ព័ត៌មាន

កសាងប្រព័ន្ធធានារ៉ាប់រងសង្គមឆ្ពោះទៅប្រជាជនទាំងមូល ស្របតាមស្តង់ដារអន្តរជាតិ

នាព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទដើម្បីវាយតម្លៃលទ្ធផល រយៈពេល ២៥ ឆ្នាំ នៃការអនុវត្តគោលនយោបាយធានារ៉ាប់រងសង្គម និងធានារ៉ាប់រងសុខភាព។
 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសន្និសីទ


អញើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្រ្តីបានទទួលស្គាល់ថា អស់រយៈពេល ២៥ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍មក ការធានារ៉ាប់រងសង្គមបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធសន្តិសុខសង្គម រួមចំណែកដល់ការបង្ហាញពីលក្ខណៈល្អប្រពៃនៃរបប ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមកនូវលទ្ធផលគួរអោយ កត់ សម្គាល់ដែលបានសហគមន៍អន្តរជាតិទទួលស្គាល់។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យស្ថាប័នធានារ៉ាប់រងសង្គម​វៀតណាម​រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍មួយ ដើម្បីក្លាយជាស្ថាប័នទំនើបប្រកបដោយប្រសិទ្ធភាព។  លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖ “គោលដៅគឺត្រូវមានប្រព័ន្ធធានារ៉ាប់រងសង្គម ដែលផ្តោតលើប្រជាជនគ្រប់រូបស្របតាមស្តង់ដារអន្តរជាតិ បង្កើតបណ្តាញសុវត្ថិភាពរួមមានច្រើនស្រទាប់និងការការពារសមាជិក​សហគមន៍​ទាំងអស់។ គោលដៅចុងក្រោយគឺថែរក្សាជីវភាពរស់នៅរបស់មនុស្ស ថែរក្សាសុខុមាលភាពរបស់ប្រជាជន។ ប្រការនេះត្រូវតែយល់ឱ្យបានហ្មត់ចត់ ដើម្បីមនុស្សគ្រប់គ្នាអាចទទួលបានអត្ថប្រយោជន៍ផងដែរ​”រហូត​ដល់ដំណាច់ឆ្នាំ ២០១៩ ចំនួនប្រជាជនដែលចូលរួមក្នុងការធានារ៉ាប់រងសុខភាពបានឈានដល់ជិត ៨៦ លាននាក់ (ស្មើនឹង ៩០% នៃប្រជាជន)។ ជាមួយនឹងអត្រានេះ វៀតណាមបានសម្រេចគោលដៅនៃការធានារ៉ាប់រងសុខភាពប្រជាជនទាំងមូល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top