កិច្ចប្រជុំកំពូលអបអរសាទរ អនុស្សាវរីយ៍ខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងសមាគមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ទើបបានប្រព្រឹត្តទៅនៅទីក្រុង Brussels ប្រទេសបែលហ្សិក។
កិច្ចប្រជុំកំពូលអបអរសាទរ អនុស្សាវរីយ៍ខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងសមាគមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ទើបបានប្រព្រឹត្តទៅនៅទីក្រុង Brussels ប្រទេសបែលហ្សិក។ នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ (Pham Minh Chinh) រួមជាមួយថ្នាក់ដឹកនាំ ASEAN និង EU បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះ។
ជាលើកដំបូង ថ្នាក់ដឹកនាំអាស៊ានបានជួបជាមួយថ្នាក់ដឹកនាំទាំងអស់នៃបណ្តាប្រទេសជាសមាជិក EU ហើយបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងអង្គការប្រចាំតំបន់ឈានមុខគេទាំងពីរក្នុងពិភពលោក “ដៃគូសមាហរណកម្ម” របស់គ្នានឹងគ្នា។ ប្រការនេះបានបញ្ជាក់ឲ្យឃើញ ភាគីទាំងពីរបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូនេះ។ នេះជាឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីរតម្រង់ទិសសំខាន់ៗ ដើម្បីអភិវឌ្ឍទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ឲ្យកាន់តែស្អិតរមួតជាងនាពេលខាងមុខ។
ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ ទំនាក់ទំនង ASEAN - EU អភិវឌ្ឍន៍ជាវិជ្ជមាន និងសម្រេចបានសមិទ្ធិផលជាច្រើន។ នៅឆ្នាំ ២០២១ ASEAN គឺជាដៃគូពាណិជ្ជកម្មធំទីបី ក្រៅពីអឺរ៉ុប ខណៈពេលដែល EU គឺជាដៃគូពាណិជ្ជកម្មធំទីបីរបស់ ASEAN ជាមួយនឹងតម្លៃពាណិជ្ជកម្មទ្វេភាគីសម្រេចបានតម្លៃសរុប ២៦៨,៩ ពាន់លានដុល្លារ ទន្ទឹមនឹងនោះ EU គឺជាវិនិយោគិនផ្ទាល់ពីបរទេសដ៏ធំទីពីររបស់ ASEAN ដែលមានដើមទុនសរុប ២៦,៥ ពាន់លានដុល្លារ។
ឆ្ពោះទៅអនាគត ភាគីទាំងពីរបានឯកភាពក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជា ដៃគូយុទ្ធសាស្ត្រ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដោយឈរលើការគោរពច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការស្មើភាព និងផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងជំរុញការស្តារឡើងវិញ និងការអភិវឌ្ឍន៍បៃតង និងនិរន្តរភាព។ ជាពិសេស ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រក្សាស្ថិរភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ រក្សាគោលដៅនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ASEAN-EU (FTA) បង្កើនការតភ្ជាប់ តាមរយៈការពង្រាយសេចក្ដីប្រកាសរួមស្តីពីការតភ្ជាប់ នាឆ្នាំ២០២០ និងកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយរវាង ASEAN-EU; កិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ; តភ្ជាប់ គាំទ្រ បង្កើនសមត្ថភាពសុខភិបាល ផ្លាស់ប្តូរឌីជីថល គ្រប់គ្រងគ្រោះមហន្តរាយ ការពារបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ផ្លាស់ប្តូរថាមពល ជីវចម្រុះ បង្ការ និងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់…
កិច្ចប្រជុំកំពូលអបអរសាទរ អនុស្សាវរីយ៍ ខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនង ASEAN – EU ។ រូបថត៖ យឿងយ៉ាង
EU បានប្រកាសការួមវិភាគទានចំនួន ១០ ពាន់លានអឺរ៉ូ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ ច្រកទ្វារពិភពលោក តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការ ផ្តើមគំនិតមអំពីក្រុមអឺរ៉ុបស្តីពីការតភ្ជាប់ប្រកបដោយនិរន្តរភាពក្នុង ASEAN ព្រមទាំងពង្រាយកម្មវិធីគំនិតបៃតងដែលមានតំលៃ ៣០ លានអឺរ៉ូ គាំទ្របណ្ដាគម្រោងសហប្រតិបត្តិការជាក់ស្តែងជាមួយអាស៊ាន។
ស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលទទួលការយកចិត្តទុកដាក់ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី ចែករំលែកបណ្ដាតម្លៃនិងផលប្រយោជន៍រួម ជំរុញច្បាប់អន្តរជាតិ ដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលលោក រួមចំណែកយ៉ាងប្រសិទ្ធភាពក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថេរភាព និងអភិវឌ្ឍប្រកបដោយនិរន្តភាព។
បណ្តាប្រទេសនានាអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត គាំទ្រចរចា និងការកសាងទំនុកចិត្ត ជៀសវាងការធ្វើសកម្មភាពដែលបង្កើនភាពតានតឹង ដោះស្រាយជម្លោះដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) អំពាវនាវអនុវត្តពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) កសាងក្រមប្រតិបត្តិការបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង សមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានទាំងច្បាប់ UNCLOS ១៩៨២ ។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ASEAN – EU នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ (Pham Minh Chinh) បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ EU ថ្នាក់ដឹកនាំប្រទេសអាស៊ាន និងបណ្តាប្រទេស EU ចំនួន១៤។ រូបថត៖ VNA
EU គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ ASEAN ក្នុងការជំរុញ ការអនុវត្តការឯកភាពប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា។ ពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន ប្រទេសនានាបានសង្កត់ធ្ងន់លើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងច្បាប់អន្តរជាតិ។ តាមរយៈនោះ ភាពបន្លែក ការខ្វែងគំនិត ត្រូវបានដោះស្រាយដោយសន្តិវិធី។
ជោគជ័យនៃកិច្ចប្រជុំកំពូលអបអរសាទរ អនុស្សាវរីយ៍ ខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនង ASEAN – EU បានរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការល្អរវាង ASEAN – EU ហើយក៏ជាកម្លាំង ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងតំបន់ទាំងពីរជាមួយនឹងគោលដៅ ការចុះសម្រុងគ្នានៃផលប្រយោជន៍ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព./.
អត្ថបទ៖ ទីភ្នាក់ងារសារព័ត៌មាន រូបថត៖ កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង