ព័ត៌មាន

កម្មវិធី “កម្លាំងមនុស្សធម៌” ឆ្នាំ២០២០

នាយប់ថ្ងៃទី១៨ខែមករា នៅទីក្រុងហូជីមិញ មជ្ឈឹមសមាគមន៍កាកបាតក្រហមវៀតណាមបានរៀបចំកម្មវិធី “កម្លាំងមនុស្សធម៌” ឆ្នាំ២០២០ ដោយប្រធានបទ “បុណ្យតេតដើម្បីជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំ” ឆ្នាំជូតទោស័ក២០២០។


លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បំផុសការផ្ញើរសារតាមទូរស័ព្ទដើម្បីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភដល់ជនក្រីក្រ (រូបថត៖ VGP)

អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា នេះជាកម្មវិធីដ៏មានអត្ថន័យមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ដែលពង្រីកប្រពៃណីសប្បុរសធម៌របស់ប្រជាជនវៀតណាមបំផុសឡើងការស្រឡាញ់គ្នារវាងមនុស្សជាមួយមនុស្ស ដើម្បីអោយកម្លាំងនៃសាមគ្គីភាពនិងសប្បុរសធម៌ត្រូវបានរីករាល ដាលដោយឥតឈប់ឈរក្នុង សង្គមទាំងមូល។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖

“បក្ស រដ្ឋ ជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់នូវទស្សនៈអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្សាភ្ជាប់នឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ធានាសន្តិ សុខសង្គម យកចិត្តទុកដាក់ ថែទាំដល់មុខសញ្ញាងាយរងគ្រោះក្នុងសង្គម។
នាពេលខាងមុខ រដ្ឋនឹងបន្តអនុវត្តយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី គោលនយោបាយកាត់បន្ថយភាពក្រីក្រ ជួយឧបត្ថម្ភដល់ក្រុមមុខសញ្ញាងាយរងគ្រោះ សំដៅឆ្ពោះទៅការកសាងសង្គមប្រកបដោយ​វិបុលភាព សាមគ្គីភាព សប្បុរសធម៌ សមភាពនិងអារិយ្យធម៌។ នោះគឺតម្លៃនិងគោលដៅដ៏ខ្ពង់​ខ្ពស់​ដែលមនុស្សលោកកំពុងឆ្ពោះទៅរក”។

នៅកម្មវិធីនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបំផុសការផ្ញើរសារតាមទូរស័ព្ទដើម្បីរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភដល់ជនក្រីក្រក្នុងបុណ្យតេតប្រពៃណីឆ្នាំ២០២០នេះ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top