ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ័រប៊ិញ បាន សង្កត់ធ្ងន់ថា ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីវៀតណាមតភ្ជាប់ជាមួយសេដ្ឋកិច្ចសកល និងជាដំណោះស្រាយមួយដើម្បីពន្លឿន ការអភិវឌ្ឍនៅដំណាក់កាលបន្ទាប់។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក ង្វៀន ហ័រប៊ិញ ធ្វើជាអធិបតីសន្និសីទ អនឡាញស្តីពីការតាក់តែងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។ (រូបថត៖ VGP)
កាលពីថ្ងៃទី២០ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក ង្វៀន ហ័រប៊ិញ បានធ្វើជាអធិបតីសន្និសីទ អនឡាញស្តីពីការតាក់តែងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។
ថ្លែងមតិនៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ័រប៊ិញ បាន សង្កត់ធ្ងន់ថា ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីវៀតណាមតភ្ជាប់ជាមួយសេដ្ឋកិច្ចសកល និងជាដំណោះស្រាយមួយដើម្បីពន្លឿន ការអភិវឌ្ឍនៅដំណាក់កាលបន្ទាប់។
“ការសម្រេចចិត្តអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ គឺជារបកគំហើញយុទ្ធ សាស្ត្រ ដែលជាការសម្រេចចិត្តដ៏ក្លាហាន ប៉ុន្តែចាំបាច់បំផុត។ ទោះបីជាយើងដើរ ក្រោយពីគេក៏ដោយ ប៉ុន្តែយើងមានលក្ខខណ្ឌទាំងអស់សម្រាប់ភាពជោគជ័យ។ ភាពទាក់ទាញរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុនឹងមិនត្រឹមតែឈប់នៅគោលនយោបាយដែលយើងនឹងចេញផ្សាយប៉ុណ្ណោះទេ ថែមទាំងនៅក្នុងសេដ្ឋកិច្ចដ៏ស្វាហាប់របស់ វៀតណាមជាមួយនឹងសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេងទៀតផង”។
ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ័រប៊ិញ បានឲ្យដឹងថា រដ្ឋាភិបាលមានផែនការ អភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិតែមួយនៅវៀតណាម ប៉ុន្តែដំណើរការនៅ ទីក្រុងចំនួនពីរគឺ ដាណាំង និងទីក្រុងហូជីមិញ។ រដ្ឋាភិបាលវៀតណាមសន្យាកសាង ច្រករបៀងផ្លូវច្បាប់ប្រកបដោយលក្ខណៈទម្លុះទម្លាយ ដើម្បីពង្រីកគុណសម្បត្តិ អតិបរមារបស់វៀតណាម ព្រមទាំងគោរពតាមច្បាប់អន្តរជាតិ និងស្តង់ដារអន្តរជាតិ ហើយលើកទឹកចិត្តសកម្មភាពនវានុវត្តន៍ផងដែរ៕