នៅពេលរំលឹកនឹកដល់កង់ម៉ាក ថុងញ៉ឹត (Thong Nhat) ប្រជាជនវៀតណាមជាច្រើនជំនាន់ នៅតែចងចាំអំពីសម័យកាលដែលទំនិញបានលក់តាមការកំណត់ពីរដ្ឋ។ នៅពេលនោះ កង់ជាទ្រព្យសម្បត្តិមានតំលៃរបស់គ្រួសារជាច្រើន និងតភ្ជាប់នឹងដំណើរការរីកចំរើនរបស់ប្រទេសជាតិ។ បង្កើតឡើងពីឆ្នាំ ១៩៦០ រហូតដល់បច្ចុប្បន្ននេះ កង់ម៉ាក ថុងញ៉ឹត (Thong Nhat) បាននិងកំពុងផ្លាស់ប្តូរថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការ នៅទីផ្សារវៀតណាម និងនាំចេញទៅកាន់ពិភពលោក ផងដែរ។
ក្នុងអំឡុងពេល ៥៨ ឆ្នាំ កសាងនិងអភិវឌ្ឍន៍តាមពាក្យស្លោក “គិតដល់កង់ គេគិតដល់កង់ម៉ាក ថុងញ៉ឹត (Thong Nhat)” ក្រុមហ៊ុន ថុងញ៉ឹត (Thong Nhat) បានឆ្លងកាត់ដំណាក់កាលចុះឡើងឥតឈប់ឈរនៃឧប្បហេតុប្រវត្តិសាស្ត្រនិងឧបសគ្គជាច្រើន ដើម្បីលើកកម្ពស់ម៉ាកកង់ ថុងញ៉ឹង (Thong Nhat)។
បន្ទាប់ពីធ្វើសមារណកម្មភាគហ៊ុន ក្រុមហ៊ុនភាគហ៊ុន ថុងញ៉ឹត (Thong Nhat) មានការផ្លាស់ប្តូរជាច្រើន ចាប់ពីដំណើរការគ្រប់គងដល់ដំណើរការផលិត។ លោក វូ ឌឹកលីញ (Vu Duc Linh) - អគ្គនាយកក្រុមហ៊ុនបាននិយាយឲ្យដឹងថា៖ “ក្រុមហ៊ុនបានវិនិយោគលើការបណ្តុះបណ្តាលប្រភពកម្មករមានគុណភាពខ្ពស់ ដែលយកចិត្តទុកដាក់លើធ្វើការ និងច្នៃប្រឌិតបណ្តាប្រភេទកង់វៀតណាម ដែលមានរូបរាងស្អាត តំលៃសមរម្យ និងអាចប្រើប្រាស់ក្នុងអំឡុងពេលយូរអង្វែង។ នាក្នុងឆ្នាំ២០១៨ ក្រុមហ៊ុងយើងបានផលិតចេញកង់ ៣៨ ប្រភេទ និងទំហំពាណិជ្ជកម្មនៃការនាំចូលប្រហែល ៥ លានដុល្លារក្នុងមួយឆ្នាំ”។
នាសព្វថ្ងៃនេះ ក្រុមហ៊ុនកង់ម៉ាក ថុងញ៉ឹត (Thong Nhat) គឺជាសហគ្រាសផលិតទំនិញឈានមុខគេ នៅប្រទេសវៀតណាម ដែលបានផលិតគ្រឿងបន្លាស់នៃកង់ដោយខ្លួន ស្មើនឹង ៧៥%។ រោងជាងរបស់ក្រុមហ៊ុនកង់ម៉ាក ថុងញ៉ឹត (Thong Nhat) ត្រូវបានវិនិយោគខ្សែចង្វាក់ផលិតកម្ម រួមមាន៖ រោងជាងយន្តសាស្ត្រ រោងជាងផលិតដល់រោងជាងតម្លើង។ ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានផលិតចេញកង់ថ្មីចំនួនតែពីរប្រភេទ ប៉ុន្តែរហូតដល់ឆ្នាំ២០១៨ បានចេញលក់កង់ថ្មីចំនួន ១០ ប្រភេទ។ គុណភាពរបស់កង់ម៉ាក ថុងញ៉ឹត (Thong Nhat) ឆ្លើយតបនឹងតំរូវការរបស់ទីផ្សារ និងតំលៃសមរម្យកង់មួយប្រហែល ៣ លាន (ស្មើនឹង ១៥០ ដុល្លារអាមេរិក)។