ព័ត៌មាន កម្មវិធីសិល្បៈជាច្រើនអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា 12/08/2025 នាយប់ថ្ងៃទី ១០ សីហា នៅពហុកីឡដ្ឋានជាតិ My Dinh (ហាណូយ) កាសែត ប្រជាជន និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំកម្មវិធីសិល្បៈ នយោបាយ “មាតុភូមិក្នុងបេះដូង”។ កម្មវិធីសិល្បៈ នយោបាយ “មាតុភូមិក្នុងបេះដូង”។ (រូបថត៖ គណៈកម្មការរៀបចំ)នេះជាព្រឹត្តិការណ៍វប្បធម៌-នយោបាយ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។ កម្មវិធីគឺជាបទភ្លេងស៊ីមហ្វូនីនៃសេចក្ដីស្នេហាជាតិ ជាមួយនឹង សារថា "មាតុភូមិមិននៅឆ្ងាយទេ - មាតុភូមិស្ថិតនៅក្នុងបេះដូងរបស់មនុស្សម្នាក់ៗ"។សិល្បៈករសម្ដែងក្នុងព្រឹត្តិការណ៍តន្ត្រី “V Fest - យុវវ័យត្រចះត្រចង់”។ (រូបថត៖ គណៈកម្មការរៀបចំ)ក៏នាយប់ថ្ងៃទី ១០ សីហា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌វៀតណាម ទីក្រុង ហាណូយ ក៏បានប្រារព្ធព្រឹត្តិការណ៍តន្ត្រី “V Fest - យុវវ័យត្រចះត្រចង់”។ ចំណុចលេចធ្លោនៃព្រឹត្តិការណ៍គឺការប្រមូលផ្តុំសិល្បករល្បីៗក្នុងឧស្សាហកម្មកម្សាន្តវៀតណាម។ ជាពិសេសនៅក្នុងកម្មវិធី "V Fest - យុវវ័យត្រចះត្រចង់" តារា ចម្រៀងស្រី Trang Phap បានបង្ហាញមុខបទចម្រៀងថ្មីដែលនាងនិពន្ធដោយខ្លួនឯង ដោយមានចំណងជើងថា "ជាជនជាតិវៀតណាមជានិច្ច"៖“ខ្ញុំគិតថា អ្នកទាំងអស់គ្នានៅទីនេះ សុទ្ធតែមោទនភាពដែលខ្លួនជាកុលបុត្រម្នាក់របស់ប្រទេសវៀតណាម។ ហើយបទចម្រៀងនេះបានបង្ហាញពីមោទនភាពនោះដែរ។ ខ្ញុំគិតថា ទោះបីជាធ្វើដំណើរជុំវិញពិភពលោក ប្រហែលជាគ្មានប្រទេសណា ដែលយើងបានឃើញរូបភាពនៃរថយន្តធំបាំងខ្យល់ការពាររថយន្តតូចនៅក្នុងខ្យល់ព្យុះនោះទេ។ ហើយគ្មានប្រទេសណាដែរ ពេលជួបគ្រោះថ្នាក់ ជំនួសឲ្យការរត់ចេញ យើងបែរជាឃើញប្រជាជនរត់មកជួយគ្នា ហើយនោះគឺជាប្រទេសវៀតណាម។ ចម្រៀងរបស់ខ្ញុំបានបង្ហាញពីមោទនភាពនោះ”។សម្របខ្លួនទៅក្នុងបរិយាកាសដ៏រីករាយអ៊ូអរនៃកម្មវិធី V Fest ទស្សនិកជនមួយ ចំនួនបាននិយាយថា៖ “នេះជាលើកទីមួយដែលខ្ញុំមកទីនេះ ហើយកម្មវិធីថ្ងៃនេះពិតជាអស្ចារ្យ រំភើប និងរីករាយណាស់”។“ខ្ញុំគិតថា កម្មវិធីពិតជាទាក់ទាញណាស់ រូបភាព និងពន្លឺអស្ចារ្យម៉ែនទែន បង្កើត បរិយាកាសសម្រាប់មនុស្សគ្រប់គ្នា ហើយបំផុសស្មារតីរបស់ប្រជាជនវៀតណាម។ ខ្ញុំស្រឡាញ់វៀតណាម”។ក្នុងឱកាសនេះ សិល្បករ និងទស្សនិកជនបានចូលរួមរ៉ៃអង្គាសមូលនិធិសម្រាប់ គម្រោងសហគមន៍ "បណ្ណាល័យនៃសេចក្តីរីករាយ" ដោយមានគោលដៅសាងសង់ បណ្ណាល័យចំនួន ១០០ កន្លែងសម្រាប់សិស្សក្រីក្រនៅទូទាំងប្រទេស៕

នាយប់ថ្ងៃទី ១០ សីហា នៅពហុកីឡដ្ឋានជាតិ My Dinh (ហាណូយ) កាសែត ប្រជាជន និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានរៀបចំកម្មវិធីសិល្បៈ នយោបាយ “មាតុភូមិក្នុងបេះដូង”។ កម្មវិធីសិល្បៈ នយោបាយ “មាតុភូមិក្នុងបេះដូង”។ (រូបថត៖ គណៈកម្មការរៀបចំ)នេះជាព្រឹត្តិការណ៍វប្បធម៌-នយោបាយ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។ កម្មវិធីគឺជាបទភ្លេងស៊ីមហ្វូនីនៃសេចក្ដីស្នេហាជាតិ ជាមួយនឹង សារថា "មាតុភូមិមិននៅឆ្ងាយទេ - មាតុភូមិស្ថិតនៅក្នុងបេះដូងរបស់មនុស្សម្នាក់ៗ"។សិល្បៈករសម្ដែងក្នុងព្រឹត្តិការណ៍តន្ត្រី “V Fest - យុវវ័យត្រចះត្រចង់”។ (រូបថត៖ គណៈកម្មការរៀបចំ)ក៏នាយប់ថ្ងៃទី ១០ សីហា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌វៀតណាម ទីក្រុង ហាណូយ ក៏បានប្រារព្ធព្រឹត្តិការណ៍តន្ត្រី “V Fest - យុវវ័យត្រចះត្រចង់”។ ចំណុចលេចធ្លោនៃព្រឹត្តិការណ៍គឺការប្រមូលផ្តុំសិល្បករល្បីៗក្នុងឧស្សាហកម្មកម្សាន្តវៀតណាម។ ជាពិសេសនៅក្នុងកម្មវិធី "V Fest - យុវវ័យត្រចះត្រចង់" តារា ចម្រៀងស្រី Trang Phap បានបង្ហាញមុខបទចម្រៀងថ្មីដែលនាងនិពន្ធដោយខ្លួនឯង ដោយមានចំណងជើងថា "ជាជនជាតិវៀតណាមជានិច្ច"៖“ខ្ញុំគិតថា អ្នកទាំងអស់គ្នានៅទីនេះ សុទ្ធតែមោទនភាពដែលខ្លួនជាកុលបុត្រម្នាក់របស់ប្រទេសវៀតណាម។ ហើយបទចម្រៀងនេះបានបង្ហាញពីមោទនភាពនោះដែរ។ ខ្ញុំគិតថា ទោះបីជាធ្វើដំណើរជុំវិញពិភពលោក ប្រហែលជាគ្មានប្រទេសណា ដែលយើងបានឃើញរូបភាពនៃរថយន្តធំបាំងខ្យល់ការពាររថយន្តតូចនៅក្នុងខ្យល់ព្យុះនោះទេ។ ហើយគ្មានប្រទេសណាដែរ ពេលជួបគ្រោះថ្នាក់ ជំនួសឲ្យការរត់ចេញ យើងបែរជាឃើញប្រជាជនរត់មកជួយគ្នា ហើយនោះគឺជាប្រទេសវៀតណាម។ ចម្រៀងរបស់ខ្ញុំបានបង្ហាញពីមោទនភាពនោះ”។សម្របខ្លួនទៅក្នុងបរិយាកាសដ៏រីករាយអ៊ូអរនៃកម្មវិធី V Fest ទស្សនិកជនមួយ ចំនួនបាននិយាយថា៖ “នេះជាលើកទីមួយដែលខ្ញុំមកទីនេះ ហើយកម្មវិធីថ្ងៃនេះពិតជាអស្ចារ្យ រំភើប និងរីករាយណាស់”។“ខ្ញុំគិតថា កម្មវិធីពិតជាទាក់ទាញណាស់ រូបភាព និងពន្លឺអស្ចារ្យម៉ែនទែន បង្កើត បរិយាកាសសម្រាប់មនុស្សគ្រប់គ្នា ហើយបំផុសស្មារតីរបស់ប្រជាជនវៀតណាម។ ខ្ញុំស្រឡាញ់វៀតណាម”។ក្នុងឱកាសនេះ សិល្បករ និងទស្សនិកជនបានចូលរួមរ៉ៃអង្គាសមូលនិធិសម្រាប់ គម្រោងសហគមន៍ "បណ្ណាល័យនៃសេចក្តីរីករាយ" ដោយមានគោលដៅសាងសង់ បណ្ណាល័យចំនួន ១០០ កន្លែងសម្រាប់សិស្សក្រីក្រនៅទូទាំងប្រទេស៕