ព័ត៌មាន

កម្លាំងអធិការកិច្ចរដ្ឋបាលជលផល សម្រេចភារកិច្ចបោះឆ្នោតនៅឯនាយសមុទ្រ

ដោយធ្វើដំណើររាប់រយម៉ាយល៍សមុទ្រក្នុងលក្ខណៈអាកាសធាតុដ៏ពិបាក ក្រុមបោះឆ្នោតលេខ ១០ (សង្កាត់ Phuoc Thang ទីក្រុងហូជីមិញ) បាននាំយកហិបឆ្នោតដល់កម្លាំងអធិការកិច្ចរដ្ឋបាលជលផល និងប៉ូលីសសមុទ្រដែលកំពុងបំពេញភារកិច្ចនៅតំបន់ព្រំដែនសមុទ្រ។
ការរៀបចំការបោះឆ្នោតនៅលើសមុទ្រ ត្រូវបានអនុវត្តន៍តាមនីតិវិធី និងបទប្បញ្ញត្តិច្បាប់។ (រូបថត៖ VOV ទីក្រុងហូជីមិញ)

ក្រោយរយៈពេល ៧ ថ្ងៃ ការបោះឆ្នោតមុនកាលកំណត់នៅសមុទ្រត្រូវបានសម្រចរួចរាល់ ដោយធានាសិទ្ធិពលរដ្ឋពេញលេញសម្រាប់អ្នកដែលនៅជួរមុខ។

ជាក្រុមការងារចល័ត នាវាអធិការកិច្ចរដ្ឋបាលជលផល KN-២៦០ បានរៀបចំការបោះឆ្នោតនៅទីតាំងចំនួន ១៣ នៅសមុទ្រ។ អ្នកបោះឆ្នោតវ័យក្មេង Le Quang Duc បានចែករំលែកថា៖

 “អាចចូលរួមក្នុងការបោះឆ្នោតនៅឯនាយសមុទ្រ រួមជាមួយបងប្អូនដទៃទៀតនៅលើនាវា ខ្ញុំមានអារម្មណ៍រំភើបរីករាយ និងមានមោទនភាពខ្លាំងណាស់។ ក្នុងការអនុវត្តភារកិច្ចរបស់កម្លាំងអធិការកិច្ចការនេសាទ យើងបានប្រឈមមុខនឹងការលំបាកជាច្រើន។ ដូច្នេះ តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន ខ្ញុំសង្ឃឹមថា បេក្ខជនដែលជាប់ឆ្នោត អាចយោគយល់ ស្តាប់ និងតំណាងឱ្យសំឡេងរបស់កម្មាភិបាល យុទ្ធជន និងប្រជានេសាទ ដែលកំពុងធ្វើការទាំងយប់ទាំងថ្ងៃនៅសមុទ្រ”៕


top