ព័ត៌មាន

កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច

នេះជាចំណងជើងអត្ថបទរបស់អគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោកតូ ឡឹម ដែលចុះផ្សាយនៅថ្ងៃទី ១១ ឧសភា។

អគ្គលេខាបក្ស លោក តូ ឡឹម  (រូបថត៖ VNA)

នៅដើមអត្ថបទ លោកអគ្គលេខាបក្សបានអះអាងថា ប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅឯករាជ្យជាតិផ្សាភ្ជាប់នឹងសង្គមនិយម គឺជាជម្រើសដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាម។ ដើម្បីកសាងសង្គមនិយមដោយជោគជ័យជាមួយនឹងលក្ខណៈ ក្នុងកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងសម័យអន្តរកាលទៅកាន់សង្គមនិយម (បំពេញបន្ថែម និងអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១១) បានកំណត់ សកម្មភាពផលិតកម្ម សម្ភារៈមនុស្សមានសារៈសំខាន់បំផុត ដោយមានផលិតភាពការងារខ្ពស់ជាកត្តាសំខាន់។

ស្ថានភាពជាក់ស្តែងនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចឯកជននៅប្រទេសចិន និងរុស្ស៊ី ក៏ដូចជាតាមរយៈការផ្លាស់ប្តូថ្មីរយៈពេល ៤០ ឆ្នាំនៅវៀតណាម បានបន្សល់ទុកនូវមេរៀនដ៏មានតម្លៃបំផុត។ អត្ថបទនេះបញ្ជាក់ថា ជាមួយនឹងចក្ខុវិស័យនិងគោលនយោបាយត្រឹមត្រូវ ក្នុងសេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយម ការអភិវឌ្ឍសេដ្ឋកិច្ចឯកជនគឺជាជម្រើសដ៏សំខាន់មួយក្នុងការលើកកម្ពស់ផលិតកម្មសម្ភារៈ បង្កើតការផ្លាស់ប្តូរសង្គម “ស្ទុះងើបឡើងវិញ” ក្នុងកម្រិតបច្ចេកវិទ្យា ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើនសមត្ថភាពស្រូបយកដើមទុន លើកកម្ពស់ផលិតភាពការងារ និងកសាងមូលដ្ឋានគ្រឹះបច្ចេកទេស និងសម្ភារៈសម្រាប់សង្គមនិយម។

ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឯកជន លោកអគ្គលេខាបក្សបានចាត់ទុកថា បញ្ហាសំខាន់បំផុត និងជាបញ្ហាស្នូល នោះគឺត្រូវបន្តសុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារដែលតម្រង់ទិសសង្គមនិយម  ជាមួយនឹងការផ្លាស់ប្តូរកាមានចរិតលក្ខណៈរបត់ ការយល់ឃើញ និងសកម្មភាព។

នៅថ្ងៃទី ៤ ខែឧសភា ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តមជ្ឈិមលេខ   ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ជាមួយនឹងគោល ដៅឈានមុខគេ ទស្សនៈ កិច្ចការ និងដំណោះស្រាយដែលមិនធ្លាប់មានពីមុនមក។ បង្កើតទស្សនៈថ្មីរបស់បក្សលើការអភិវឌ្ឍសេដ្ឋកិច្ចឯកជនក្នុងសេដ្ឋកិច្ចទីផ្សារដែលតម្រង់ទិសសង្គមនិយម។ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ៦៨ឲ្យបានជោគជ័យ លោកអគ្គលេខាបក្សបានដាក់ចេញនូវភារកិច្ចចំនួន ៤។

ទីមួយ ត្រូវនាំចូលសេចក្តីសម្រេចចិត្តរបស់បក្សឈានចូលជីវភាពរស់នៅយ៉ាងឆាប់ៗ។  តាមនោះ ក្នុងសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ រដ្ឋសភានឹងពិភាក្សា និងចេញសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ជាមួយនឹងយន្តការ និងគោលនយោបាយលើកទឹកចិត្តជាក់ស្តែង អាចធ្វើទៅបាន និងមានប្រសិទ្ធភាព។ បង្កើតគណៈកម្មាធិការជាតិ ដឹកនាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងជំរុញការអនុវត្តសេចក្តីសម្រេចចិត្តតាមក្រសួង ស្ថាប័ន និងមូលដ្ឋានជារៀងរាល់ខែ។ លើកកម្ពស់ និងបង្កើតការច្នៃប្រឌិតដ៏រឹងមាំក្នុងការគិតបែបរដ្ឋបាលពីការគ្រប់គ្រងរហូតដល់ភាពជាដៃគូ ដោយចាត់ទុកសហគ្រាសជាមុខសញ្ញា  “បម្រើ” ជំនួសឲ្យមុខសញ្ញា “គ្រប់គ្រង”។

ទីពីរ អនុវត្តន៍ជាក់ស្តែងរាល់ទស្សនៈរបស់បក្សជាច្បាប់ និងធានាការអនុវត្តយ៉ាងតឹងរ៉ឹង។ ស្រាវជ្រាវនិងបង្កើតច្បាប់ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន និងធ្វើវិសោធនកម្ម បំពេញបន្ថែមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ។ ក្នុងនោះ បង្កើតប្រព័ន្ធប្រកួតប្រជែងដោយយុត្តិធម៌។ បង្កើតយន្តការជំរុញការវិនិយោគ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយតម្រូវឱ្យស្ថាប័នហិរញ្ញវត្ថុបង្កើតប្រព័ន្ធវាយតម្លៃឥណទានដែលសមស្រប សម្រាប់សេដ្ឋកិច្ចឯកជន និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ លើកទឹកចិត្តដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហគ្រាសឯកជននាំមុខក្នុងគម្រោងជាតិសំខាន់ៗ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវច្នៃប្រឌិតជាតិ។

ទីបី យកចិត្តទុកដាក់ជាពិសេសចំពោះការគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម ជំរុញការអភិវឌ្ឍសង្គម ជាមួយនឹងការគិតបែបសហគ្រិន និងសេចក្តីប្រាថ្នាដើម្បីភាពស្ទាត់ជំនាញ ជាពិសេសក្នុងវិស័យនវានុវត្តន៍។ ដាក់ពង្រាយកញ្ចប់ឥណទានអនុគ្រោះភ្លាមៗ ជាពិសេសសម្រាប់សហគ្រាស ធុនតូច និងមធ្យម តាមរយៈមូលនិធិធានាឥណទានរបស់រដ្ឋ។ ផ្តល់អាទិភាពមូលនិធីដី ៥-១០% នៅក្នុងមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់សម្រាប់ការចាប់ផ្តើមអាជីវកម្មដើម្បីជួលក្នុងតម្លៃអនុគ្រោះ។

ទីបួន កសាងក្រុមសហគ្រិនដែលពិតជាក្លាយជា “យុទ្ធជន” នៅលើសមរភូមិសេដ្ឋកិច្ច ដោយចូលរួមយ៉ាងច្រើនក្នុងការបង្កើតគោលនយោបាយ។ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរជនក្នុងការចូលរួមចំណែក ក្នុងដំណើរការរៀបចំផែនការ និងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍។ នៅពេលធ្វើសេចក្តីព្រាងច្បាប់ និងក្រឹត្យ ក្រសួង ស្ថាប័ននានាត្រូវស្តាប់ដោយយកចិត្តទុកដាក់នូវមតិរបស់ប្រជាពលរដ្ឋនិងធុរកិច្ច ជាពិសេសសហគ្រិនដែលអនុវត្តជាក់ស្តែង។

លោកអគ្គលេខាបក្សមានជំនឿយ៉ាងមុតមាំថា វៀតណាមនឹងអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តលេខ ៦៨ នាពេលឆាប់ៗខាងមុខ អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយជាកម្លាំងចលករដ៏សំខាន់បំផុត សសរស្តម្ភធានាការអភិវឌ្ឍដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិ សម្រេចបាននូវបំណងប្រាថ្នាកសាងសង្គមនិយមវៀតណាមដែលប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌៕


top