ព័ត៌មាន

កងទ័ពវៀតណាមចេញដំណើរជួយវេណេស៊ុយអេឡាជំនះពុះពារលើផលវិបាកនៃការរញ្ជួយដី

នាថ្ងៃទី ២៨ ខែមិថុនា បញ្ជាការដ្ឋានកងការពារព្រំដែន បានរៀបចំពិធីចេញដំណើរចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡា។

កងកម្លាំងភស្តុភារ និងបច្ចេកទេសរៀបចំទំនិញ ស្បៀងអាហារ និងសម្ភារៈសម្រាប់ដឹកជញ្ជូនទៅកាន់ប្រទេសវេណេស៊ុយអេឡា (រូបថត៖ VNA)

យោងតាមសេចក្តីសម្រេចចិត្តរបស់ក្រសួងការពារជាតិ វៀតណាមកំពុងបញ្ជូនកងកម្លាំង មធ្យោបាយនិងសម្ភារៈទៅកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីចូលរួមក្នុងការស្វែងរក និង ជួយសង្គ្រោះ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលវិបាកនៃគ្រោះមហន្តរាយ រញ្ជួយដី ដែលមានកម្មាភិបាល និងយុទ្ធជនសរុបចំនួន ៨២នាក់។ ក្នុងនោះ កងការពារព្រំដែនចូលរួមក្នុងក្រុមស្វែងរក និងជួយសង្គ្រោះដែលមានកម្មាភិបាល និងយុទ្ធជនចំនួន ១០នាក់ និងឆ្កែហិតក្លិន (ជំនាញ) ចំនួន ៨ក្បាល។

ថ្លែងនៅក្នុងពិធីនោះ ឧត្តមសេនីយ៍ឯក ង្វៀន ឌឹក ម៉ាញ អនុប្រធានបញ្ជាការដ្ឋានកងការពារព្រំដែន បានស្នើឱ្យក្រុមការងារប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះភារកិច្ចដែលបានកំណត់; គោរពយ៉ាងតឹងរ៉ឹងនូវវិន័យយោធា និងច្បាប់របស់ប្រទេសម្ចាស់ផ្ទះ; លើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ; ជំនះការលំបាកនិងធានាសុវត្ថិភាពដាច់ខាតរបស់បុគ្គលិក ឧបករណ៍ និងឆ្កែហិតក្លិនក្នុងអំឡុងពេលបេសកកម្ម; សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងវៀតណាមនិងអន្តរជាតិ បំពេញល្អបេសកកម្មស្វែងរក និងជួយ សង្គ្រោះ ដែលរួមចំណែកដល់ការបញ្ជាក់ពីការទទួលខុសត្រូវរបស់វៀតណាមចំពោះ សហគមន៍អន្តរជាតិ៕


top