ព័ត៌មាន កម្ពុជាយល់ព្រមជាមួយថៃរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះនៅម៉ាឡេស៊ី 01/08/2025 កម្ពុជាបានយល់ព្រមជាផ្លូវការជាមួយនឹងសំណើរបស់ប្រទេសថៃក្នុងការជ្រើសរើសប្រទេសម៉ាឡេស៊ី ជាកន្លែងរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនចម្រុះ (GBC)នាពេលខាងមុខ រវាងប្រទេសទាំងពីរ សំដៅបង្កើតបរិយាកាសវិជ្ជមានសម្រាប់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីបន្ទាប់ពីជម្លោះព្រំដែន។ ក្នុងលិខិតផ្ញើជូនសមភាគីថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit នាថ្ងៃទី ៣១ កក្កដា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (GBC) ដោយកាលវិភាគ និងទីតាំងដែលស្នើឡើងដោយប្រទេសថៃ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានស្នើឲ្យអញ្ជើញប្រទេសម៉ាឡេស៊ី អាមេរិក និងចិន ឲ្យចូលរួមកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ រូបថត៖ PV/VOV-ភ្នំពេញមុននោះ កាលពីថ្ងៃទី៣០ កក្កដា កម្ពុជាបានផ្ញើលិខិតអញ្ជើញប្រទេសថៃឲ្យចូលរួមកិច្ចប្រជុំ GBC នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៤ សីហា ។ ប្រទេសថៃបានឆ្លើយតបជាវិជ្ជមាន ប៉ុន្តែបានស្នើឱ្យផ្លាស់ប្តូរទីតាំងនៃកិច្ចប្រជុំទៅប្រទេស ម៉ាឡេស៊ី និងអូសបន្លាយអំឡុងពេលពិភាក្សាពីថ្ងៃទី៤ ដល់ថ្ងៃទី៧ សីហា ៕

កម្ពុជាបានយល់ព្រមជាផ្លូវការជាមួយនឹងសំណើរបស់ប្រទេសថៃក្នុងការជ្រើសរើសប្រទេសម៉ាឡេស៊ី ជាកន្លែងរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនចម្រុះ (GBC)នាពេលខាងមុខ រវាងប្រទេសទាំងពីរ សំដៅបង្កើតបរិយាកាសវិជ្ជមានសម្រាប់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីបន្ទាប់ពីជម្លោះព្រំដែន។ ក្នុងលិខិតផ្ញើជូនសមភាគីថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit នាថ្ងៃទី ៣១ កក្កដា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការត្រៀមខ្លួនដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (GBC) ដោយកាលវិភាគ និងទីតាំងដែលស្នើឡើងដោយប្រទេសថៃ។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក៏បានស្នើឲ្យអញ្ជើញប្រទេសម៉ាឡេស៊ី អាមេរិក និងចិន ឲ្យចូលរួមកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ រូបថត៖ PV/VOV-ភ្នំពេញមុននោះ កាលពីថ្ងៃទី៣០ កក្កដា កម្ពុជាបានផ្ញើលិខិតអញ្ជើញប្រទេសថៃឲ្យចូលរួមកិច្ចប្រជុំ GBC នៅរាជធានីភ្នំពេញកាលពីថ្ងៃទី៤ សីហា ។ ប្រទេសថៃបានឆ្លើយតបជាវិជ្ជមាន ប៉ុន្តែបានស្នើឱ្យផ្លាស់ប្តូរទីតាំងនៃកិច្ចប្រជុំទៅប្រទេស ម៉ាឡេស៊ី និងអូសបន្លាយអំឡុងពេលពិភាក្សាពីថ្ងៃទី៤ ដល់ថ្ងៃទី៧ សីហា ៕