ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ កងទ័ពកាំភ្លើងធំ-មីស៊ីលបានរួមចំណែកក្នុងការបង្កើតឡើងជ័យជម្នះដ៏រុងរឿងរបស់ប្រទេសជាតិ ដែលចំណុចកំពូលគឺយុទ្ធនាការឌៀនបៀនភូជាប្រវត្តិសាស្ត្រ និងយុទ្ធនាការវាយប្រហារនិងក្រោកឈរឡើងនៅនិទាឃរដូវឆ្នាំ ១៩៧៥។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទីមួយដល់កងកម្លាំងកាំភ្លើងធំ-មីស៊ីល។ រូបថត៖ VNA
នាព្រឹកថ្ងៃទី ២៩ ខែមិថុនា នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានកាំភ្លើងធំ-មីស៊ីល ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីរំលឹកខួបលើកទី ៨០ នៃទិវាប្រពៃណីកងទ័ពកាំភ្លើងធំ-មីស៊ីល (ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ 2២០២៦) និងទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទីមួយ។ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ។
ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ កងទ័ពកាំភ្លើងធំ-មីស៊ីលបានរួមចំណែកក្នុងការបង្កើតឡើងជ័យជម្នះដ៏រុងរឿងរបស់ប្រទេសជាតិ ដែលចំណុចកំពូលគឺយុទ្ធនាការឌៀនបៀនភូជាប្រវត្តិសាស្ត្រ និងយុទ្ធនាការវាយប្រហារនិងក្រោកឈរឡើងនៅនិទាឃរដូវឆ្នាំ ១៩៧៥។
ក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញប្រគល់គ្រឿងឥស្សរិយយសការពារមាតុភូមិថ្នាក់ទីមួយដល់កងកម្លាំងកាំភ្លើងធំ-មីស៊ីល លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា ដោយមានការត្រិះរិះយុទ្ធសាស្ត្រអំពីភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី គណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេស បានសម្រេចចិត្តបង្កើតបញ្ជាការដ្ឋានកាំភ្លើងធំ-មីស៊ីលដោយផ្អែកលើអង្គទ័ពកាំភ្លើងធំក្នុងខែសីហា ឆ្នាំ ២០២៥។ នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ដែលបង្ហាញពីចក្ខុវិស័យថ្មីអំពីការកសាងកម្លាំងរបស់កងទ័ពក្នុងស្ថានភាពថ្មី។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើថា៖
"កែលម្អការរៀបចំកងកម្លាំង បង្កើនសមត្ថភាពធ្វើសេនាធិការយុទ្ធសាស្ត្រ និងកសាងប្រព័ន្ធកាំភ្លើងធំ-មីស៊ីលនៅក្នុងខឿនការពារជាតិដោយប្រជាជនទាំងមូល។ បង្រួមរចនាសម្ព័ន្ធដើម្បីកាន់តែខ្លាំង ល្បឿន ត្រឹមត្រូវ និងមានប្រសិទ្ធភាពជាងមុន។ ភាពទំនើបមិនមែនគ្រាន់តែជាអាវុធថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវមានមនុស្សទំនើប ការរៀបចំទំនើប បញ្ជាការទំនើប ការហ្វឹកហ្វឺនទំនើប ភស្តុភារនិងបច្ចេកទេសទំនើប និងវិធីសាស្ត្រប្រយុទ្ធទំនើបទៀតផង។ បញ្ជាការដ្ឋានកាំភ្លើងធំ-មីស៊ីលត្រូវតែទំនើបនិងស្របនឹងលក្ខខណ្ឌរបស់វៀតណាម; ខ្លាំងប៉ុន្តែមានភាពធន់និងចល័ត ការពារមាតុភូមិតាំងពីដំបូងទី ពីចម្ងាយ និងពីគ្រប់ទិសទី”៕