ជាមួយកម្រងអាវផាយ “ផ្កាគ្រីលា និងព្រះអាទិត្យ ដាយវៀត (Dai Viet)” អ្នករចនាម៉ូដ វូឡានអាញ (Vu Lan Anh)
ជាមួយកម្រងអាវផាយ “ផ្កាគ្រីលា និងព្រះអាទិត្យ ដាយវៀត (Dai Viet)” អ្នករចនាម៉ូដ វូឡានអាញ (Vu Lan Anh) ស្ថាបនិកាម៉ាកយីហោអាវផាយដ៏ល្បីល្បាញរបស់វៀតណាម ឡាសែនវូ (La Sen Vu) បានទាក់ទាញអារម្មណ៍របស់ទស្សនិកជន ដែលចូលចិត្តម៉ូដ ដោយអាវផាយពោរពេញទៅដោយអត្តសាញ្ញាណជាតិ។
កម្រងអាវផាយ “ផ្កាគ្រីលានិងព្រះអាទិត្យ ដាយវៀត (Dai Viet)“ បានចាត់ទុកដូចជាការរួមផ្សំយ៉ាងថ្លៃថ្នូរ និងក្លាហានរវាងគំនិតរចនាម៉ូដសម្លៀកបំពាក់ពិសេសរបស់អ្នករចនាម៉ូដ វូឡានអាញ (Vu Lan Anh) និងសោភណ្ឌភាពនៃវប្បធម៌វៀតណាម។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈក្បូរក្បាច់រចនាលើផាយអាវ។
អ្នករចនាម៉ូដ វូឡានអាញ (Vu Lan Anh) បានជ្រើសរសើ និងប្រើប្រាស់រូបភាពពិសេសប្រកបដោយលក្ខណៈវប្បធម៌ភាគខាងជើង ដូចជា ផ្កាគ្រីលា ផ្កាឈូក សត្វក្រៀល សត្វនាគ ហ្សង... ដើម្បីលើកតម្កើងតម្លៃមរតក ក៏ដូជាលើកកម្ពស់សម្រស់ស្រស់ស្អាត និងសុភាពរាបសារបស់ស្ត្រីវៀតណាម។
ទន្ទឹមនឹងនេះ អ្នករចនាម៉ូដ វូឡានអាញ (Vu Lan Anh) ក៏យកចិត្តទុកដាក់លើការជ្រើសរើសក្រណាត់ ក៏ដូចជាការប្រើប្រាស់បច្ចេកទេសកាត់ដេរ ដើម្បីបង្កើតឡើងគំរូអាវផាយពិសេស។ កម្រងអាវផាយ “ផ្កាគ្រីលា និងព្រះអាទិត្យ ដាយវៀត (Dai Viet)“ ភាគច្រើនបានប្រើប្រាស់សូត្រ Chiffon Velvet fabric...រួមផ្សំនឹងបច្ចេកទេសប៉ាក់ដោយដៃ តម្បាញដោយដៃ ប៉ាក់បច្ចេកទេសឌីជីថល និងជាពិសេសគឺបច្ចេកទេស quilt ដ៏ផ្ចិតផ្ចង់។ មិនត្រឹមតែយកចិត្តទុកដាក់លើរចនាម៉ូដសម្លៀកបំពាក់ អ្នករចនាម៉ូដ វូឡានអាញ (Vu Lan Anh) ក៏បានវិនិយោគលើគ្រឿងលម្អបន្ថែម បង្កើតភាពលេចធ្លោ ដូចជាគំនូរសិល្បៈលើផាយអាវនីមួយៗ។
បើកពិធីបង្ហាញម៉ូដសម្លៀកបំពាក់កម្រង “ផ្កាគ្រីលា និងព្រះអាទិត្យ ដាយវៀត (Dai Viet)“ ជាការបង្ហាញដោយបវរកញ្ញា ម៉ាយភឿង (Mai Phuong) ក្នុងសម្លៀកបំពាក់អាវផាយពណ៌ក្រហម ដែលរចនាដៃអាវប៉ោងរួមផ្សំនឹងក្បួនរចនាផ្កាគ្រីលា ដែលបានប៉ាក់យ៉ាងហ្មត់ចត់។ បន្ទាប់មកគឺបរវកញ្ញាឯករងទី ១ ភឿងញី (Phuong Nhi) និងនារីស្រស់ស្អាតភាគខាងជើង ធូភឿង (Thu Phuong) ក្នុងអាវផាយពណ៌បៃតងរួមផ្សំនឹងអាវខាងក្រៅរចនាប៉ោងស្មាភ្លឺផ្លេកច្រាលពណ៌ រចនាផ្កាគ្រីលាបង្ហាញភាពថ្លៃថ្នូរ ។
ពិធីបង្ហាញម៉ូដបានបញ្ចប់ដោយការបង្ហាញម៉ូដសម្លៀកបំពាក់របស់បរវកញ្ញា លឿងធុយលីញ (Luong Thuy Linh) ក្នុងសម្លៀកបំពាក់អាវផាយដែលរចនាសត្វក្រៀល សត្វនាគ ផ្កាគ្រីលា និងព្រះអាទិត្យ ដាយវៀត(Dai Viet) ដ៏ស្រស់ស្រាត រួមផ្សំនឹងការពាក់មួក ដែលជានិមិត្តរូបរាជហ្សងដ៏ថ្លៃថ្នូរ និងអនុភាព។
កម្មវិធីបង្ហាញកម្រងម៉ូដសម្លៀកបំពាក់អាវផាយ “ផ្កាគ្រីលា និងព្រះអាទិត្យ ដាយវៀត (Dai Viet)“ បន្សល់ទុកនូវចំណាប់អារម្មណ៍មិនអាចបំភ្លេចបានទេក្នុងដួងចិត្តទស្សនិកជន នៅពេលលើកតម្កើងសម្រស់វប្បធម៌ស្ថិតស្ថេរជាអមតៈនឹងពេលវេលារបស់ជនជាតិវៀតណាម./.
អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង ប្រែសម្រួលដោយង្វៀនយ៉ាង