នៅពីក្រោយលុយកាក់បុរាណនីមួយៗ គឺជាប្រវត្តិសាស្រ្ត តម្លៃសេដ្ឋកិច្ច វប្បធម៌ បច្ចេកទេសនិងបច្ចេកវិទ្យានៃសម័យនោះ។ នេះជាហេតុផលមួយដែលលោកអតីតវរសេនីយ៍ឯក ឡេ ដាយហៀប (Le Dai Hiep) តែងតែរក្សានូវចំណង់ចំណូលចិត្តរបស់គាត់ក្នុងការប្រមូលលុយបកាក់បុរាណជាច្រើនទស្សវត្សមកហើយ។
កម្រងលុយកាក់បុរាណរបស់លោក រួមមាន ក្រដាសប្រាក់ និងកាក់បុរាណរាប់ពាន់សន្លឹករបស់លោកនៃប្រទេសវៀតណាម និងប្រទេសផ្សេងទៀតលើពិភពលោក។
ថ្វីត្បិតតែលោកជាម្ចាស់កម្រងលុយកាក់បុរាណរាប់ពាន់ប្រភេទផ្សេងៗគ្នា ចាប់ពីប្រាក់ក្រដាស រហូតដល់កាក់ក្នុងសម័យប្រវត្តិសាស្ត្រជាច្រើននៃប្រទេសវៀតណាម និងពិភពលោកក៏ដោយ លោកអតីតវរសេនីយ៍ឯក ឡេ ដាយហៀប (Le Dai Hiep) គឺជាមនុស្សសម្ងាត់ម្នាក់នៅក្នុងពិភពនៃអ្នកប្រមូលលុយកាក់បុរាណ។ ដោយសារតែលោកមិនទិញ ឬលក់ទេ ប៉ុន្តែប្រមូលលុយកាក់បុរាណជាចំណង់ចំណូលចិត្ត ជក់ចិត្ត និងចង់ដឹង ចង់ស្វែងយល់នូវវប្បធម៌ និងប្រវត្តិសាស្ត្រ តាមរយៈក្បួនរចនាដែលបានបោះពុម្ពលើក្រដាសប្រាក់នីមួយៗ។
ចំពោះលោក ឡេ ដាយហៀប (Le Dai Hiep) ក្រដាសប្រាក់ៗ ដែលលោកបានប្រមូល សុទ្ធតែបន្សល់ទុករឿងរ៉ាវតូចមួយគួរឱ្យចាប់អារម្មណ៍។ រឿងកម្រោងលុយកាក់បុរាណ ប្រហែលជាមនុស្សម្នាក់ៗ មាន "ទំនាក់ទំនងតាមវាសនា" ខុសគ្នា។ មានលុយកាក់ដែលលោក ហៀប (Hiep) បានទទួលពីបងស្រីដែលលក់អេតចាយ ពីអ្នកលក់ផ្លែឈើម្នាក់នៅក្បាលច្រកតូចជាដើម ឬពីក្មួយស្រីរបស់លោកនៅសហរដ្ឋអាមេរិក ដែលនៅឆ្ងាយពីលោកកន្លះផែនដី។
លោក ឡេ ដាយហៀន (Le Dai Hiep) មានចំណង់ចំណូលចិត្តប្រមូលលុយកាក់បុរាណ។
ក្រដាសប្រាក់បុរាណមួយក្នុងកម្រោងលុយកាក់វៀតណាម ផលិតនៅឆ្នាំ១៩៦៨ ដោយធនាគាររដ្ឋវៀតណាម។
មុននឹងការប្រមូលលុយកាក់ពីប្រទេសនីមួយៗ លោក ឡេដាយហៀប (Le Dai Hiep) បានរៀបចំព័ត៌មានពេញលេញអំពីប្រវត្តិសាស្ត្រប្រទេសនោះ ។
លោក ឡេដាយហៀប (Le Dai Hiep) និងប្រពន្ធរបស់លោកតែងតែចែករំលែកនូវរឿងរ៉ាវប្រវត្តិសាស្ត្រ ក៏ដូចជាតម្លៃវប្បធម៌នៃលុយកាក់បុរាណ។
លុយកាក់នៃប្រទេសនីមួយៗ លោកមានសៀវភៅដាច់ដោយឡែកមួយសម្រាប់កត់ត្រាលក្ខណៈវប្បធម៌ និមិត្តសញ្ញា និងឆ្នាំផលិតៗ។
ជាមួយនឹងលក្ខណៈជាក់លាក់នៃយោធា លោកមានវិធីរៀបចំ និងរាយបញ្ជីលុយកាក់បុរាណយ៉ាងត្រឹមត្រូវ និងច្បាស់លាស់។ នៅក្នុងកម្រោងលុយកាក់បុរាណនីមួយៗក្រឡេកមើលសៀវភៅដែលរាយបញ្ជឺឆ្នាំ ឯកតាតំលៃនៃលុយកាក់នីមួយៗតាមឆ្នាំ។ ទន្ទឹមនឹងនេះ លុយកាក់នីមួយៗបន្សល់ទុករឿងរ៉ាវដ៏មានន័យ និងការប្រែប្រួលនៃប្រវតិ្តសាស្ត្រ។ លុយកាក់ ក៏បង្ហាញពីសម័យកាលប្រវត្តិសាស្ត្រផងដែរ ឆ្នាំណាដែលប្រាក់ត្រូវបានបោះពុម្ពតិច និងស្តើង វាបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុពិបាក។ ឧទាហរណ៍ ក្រដាសប្រាក់ មួយម៉ឺនដុង លោកមានក្រដាសប្រាក់ប្រភេទនេះរាប់សិបសន្លឹក តាមស៊េរីដែលចេញក្នុងឆ្នាំខុសគ្នា។ តាមរយៈរាយនិងការរៀបចំបែបនេះបើតាមលោក ហៀប (Hiep) គេអាចដឹងពីកម្រិតអតិផរណានៃរូបិយប័ណ្ណជារៀងរាល់ឆ្នាំ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍របស់លោក ហៀប (Hiep) គឺថា នៅពីក្រោយកម្រងលុយកាក់បុរាណនីមួយៗ គឺជារឿងរ៉ាវអំពីប្រវត្តិសាស្ត្រ វប្បធម៌ ឬរឿងរ៉ាវអំពីស្ថានភាពរូបិយវត្ថុដែលទាក់ទងនឹងសម័យកាលអភិវឌ្ឍន៍នីមួយៗរបស់វៀតណាម។
ដូច្នោះហើយលុយប្រាក់ត្រូវបានបែងចែកទៅជាសិល្បៈគំនូរ។ ក្រាសបាក់នីមួយៗ ជារូបភាពសិល្បៈ ពិពណ៌នាអំពីខ្លឹមសារដែលត្រូវបង្ហាញ ដូចជា ធម្មជាតិរបស់ប្រទេស កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ប្រជាជន រោងចក្រ រមណីយដ្ឋាន។ល។ ក្រឡកមើលអាល់ប៊ុមកម្រងលុយក្រដាស ឬកាក់បុរាណ យើងអាចដឹងពីនិមិត្តសញ្ញា រូបរាងពេលនិយម ឬសម្ភារៈនៃលុយកាក់នៃសម័យនោះ។
កាក់នៃរាជវង្សង្វៀន (Nguyen) (១៨០២-១៩៤៥)។
រូបិយប័ណ្ណរបស់សាធារណៈរដ្ឋវៀតណាម (១៩៥៤ -១៩៧៥) ។
កាក់ប្រាក់នៃប្រទេសបារាំង ឆ្នាំ ១៨៩៦ ។
ក្រដាសប្រាក់របស់ប្រទេស៖ គុយបា ឥណ្ឌូនេស៊ី នេប៉ាល់... នៅក្នុងកម្រោងលុយកាក់របស់លោក ហៀប (Hiep) ។
ក្រដាសប្រាក់ម៉ុងហ្គោលីមានរូបលោក Genghis Khan ។
កាក់អឺរ៉ូពីបណ្តាប្រទេសអ៊ឺរ៉ុប។
កម្រោងកាក់នៃរដ្ឋចំនួន ៥០ របស់អាមេរិក។
កាក់ និងក្រដាសប្រាក់របស់ប្រទេសជុំវិញពិភពលោកក្នុងកម្រោងលុយកាក់បុរាណរបស់លោក ឡេ ដាយហៀប (Le Dai Hiep)។
ការរស់នៅក្នុងចំណង់ចំណូលចិត្តគឺប្រហែលជាសុភមង្គលគ្មានទីបញ្ចប់សម្រាប់មនុស្សម្នាក់ៗ។ ដូច្នេះហើយ ទោះបីមានអាយុជាង ៨០ ឆ្នាំ ហើយក្តី ប៉ុន្តែលោកអតីតវរសេនីយ៍ឯក ឡេ ដាយហៀប (Le Dai Hiep) នៅតែងចូលចិត្ត និងឆ្លៀតឱកាសគ្រប់ៗគ្នា ក្នុងការធ្វើដំណើរទៅកាន់តំបន់ ឬធ្វើដំណើរទៅក្រៅប្រទេស ដើម្បីបំពេញកម្រងោលុយកាក់បុរាណវៀតណាម ក៏ដូចកម្រងលុយកាក់បរទេសផ្សេងៗ ជាពិសេសកម្រោងកាក់នៃរដ្ឋចំនួន ៥០ របស់សហរដ្ឋអាមេរិក៕