ព័ត៌មាន

កម្មវិធីផ្ញើរសារជួយឧបត្ថម្ភគាំទ្រជូនជនរួមជាតិនៅតំបន់ទឹកជំនន់នៃប្រទេសវៀតណាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានពីសមាគមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា កម្មវិធីផ្ញើរសារ “ដើម្បី​ជនរួមជាតិនៅតំបន់ទឹកជំន់” ទទួលបានសារជាង ២១,០០០ ដែលមានតម្លៃស្មើនឹង ៤៣០ លានដុង។

កម្មវិធីផ្ញើរសារ “ដើម្បីជនរួមជាតិនៅតំបន់ទឹកជំន់” ត្រូវបានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមនិង គេហទំព័រ​ព័ត៌មានមនុស្សធម៌ជាតិបានរៀបចំចាប់ពីថ្ងៃទី៨ខែកក្កដាដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។ គោលដៅនៃ​កម្មវិធីនេះ គឺរៃអង្គាសទឹកប្រាក់យ៉ាងហោចណាស់ ១,៥ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភជា ទំនិញសាងសង់និង​ជួស​​ជុលផ្ទះសំរាប់ក្រុមគ្រួសារដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីទឹកជំនន់និងបាក់ស្រុតដីនៅតំបន់ភ្នំនៃបណ្តាខេត្ត​ភាគខាងជើងវៀតណាមកន្លងទៅ ព្រមទាំងរៀបចំក្រុមអ្នកស្ម័គ្រចិត្តអនុវត្តន៍សកម្មភាពនានា ដើម្បីផ្សព្វផ្សាយ ឃោសនា និងណែនាំសាធារណជននៅបណ្តាមជ្ឈមណ្ឌលផ្ញើរសារគាំទ្រនៃកម្មវិធីនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top