ព័ត៌មាន

កងពេទ្យវៀតណាម រួមដៃគ្នាការពារសុខភាពកុមារនៅស៊ូដង់ខាងត្បូង

ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង និងការណែនាំរបស់បញ្ជាការអនុតំបន់ក្នុងការគាំទ្រសហគមន៍ក្នុងការបង្ការ និងទប់ស្កាត់ជំងឺអាសន្នរោគ និងជំងឺអេបូឡា កងពេទ្យកម្រិត ២ លេខ ៧ រប់សវៀតណាម បានប្រគល់សម្ភារៈវេជ្ជសាស្ត្រ និងផ្តល់ការណែនាំអំពីការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតនៅសាលាបឋមសិក្សា Sunshine។
កងពេទ្យកម្រិត ២ លេខ ៧ ប្រគល់អំណោយជាង ៥០០កញ្ចប់ ជូនគ្រូបង្រៀន និងសិស្សនៃសាលាបឋមសិក្សា Sunshine ។ រូបថត៖ qdnd

នេះ​ក៏​ជា​សកម្មភាព​ជាក់ស្តែង​របស់​ ​កងពេទ្យកម្រិត ២ លេខ ៧ ដើម្បី​ជួយ​ជ្រោមជ្រែង​​ទិវា​កុមារ​អាហ្វ្រិក (១៦ មិថុនា)។

អំណោយ​ជាង ៥០០កញ្ចប់ រួមមាន​សៀវភៅ​កត់ត្រា ប៊ិច សម្ភារៈ​សិក្សា និង​សម្ភារៈ​ការិយាល័យ ត្រូវបានកងពេទ្យ​កម្រិត ២ លេខ ៧ ប្រគល់ជូន​គ្រូបង្រៀន និង​សិស្ស​នៃ​សាលាបឋមសិក្សា Sunshine ក្នុង​រដ្ឋ Bentiu ប្រទេស​ស៊ូដង់​ខាងត្បូង។ ក្នុងឱកាស​នេះ ក្រុម​គ្រូពេទ្យនៃកងពេទ្យ​កម្រិត ២ លេខ ៧ និង​អង្គភាព​​​ផ្សេងទៀត​បាន​រួម​គ្នា​ណែនាំ​​សិស្សានុសិស្ស​​អំពី​របៀបលាងសម្អាត​ដៃ​ត្រឹមត្រូវ អនាម័យ​ផ្ទាល់ខ្លួន និង​អនាម័យ​បរិស្ថាន; ​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​ការរក​ឃើញ​សញ្ញា​នៃ​ជំងឺអាសន្នរោគ អេបូឡា និង​ជំងឺរាតត្បាត​ដទៃទៀត​​។

ចំណុចលេចធ្លោមួយនៃកម្មវិធីនេះ គឺការ​ប្រគល់ទូថ្នាំពេទ្យ​សាលា ជាគំរូដែលរៀប​ចំដោយ​កម្មាភិបាល​និង​បុគ្គលិកនៃ​កងពេទ្យ​កម្រិត ២ លេខ ៧ ដើម្បីគាំទ្រដល់​សាលា​ ក្នុងការផ្តល់ជំនួយ​ដំបូង​ដល់សិស្សានុសិស្សនៅក្នុងថ្នាក់រៀន៕​


top