ព័ត៌មាន

កសាងកសិកម្មវៀតណាមដ៏សម្បូរណ៍រុងរឿង

កំណើន GDP នៃវិស័យទាំងមូលសម្រេចបានប្រហែល ៣,៧-៣,៩២%; ចំណូលនាំចេញកសិ រុក្ខ និងជលផលត្រូវបានប៉ាន់ប្រមាណមានចំនួន ៧០ ពាន់លានដុល្លារ; អតិរេកពាណិជ្ជកម្មលើសពី ២០ ពាន់លានដុល្លារ; ឃុំជិត ៨០% បានបំពេញតាមស្តង់ដារជនបទថ្មី។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ Lai Hoa/VOV)

នារសៀលថ្ងៃទី ៣១ ខែធ្នូ នៅទីក្រុងហាណូយ អញ្ជើញចូលរួមសន្និសីទបូកសរុបការងាររបស់វិស័យកសិកម្មនិងបរិស្ថានក្នុងឆ្នាំ ២០២៥ ដំណាក់កាល ២០២១-២០២៥ និងដាក់ពង្រាយផែនការសម្រាប់ឆ្នាំ ២០២៦ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានលើកច្បាស់ថា នៅឆ្នាំ ២០២៥ វិស័យកសិកម្ម និងបរិស្ថានបានប្រឈមមុខនឹងការផ្លាស់ប្តូរជាច្រើនដែលមិនអាចទាយទុកជាមុនបាន ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ព្យុះនិងទឹកជំនន់ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែវិស័យកសិកម្ម និងបរិស្ថាននៅតែជាសសរស្តម្ភនៃសេដ្ឋកិច្ច។ គោលដៅទាំង ៩/៩ ដែលរដ្ឋាភិបាលបានកំណត់ ត្រូវបានសម្រេច។ កំណើន GDP នៃវិស័យទាំងមូលសម្រេចបានប្រហែល ៣,៧-៣,៩២%; ចំណូលនាំចេញកសិ រុក្ខ និងជលផលត្រូវបានប៉ាន់ប្រមាណមានចំនួន ៧០ ពាន់លានដុល្លារ; អតិរេកពាណិជ្ជកម្មលើសពី ២០ ពាន់លានដុល្លារ; ឃុំជិត ៨០% បានបំពេញតាមស្តង់ដារជនបទថ្មី។

ជាមួយនឹងសមិទ្ធផលដែលសម្រេចបាន លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យក្រសួងកសិកម្ម និងបរិស្ថានបន្តច្នៃប្រឌិតផ្នត់គំនិត ខិតខំធ្វើសកម្មភាព និងប្តេជ្ញាចិត្តចូលរួមចំណែកក្នុងការកសាងវិស័យកសិកម្មដ៏សម្បូរណ៍រុងរឿង កម្លាំងកសិករមានបាន  មុខមាត់ជនបទដ៏ស៊ីវិល័យ ទំនើប និងបរិយាកាសអភិវឌ្ឍន៍ប្រកបដោយចីរភាព៕


top