នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា នាវាលេខ២៥១ និង នាវាលេខ ១១៤១ បានធ្វើការយាមល្បាតរួមប្រចាំឆ្នាំស្របតាមបទប្បញ្ញត្តិស្តីពីការសម្របសម្រួលយាមល្បាតរួម និងបង្កើតបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា។
សម្របសម្រួលការហ្វឹកហ្វឺនទង់សញ្ញា (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ១៥ មិថុនា នាវាលេខ
២៥១ កងពលតូចលេខ ១២៧ តំបន់ភូមិភាគទី ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលចតនៅកំពង់ផែយោធាតំបន់
៥ (ខេត្ត Kien Giang) ដោយបញ្ចប់ប្រកបដោយជោគជ័យនូវការយាមល្បាតរួមលើកទី
៧៥ ជាមួយនាវាលេខ ១១៤១ មូលដ្ឋានកងទ័ពជើងទឹករាម កងទ័ពជើងទឹកកម្ពុជា។
មុននោះ
នាថ្ងៃទី ១៤ មិថុនា នៅតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា នាវាលេខ២៥១ និង
នាវាលេខ ១១៤១
បានធ្វើការយាមល្បាតរួមប្រចាំឆ្នាំស្របតាមបទប្បញ្ញត្តិស្តីពីការសម្របសម្រួលយាមល្បាតរួម
និងបង្កើតបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា។
ចូលរួមការយាមល្បាត
ភាគីទាំងពីរបានអនុវត្តនីតិវិធីសួរសុខទុក្ខរវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន
(Hello
ASEAN); ផ្លាស់ប្តូរព័ត៌មាន; សម្របសម្រួលការហ្វឹកហ្វឺនទង់សញ្ញា;
ហ្វឹកហ្វឺនស្វែងរក ជួយសង្គ្រោះ
និងហ្វឹកហ្វឺនប្រើប្រាស់ក្រមប្រតិបត្តិសម្រាប់ជំនួបដោយចៃដន្យនៅដែនសមុទ្ររបស់កងទ័ពនៃប្រទេសប៉ាស៊ីហ្វិកខាងលិច
(CUES) ។
ជោគជ័យនៃការយាមល្បាតរួមលើកទី៧៥
រវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា បានរួមចំណែករក្សាសន្តិសុខ
សណ្តាប់ធ្នាប់ សន្តិភាព
និងជួយសម្រួលដល់ប្រជាជននៃប្រទេសទាំងពីរធ្វើអាជីវកម្មលើដែនទឹកជាប្រវត្តិសាស្ត្រ។
ទន្ទឹមនឹងនោះ ពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយល់ដឹង ទំនុកចិត្ត
និងជួយគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹកទាំងពីរ៕