នារសៀលថ្ងៃទី ១៨ ខែតុលា នៅសាលាយោធាយោធភូមិភាគទី ៧ បានរៀបចំពិធីសំដែងសិល្បៈរវាងកម្មាភិបាលនិងសិក្ខាកាមនៃសាលាយោធាយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាមនិងកម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទដែលកំពុងសិក្សានៅសាលាយោធាយោធភូមិភាគទី៧។ លោកវរសេនីយ៍ឯក Nguyen Nhu Truc អនុប្រធាននយោបាយនៃយោធភូមិភាគទី៧ បានមកចូលរួម។
លោកវរសេនីយ៍ឯក Truong Van Vinh ប្រធានស្នងការនយោបាយនៃសាលាយោធាភូមិភាគ ៧ បានថ្លែងសុន្ទរកថាបើកកម្មវិធី (រូបថត៖ baoquankhu7.vn)
កម្មាភិបាលនិងយុទ្ធជនវៀតណាមនិងកម្ពុជាចូលរួមរបាំប្រពៃណី(រូបថត៖ baoquankhu7.vn)
ទស្សនិកជនទះដៃអបអរសាទរ(រូបថត៖ baoquankhu7.vn)
តាមរយៈការសំដែងសិល្បៈនេះ កម្មាភិបាលនិងសិក្ខាកាមបានយល់ជ្រាបពីទឹកដីនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា ក៏ដូចជាសាមគ្គីភាពរវាងប្រជាជននិងកងទ័ពវៀតណាម - កម្ពុជាទៀតផង។
លោកវរសេនីយ៍ឯក Nguyen Nhu Truc បានប្រគល់ផ្កាជូនប្រតិភូ(រូបថត៖ baoquankhu7.vn)
លោកវរសេនីយ៍ឯក Nguyen Nhu Truc មានបំណងចង់ឲ្យសកម្មភាពដែលមានអត្ថន័យដូចនេះបន្តត្រូវបានរៀបចំបន្ថែមទៀតដើម្បីពង្រឹងសាមគ្គីភាព ភាពស្អិតល្មួតយូរអង្វែងរបស់ប្រជាជាតិវៀតណាម - កម្ពុជា រួមចំណែកកសាងខ្សែព្រំដែនសន្តិភាព មិត្តភាពស្ថិរភាពនិងអភិវឌ្ឍន៍៕
តាមកាសែតកងទ័ពប្រជាជនអនឡាញ