ក្រុមចម្រៀង Gustav Sjolvist
កម្មវិធីតន្ត្រីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និង ស៊ុយអែត (1969-2019) នឹងប្រព្រឹត្តទៅនារាត្រីថ្ងៃទី២ ខែមិនាខាងមុខនៅទីក្រុងហូជីមិញ។
ក្នុងកម្មវិធីនេះ ក្រុមចម្រៀង Gustav Sjolvist មកពីស៊ុយអែត នឹងសម្តែងស្នាដៃជាច្រើនរបស់ស៊ុយអែត រួមជាមួយសិល្បករវៀតណាមផងដែរ។ គួរ បញ្ជាក់ថា ក្រុមចម្រៀង Gustav Sjolvist មានសមាជិកចំនួន៣៣នាក់ ដែលត្រូវបានបង្កើតឡើងនៅទីក្រុង Stockholm នៃប្រទេសស៊ុយអែតអំឡុងឆ្នាំ ១៩៩៤។ នេះគឺជាក្រុមចម្រៀងច្រើនតែទៅសម្តែងតន្ត្រីសម័យទំនើបៗ តន្រ្តី Jazz និងតន្ត្រីរបស់តន្ត្រីករដ៏អស្ចារ្យបំផុតនៅលើពិភពលោក ដូចជា Back - Mozart និង Brahms៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម