ព័ត៌មាន

កម្មវិធីសិល្បៈនយោបាយ “ពន្លឺថ្ងៃលើទីលា​នបាឌិញ”

កម្មវិធីសិល្បៈនយោបាយ “ពន្លឺថ្ងៃលើទីលា​នបាឌិញ”
ការសម្តែងសិល្បៈនៅក្នុង​កម្មវិធី។ រូបថត៖VNA

​“ពន្លឺថ្ងៃលើទីលាន​បាឌិញ” ត្រូវបាន​រៀបចំឡើងតាមរយៈភាសាសិល្បៈ ដោយបង្ហាញឡើងវិញនូ​វ​ដំណើរ ចាប់​ពីថ្ងៃដែលលោកប្រធានហូជីមិញបានវិលត្រឡប់មកប្រទេសវិញ ដើម្បីដឹកនាំបដិវត្តន៍វៀតណាមដោយផ្ទាល់ក្នុងឆ្នាំ ១៩៤១ រហូតដល់សរទរដូវប្រវត្តិសាស្ត្រឆ្នាំ ១៩៤៥ ផ្តល់​កំណើត​សាធារណរដ្ឋប្រជាធិបតេយ្យ វៀតណាម។ ចាប់ពីការបោះឆ្នោតសកលលើកដំបូង ដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម រហូតដល់ដំណើររយៈពេល ៨០ ឆ្នាំ​រ​បស់រដ្ឋសភា រួមដំណើរ​ប្រទេសជាតិក្នុ​ង​បុព្វហេតុតស៊ូដើម្បីឯករាជ្យ ការបង្រួបបង្រួមប្រទេស​ជាតិ នវានុវត្តន៍ ស្ថាបនា និងអភិវឌ្ឍប្រទេសជាតិ​។

ការសម្តែងសិល្បៈនៅក្នុង​កម្មវិធី។ រូបថត៖ Doan Tan/VNA

នៅក្នុងកម្មវិធីនេះ ទស្សនិកជនបានរំលឹកឡើងវិញនូវគ្រាដ៏អង់អាចក្លាហានតាមរយៈបទ ចម្រៀងដ៏អមតៈ ដែល​ឆ្លងកាត់​ពេលវេលា។ អ្នកស្រី ង្វៀន ធីតាម ប្រជាជនម្នាក់មកពីខេត្តនិញប៊ិញ បានចែករំលែកថា៖ «ខ្ញុំមកពីសង្កាត់ ភូលី ខេត្ត និញបិញ មកចូលរួមកម្មវិធីនេះ។ កម្មវិធីនេះគឺអស្ចារ្យណាស់ ដូច្នេះខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង។ ដោយរំលឹកពីប្រវត្តិសាស្ត្រដ៏ពិសិដ្ឋរបស់ប្រទេសជាតិ យើងទទួលបានសុភមង្គលនិងសុខសាន្តត្រានដូចសព្វថ្ងៃនេះ គឺតែងតែចងចាំដល់គុណូបការៈរបស់បុព្វបុរសជំនាន់មុន ដែលបានពលីជីវិតដើម្បីឱ្យយើងមានសន្តិភាព។ យើងមានមោទនភាព ការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅ»៕​


top