សន្និសីទរដ្ឋមន្រ្តីការបរទេស អាស៊ាន (AMM) លើកទី៥៦ ទើបតែប្រព្រឹត្តិទៅនៅឥណ្ឌូនេស៊ី បានផ្តោតពិភាក្សាលើដំណើរការកសាងសហគមន៍អាស៊ាន ពង្រាយចក្ខុវិស័យអាស៊ាន អំពីមហាសមុទ្រឥណ្ឌា និង មហានសមុទ្រប៉ាស៊ីហ្វីក ទំនាក់ទំនងការទេស និង រចនាសម្ពន្ធតំបន់។
សន្និសីទរដ្ឋមន្រ្តីការបរទេស អាស៊ាន (AMM) លើកទី៥៦ ទើបតែប្រព្រឹត្តិទៅនៅឥណ្ឌូនេស៊ី បានផ្តោតពិភាក្សាលើដំណើរការកសាងសហគមន៍អាស៊ាន ពង្រាយចក្ខុវិស័យអាស៊ាន អំពីមហាសមុទ្រឥណ្ឌា និង មហាសមុទ្រប៉ាស៊ីហ្វីក ទំនាក់ទំនងការទេស និង រចនាសម្ពន្ធតំបន់។
ដើម្បីឆ្ពោះទៅរក “អាស៊ានមួយមានជំហរ៖ ចំណុចក្រហមនៃកំណើន” អះអាងតួនាទីកណ្តាលរបស់អាស៊ាន ក្នុងដំណើរការតំបន់នានា តាំងពីកំណើន អភិវឌ្ឍសេដ្ឋកិច្ច ផ្លាស់ប្តូរផ្នត់គំនិតធ្វើការ របៀបពង្រាយសេចក្តីសម្រេចចិត្ត របស់អាស៊ាន រហូតដល់វិធីកៀកជិតបញ្ហាតំបន់ និងអន្តរជាតិ។
អាស៊ានសង្ឃឹមនឹងក្លាយជាមជ្ឈមណ្ឌលនៃភាពកំណើន ទាក់ទាញការវិនិយោគ និងប្រភពបម្រើការអភិវឌ្ឍ។ អាស៊ានបន្តជាចំណុចភ្លឺមួយ ជាមួយការព្យាករណ៍កំណើនគួរជាទីពេញចិត្តនៅឆ្នាំ២០២៣ នៅកម្រិត៤,៧%។ ប្រៀបនឹងផ្ទាំងរូបភាពរួម នៃសេដ្ឋកិច្ចសកលលោក អាស៊ាននៅតែរក្សាបានកម្លាំងចលករកំណើន ដោយសញ្ញាសកម្មក្នុងការប្រើប្រាស់ក្នុងស្រុក នាំចេញ និងស្តារវិស័យសេវាកម្ម។
រដ្ឋមន្រ្តីការបរទេសអាស៊ាន ជំនួបចរចា ជាមួយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន អំពីសិទ្ធិមនុស្ស (AICHR) ក្នុងក្របខណ្ឌ AMM-56។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានចុះផ្សាយ
ដើម្បីតថូបនីយកម្មក្តីសង្ឃឹមខាងលើ រដ្ឋមន្រ្តីទាំងឡាយបានឯកភាពពង្រឹងនិងពង្រីកថែមទៀត សមត្ថភាពស្វ័យភាព និង សម្របខ្លួនដោយបត់បែនរបស់អាស៊ាន នៅចំពោះកាលានុវត្តភាព និងបញ្ហាប្រឈមដាក់ចេញសម្រាប់តំបន់។ ក្នុងបរិស្ថានយុទ្ធសាស្រ្តពេញដោយអស្ថេរភាព សាមគ្គី និងតួនាទីកណ្តាលរបស់អាស៊ាន ត្រូវបានអះអាងខ្លាំងថែមទៀត។ អាស៊ានត្រូវការនាំមុខក្នុងការកំណត់រូបភាពរចនាសម្ពន្ធតំបន់មួយ បើកទូលាយ តម្លាភាព គ្របដណ្តប់ និងផ្អែកលើច្បាប់ ជាមួយការចូលរួមសកម្មនិងរួមចំណែកទទួលខុសត្រូវនៃដៃគូទាំងឡាយ សម្រាប់សន្តិភាព ស្ថេរភាព និងវិបុលភាពនៅតំបន់។
សហប្រតិបត្តិការលើវិស័យទាំងឡាយដូចជា លំនឹងហិរញ្ញវត្ថុ ស្វ័យភាពប្រព័ន្ធផ្គត់ផ្គង់ សុខាភិបាលឌីជីថល សន្តិសុខថាមពល សន្តិសុខស្បៀងអាហារ។ល។ បន្តបានជំរុញលើបណ្តាញឯកទេសរបស់អាស៊ាន ចូលរួមចំណែកលើកកម្ពស់សមត្ថភាពនិងលទ្ធភាព ត្រៀមជាស្រេចទប់ស្កាត់និងទប់ទល់របស់អាស៊ាន ចំពោះបញ្ហាបច្ចុប្បន្ន និង ទៅអនាគត។
ក្រៅពីនោះ សន្និសីទ AMM 56 ក៏បានឯកភាពជំរុញពង្រាយប្រសិទ្ធភាពចក្ខុវិស័យអាស៊ាន អំពីមហាសមុទ្ធឥណ្ឌា និង សមុទ្រប៉ាស៊ីហ្វីក លើកទឹកចិត្តដៃគូសហប្រតិបត្តិការជាក់ស្តែង ប្រាកដប្រជា ចំពោះអាស៊ាន លើវិស័យអាទិភាព ខាងតភ្ជាប់ សហប្រតិបត្តិការនាវាចរណ៍ អភិវឌ្ឍចីរភាព និងសេដ្ឋកិច្ច គាំទ្រអាស៊ានកសាងសហគមន៍ រួមចំណែកចូលសន្តិសុខ ស្ថេរភាព និងវិបុលភាពនៃតំបន់។
ចែករំលែកកំណត់សម្គាល់រួម អំពីពិភពលោកមួយ កាន់តែស្មុគស្មាញ់ ពិបាកប៉ាន់ស្មាន់ រដ្ឋមន្រ្តីការបរទេសវៀតណាម ប៊ូយ ថាញសឺន (Bui Thanh Son) សង្កត់ធ្ងន់ អាស៊ានមិនអាចណាជៀសវាងការប្រឈមមុខនឹងបញ្ហា ទាំងខាងក្នុង និងខាងក្រៅ។ ទន្ទឹមនោះ ជាមួយការស្វាយហាប់អំឡុងពេល៥៦ឆ្នាំកន្លងទៅ អាស៊ានមានគ្រប់លក្ខណៈមូលដ្ឋានមោទនភាព និងជឿជាក់ ស្តីពីសហគមន៍អាស៊ានមួយ សាមគ្គី និង រឹងមាំ។
តាមឯកអគ្គរដ្ឋទូត វូ ហូ (Vu Ho) ប្រធានស្តីទី SOM អាស៊ានវៀតណាម សមុទ្រខាងកើតបានក្លាយជាប្រធានបទពិភាក្សារួម សម្រាប់ប្រទេសនានាដែលចូលរួម។ នៅកិច្ចប្រជុំ AMM-56 ប្រទេសនានាសុទ្ធតែមានការកត់សម្គាល់ភាពជឿនលឿន ដែលទទួលបានក្នុងការកសាងកម្រងប្រតិបត្តិការនៃបណ្តាភាគី នៅសមុទ្រខាងកើត (COC) ព្រមទាំងសឱ្យឃើញថា នេះជាជំហានទៅមុខ សញ្ញាល្អ តាមរយៈនោះរួមគ្នាកសាងទំនុកចិត្ត ជួននៅជំរុញការបរទេសបង្កាប្រឆាំង ដើម្បីសម្រួលដល់ទំនាក់ទនង ផលប្រយោជន៍ ធានាសន្តិភាព និង ស្ថេរភាពតំបន់។
ដើម្បីអាស៊ានប្រាកដជាចំណុចក្រហម កម្លាំងចលករសម្រាប់កំណើននៃតំបន់ និងសកលលោក ប្រទេសជាប្រធានប្តូរវេន អាស៊ានឆ្នាំ២០២៣ ឥណ្ឌូនេស៊ីកំណត់ទិសដៅ អាស៊ានអាទិភាពបរិយាបន្នសេដ្ឋកិច្ច សហប្រតិបត្តិការគ្របដណ្តប់ ពង្រាយមានប្រសិទ្ធភាព អនុសញ្ញាដៃគូសេដ្ឋកិច្ចគ្រប់វិស័យតំបន់ (RCEP) ធានាសន្តិសុខស្បៀងអាហារ ស្វ័យភាពថាមពល និង ស្ថេរភាពហិរញ្ញវត្ថុ៕
យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វិទ្យាស្ថានការបរទេស (ក្រសួងការបរទេស) រៀបចំរួមប្រាស្រ័យថ្ងៃបុណចូលឆ្នាំថ្មី “អាស៊ាននិងមិត្តភក្តីឆ្នាំ២០២៣” ជាមួយការចូលរួមនៃរដ្ឋមន្រ្តីក្រសួងការបរទេស ប៊ូយ ថាញសឺន (Bui Thanh Son) ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតប្រទេសនានា និង អង្គការអន្តរជាតិ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង