នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នាវាលេខ ២៥១ កងនាវាលេខ៥១២ កងពលតូច លេខ ១២៧ នៃភូមិភាគលេខ ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចត កំពង់ផែយោធភូមិភាគលេខ ៥ (ទីក្រុង Phu Quoc ខេត្ត Kien Giang) បញ្ចប់ការល្បាត រួមលើកទី ៧៩ ជាមួយកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។
នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ហ្វឹកហ្វឺនបក់ទង់ដៃ។ (រូបថត៖ qdnd.vn)
មុននោះ កាលពីថ្ងៃទី២១ ខែមិថុនា នាវាលេខ ២៥១ និងនាវាលេខ ១១៤២ (មកពីមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ) បានសហការ អនុវត្តន៍ការល្បាតរួមក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។ ក្នុងអំឡុងពេល ល្បាត ភាគីទាំងពីរបានអនុវត្តន៍វិធីគោរពគ្នារវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេស អាស៊ាន (Hello ASEAN); ការផ្លាស់ប្តូរព័ត៌មាន; ការហ្វឹកហ្វឺនបក់ទង់ដៃ ការបញ្ចេញ សញ្ញាពន្លឺ និងសញ្ញាកញ្ចែ យោងតាមច្បាប់សញ្ញាអន្តរជាតិ និងប្រើក្រមប្រតិបត្ដិ សម្រាប់ការជួបគ្នាដោយចៃដន្យរវាងកងទ័ពជើងទឹកនៃបណ្ដាប្រទេសក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិច (CUES)។
លោកវរនាវីឯក Phung Duc Huy មេបញ្ជាការរងកងពលតូច ប្រធានសេនាធិការ នៃកងពលតូចលេខ ១២៧ មេបញ្ជាការនាវាល្បាតរបស់កងទ័ពជើងទឹកវៀតណាម បានឲ្យដឹងថា សកម្មភាពល្បាតរួម គឺសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពនៅក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា; បង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់អ្នកនេសាទនៃប្រទេសទាំងពីរក្នុងការនេសាទ ផ្លាស់ប្ដូរគ្នាទៅវិញទៅមក តាមទំនៀមទំលាប់តាំងពីយូរលង់មក។ ទន្ទឹមនឹងនោះ បន្តពង្រឹង និងអភិវឌ្ឍន៍ទំនាក់ ទំនងសហប្រតិបត្តិការ លើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ៕