
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖Xuan Dan)
នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបឧត្តមសេនីយ៍ទោ Vilay Lakhamphong ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Nguyen Phu Trong អះអាងថា បក្ស រដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតដើម្បីក្រសួងការពារប្រទេសវៀតណាមនិងឡាវ បង្កើនកិច្ចសហប្រតិបតិ្តការសំដៅរក្សារឹងមាំស្ថិរភាពនយោបាយនិងសណ្ដាប់ធ្នាប់សង្គម នៅប្រទេសនិមួយៗ។ រីឯខ្លួនវិញ ឧត្តមសេនីយ៍ទោ Vilay Lakhamphong អះអាងថា ក្នុងកាលៈទេសៈណាក៏ដោយគឺក្រសួងការពារជាតិឡាវនឹងសហការយ៉ាងស្អិតរមួតជាមួយក្រសួងការពារប្រទេសវៀតណាមសំរេចឲ្យបានល្អនូវ ភារកិច្ចដែលបក្សទាំង ២ រដ្ឋទាំង២និងប្រជាជននៃប្រទេសទាំង២ប្រគល់ជូន។ បក្ស រដ្ឋ កងទ័ពនិងប្រជាជនឡាវនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមជាមួយវៀតណាមរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងសាមគ្គីភាពពិសេសឡាវ - វៀតណាមកាន់តែអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសទាំង ២ ដើម្បីសន្តិ ភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍន៍នៅតំបន់និងលើពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម