងប្រតិបត្តិការរបស់អាជ្ញាធររដ្ឋខិតមកជិតប្រជាជន បម្រើប្រជាជនបានទាន់ពេលវេលា។ ទន្ទឹមនឹងការផ្លាស់ប្តូរនោះ កំណែទម្រង់រដ្ឋបាល កសាងរដ្ឋាភិបាល អាជ្ញាធរអេឡិចត្រូនិក និងការផ្លាស់ប្តូរឌីជីថល... មានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បម្រើឱ្យកាន់តែល្អប្រសើរនូវភារកិច្ចនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

អញ្ជើញថ្លែងមតិក្នុងសន្និសីទអនឡាញស្ដីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈទាក់ ទងនឹងការកសាងបក្ស ការគ្រប់គ្រងរដ្ឋ ការរៀបចំ និងប្រតិបត្តិការរណសិរ្សមាតុភូមិ អង្គការនយោបាយនៅថ្នាក់ឃុំ (ថ្មី) នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានឲ្យដឹងថា៖

គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើកកម្ពស់ស្មារតីផ្តួចផ្តើមគំនិតច្នៃប្រឌិត ភាពបត់បែននិងការទទួលខុសត្រូវចំពោះប្រជាជននិងប្រទេសជាតិ។ ពេលយើងផ្លាស់ប្តូរសភាពការ  គឺអាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការនយោបាយ ស្តាប់មតិប្រជាជន ប្រកាន់ខ្ជាប់ស្ថានភាពជាក់ស្តែង ពង្រឹងការពិត ផ្តោតលើមូលដ្ឋាន ខិតជិតគ្រប់ជ្រុងជ្រោយ ដោយស្មារតីផ្ទៀងស្តាប់ប្រជាជន

៨០ឆ្នាំនៃការកសាងរដ្ឋ អាជ្ញាធររបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ហើយក៏ជា ៨០ឆ្នាំដែលវៀតណាម ធានានិងអនុវត្តសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋបន្តិចម្តងៗ។ អាជ្ញាធររដ្ឋដើរតួនាទីសំខាន់បំផុតក្នុងការកសាង និងអនុវត្តប្រព័ន្ធសន្តិសុខសង្គមពហុស្រទាប់ ទូលំទូលាយ...។ ទាំងនេះគឺជាសក្ខីភាពដ៏រស់រវើកអំពីរដ្ឋមួយដែលរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន៕


top