• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

PINACO - រោងចក្រផលិតថ្ម និង អាគុយ​លំដាប់​ថ្នាក់​ខ្ពស់បំផុត​វៀតណាម​

ជាមួយ​ផ្លាក​សញ្ញា​ពីរ​ដ៏ល្បី​ឈ្មោះ បាន​អ្នកប្រើ​ប្រាស់វៀតណាមពេញនិយម​ប្រើ គឺអាគុយ​ដុង​ណាយ​ (Dong Nai) និង​ថ្មរូបសត្វ​ឥន្ទ្រី ក្រុម​ហ៊ុនភាគ​ហ៊ុន​ថ្មអាគុយ​ភាគ​ខាង​ត្បូង​វៀត​ណាម (PINACO)  មោទនភាព​ជាសហគ្រាស​លំដាប់​ថ្នាក់​ខ្ពស់​បំផុត​វៀត​ណាម ក្នុង​វិស័យ​ផលិត​និង​ពាណិជ្ជ​កម្ម​ផលិតផល​ថ្មនិង​អាគុយ​។

តាំងពីយូរ ផ្លាក​សញ្ញាថ្ម​រូបសត្វ​ឥន្រ្ទី របស់ PINACO បានចាត់ទុក​ជា “មិត្តភក្តិ” ដ៏ជិត​ស្និទ្ធ របស់​អ្នក​ប្រើ​ប្រាស់​វៀត​ណាម ពេលបាន​ប្រើប្រាស់​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ តាំង​ពីគ្រឿង​ប្រើ​ប្រាស់​អគ្គិសនី​ដូច​ជា ថ្មពិល នាឡិកា គ្រឿង​អេឡិចត្រូ​និក រហូតដល់​ប្រដាប់​ក្មេង​លេង​ជា​ដើម ដោយ​ឡែក​ផលិត​ផល​ថ្មរូបសត្វ​ឥន្ទ្រី បានផលិតតាមបែបបច្ចេកទេសថ្ម​ក្រដាស​គីមី លើខ្សែ​ចង្វាក់​សម្ភា​រៈ​នាំចូល​មក​ពីប្រទេស​អាល្លឺម៉ង កូរ៉េ​ខាង​ត្បូង ចិន តែង​ធានាបាន​បរិមាណ​ថាម​ពលខ្ពស់ សុវត្ថិភាព​ឲ្យសម្ភារៈ​ប្រើប្រាស់ និង តម្លៃ​សមរម្យ។

បង្កើតនៅឆ្នាំ១៩៧៦ និង អនុវត្តភាគហ៊ុននីយកម្មយ៉ាង​ឆាប់នៅ​ឆ្នាំ២០០៤ ក្រោយ​៤០ឆ្នាំ​កកើត​ និង អភិវឌ្ឍន៍ មក​ដល់​សព្វ​ថ្ងៃ PINACO បង្កើត​បាន​ប្រព័ន្ធ​ចែកចាយ​លើទូទាំង​ប្រទេស រួមមាន​៖ ហាង សាខាចែក​ចាយ មជ្ឈមណ្ឌល​ថែទាំ​អតិថិជន កន្លែងធានា នៅលើទូទាំង​ប្រទេសជាង​១៨០​កន្លែង។ ដោយ​សារ​ប្រព័ន្ធ​ចែកចាយ​ទូលាយ អ្នក​ប្រើប្រាស់មាន​លក្ខណៈងាយ​ស្រួល​ក្នុងការ​រកទិញ​ផលិតផល PINACO ហើយ ទទួល​បាន​ការ​ថែទាំ​ ធានា​ល្អបំផុត នៅ​រាល់​ទីកន្លែង​ទៅតាម​គោលន​យោបាយ “ធានា​ទូទាំង​ប្រទេស​” របស់ PINACO។

មិនត្រឹមតែស្រោប​យក៥០%​នៃទីផ្សារថ្ម​នៅ​ក្នុង​ប្រទេស ផលិតផល​ថ្មរូបសត្វ​ឥន្ទ្រី នៅបាន​នាំចេញ​ទៅកាន់​ប្រទេស​អូស្រ្តាលី អាហ្វិ្រក​ខាង​ត្បូង អេហ្ស៊ីប និង ប្រទេសនានា​នៅអាស៊ី​អាគ្នេយ៍ជា​ដើម ថ្មរូបសត្វ​ឥន្ទ្រី សព្វ​ថ្ងៃក៏​បាន​ក្រុម​ហ៊ុន​អេឡិចត្រូនិក នៅវៀតណាមប្រើប្រាស់​ភ្ជាប់​តាមផលិតផល របស់ពួកគេដូច​ជា៖ Belco, Daewoo-Hanel, Chau-Electronic, Viettronics តឹនម៊ិញ (Tan Binh) (VTB), តៀនដាត (Tien Dat) , Maseco។ល។

 


ខ្សែចង្វាក់ផលិតថ្មរបស់ក្រុមហ៊ុនភាគហ៊ុនថ្មអាគុយភាគខាងត្បូងវៀតណាម(PINACO)។

ខ្សែចង្វាក់ផលិតនូវ ស្នាមលម្អិតបច្ចេកទេស នៅក្នុងសហគ្រាសអាគុយដុងណាយ (Dong Nai)។

កម្មកររោងចក្រអាគុយដុងណាយ (Dong Nai)ក្នុងរោងចក្រផលិត។

ធ្វើសម្រេចផលិតផលអាគុយដុងណាយ (Dong Nai) ។

ផលិតផលអាគុយដុងណាយ(Dong Nai)  ជាពាណិជ្ជសញ្ញាធានាអាទិភាពខ្ពស់បំផុត អំពីបរិមាណថាមពល ប្រើបានយូរ ឆ្លើយតបបានស្តងដាអន្តរជាតិ។

PINACO តែងមានស្មារតីគោរពម៉ឺងម៉ាត់លើគោលនយោបាយ លក្ខន្តិកៈ ស្តីពីការពារបរិស្ថាននៅក្នុងបទដ្ឋានផលិតថ្មនិងអាគុយ។

ផលិតផលអាគុយដុងណាយ (Dong Nai)  របស់ PINACO សព្វថ្ងៃបានប្រើពេញនិយមនៅវៀតណាម។

មិនត្រឹមតែ ស្រោបយក៥០%នៃទីផ្សារថ្មក្នុងប្រទេស ផលិតផលថ្មរូបសត្វឥន្ទ្រី នៅបាននាំចេញទៅប្រទេសអូស្រ្តាលី អាហ្វ្រិកខាងត្បូង អេហ្ស៊ីប និង ប្រទេសនានានៅអាស៊ីអាគ្នេយ៍។ 

ថ្មរូបសត្វឥន្ទ្រី សព្វថ្ងៃក៏បានក្រុមហ៊ុនតំឡើងអេឡិចត្រូនិកនៅវៀតណាមប្រើប្រាស់ភ្ជាប់តាមផលិតផល។

ផលិតផលរបស់ PINACO បានប្រើប្រាស់គ្រប់ទីកន្លែង។

ទន្ទឹមផលិតផលថ្មទំនុកចិត្ត PINACO ក៏នៅបានល្បីឈ្មោះជាមួយ​ផលិតផល​អាគុយផ្លាក​សញ្ញា Pinaco, ដុង​ណាយ (Dong Nai), JP, PAC និង Sakura។ ផលិតផល​នេះ តែងបានធានានូវអាទិ​ភាព​ខ្ពស់​ជាង​គេ ពីបរិមាណ​ថាមពល អាយុ​វែង ឆ្លើយតប​ស្តង់ដា​អន្តរជាតិ  (DIN 43539 របស់ប្រទេស​អាល្លឺម៉ង់ និង JIS D5301 - D5302 របស់ប្រទេស​ជប៉ុន) គ្រប់​ប្រភេទ​ដូច​ជា៖ ប្រភេទ​អាគុយ​ស្ងួត MF, ប្រភេទ​អាគុយ​ស្ងួត CMF និង​ប្រភេទ​អាគុយ​ស្ងួត​ VRLA ជា​ដើម។

ច្រើនឆ្នាំកន្លង PINACO នៅសំឡឹង​ឆ្ពោះទៅឆ្ងាយ​ជាង ដើម្បី​ក្លាយ​ជា “ចង្វាក់​សម្ពន្ធ” មួយ​ដ៏សំខាន់​ក្នុង​វិស័យ​ផលិត​ឡាន និង ទោចក្រយាន​យន្ត។ ជំហានដំបូង ចាប់​ផ្តើមពីឆ្នាំ​២០០៣ ពេល PINACO បាន​ក្លាយ​ជាអ្នក​ផ្គត់​ផ្គង់​អាគុយ​ជាផ្លូវ​ការ សម្រាប់​ប្រភេទ​ឡាន​គុណភាព​ខ្ពស់ Ford Mondeo។ តាំងពី​នោះ អាគុយ​ដុង​ណាយ(Dong Nai)  របស់ PINACO បានយកជំនះបន្តិច​ម្តងៗ ហើយ បាន​ជ្រើស​រើស​ដាក់បំពាក់​តាម​ឡាន​របស់​ក្រុម​ហ៊ុន​អ៊ូតូ​៖ Mercedes, Mazda, Suzuki, Kia, Thaco, Samco, Hyundai ជាដើម និង ក្រុមហ៊ុន​ទោចក្រយាន​យន្ត​ដូច​ជា​៖ Honda, Piaggio, Yamaha ។ល។

PINACO សព្វថ្ងៃមានសហគ្រាសចំនួន៤​ដែលជាសមាជិក គឺ​សហគ្រាស​អាគុយ​ដុង​ណាយ (Dong Nai) (តំបន់​ឧស្សាហកម្ម​បៀនហា​ម៉ោក - Bien Hoa 1 ដុង​ណាយ - Dong Nai) មាន​សមត្ថភាព​ផលិត៥៥០.០០០​kWh​ ក្នុង​មួយ​ឆ្នាំ សហគ្រាសអាគុយ​សាយ​ហ្គន (តំបន់​ឧស្សាហកម្ម​តឹន​តាវ - Tan Tao ទីក្រុង​ហូជីមិញ​) មាន​សមត្ថភាព​ផលិត​៤៥០.០០០ kWh ក្នុងមួយ​ឆ្នាំ សហគ្រាស​ថ្មរូបសត្វ​ឥន្ទ្រី (ខណ្ឌ៦ ទីក្រុងហូជីមិញ​) មាន​សមត្ថភាព​២៥០លាន​ដុំក្នុង​មួយឆ្នាំ​ និង សហគ្រាសអាគុយដុង​ណាយ (Dong Nai) មាន​សមត្ថភាព​ផលិត៦០០.០០០ kWh ក្នុងមួយ​ឆ្នាំ។ ជាមួយ​មូលដ្ឋាន​គ្រឹះ គឺបច្ចេកទេស សម្ភារៈជឿន​លឿន ទំនើប ប្រភព​វត្ថុធាតុ​គុណ​ភាព​ខ្ពស់ ព្រមទាំងប្រព័ន្ធគ្រប់គ្រង​គុណភាព​តាម​ស្តង​ដារ​អន្តរជាតិ PINACO តែងសន្យា​ឆ្ពោះទៅ​អតិថិជន ផ្គត់​ផ្គង់ផលិត​ផល និង សេវាកម្មមាន​គុណភាពខ្ពស់បំផុត សម​នឹង​កេរ្តិ៍ឈ្មោះល្បី “អ្នកផលិត​ថ្ម និង អាគុយ​លំដាប់​ថា្នក់វៀត​ណាម” និង ឆ្ពោះទៅកាន់​កម្រិត​តំបន់​អាស៊ីអាគ្នេយ៍​។

ក្នុងបទដ្ឋាន​ផលិតថ្ម និង អាគុយ PINACO ក៏មានស្មារតី​គោរពម៉ឺង​ម៉ាត់នូវ​គោលនយោបាយ លក្ខន្តិកៈ ស្តីអំពី​ការ​ពារ​បរិស្ថាន ពេលបំពាក់សម្ភារៈ​លើប្រព័ន្ធ​ធ្វើប្រព្រឹត្តិកម្ម​ជាតិ​សំណល់​ទំនើប ជាមួយ​ការ​អនុវ​ត្ត​ប្រព័ន្ធ​គ្រប់​គ្រង​បរិស្ថាន ISO 14001:2004 ដើម្បី​រក្សាបរិស្ថាន​បរិសុទ្ធ និង រក្សាសុខភាពឲ្យពលករ​ក៏ដូច​ជាសហគមន៍​។

ខែធ្នូ ឆ្នាំ២០១៥ កន្លងហើយ PINACO មានកក្តិយស ជា​សហគ្រាសមួយក្នុងចំណោម​សហគ្រាស​ទាំង​៦៣ ទទួល​បាន​ពាណិជ្ជ​សញ្ញា​ជាតិ ២០១៤-២០១៥។ ពាណិជ្ជសញ្ញាជាតិ គឺជាកម្មវិធីតែមួយគត់​របស់​រដ្ឋាភិបាល អនុវត្ត​ដោយគោ​លបំណង​ផ្សព្វផ្សាយរូបភាព​ប្រទេស​ជាតិ ពាណិជ្ជ​សញ្ញាជាតិ​តាមរយៈ​ពាណិជ្ជ​សញ្ញាផ​លិត​ផល​ (ទំនិញ និង សេវាកម្ម)។ ជាពិសេស ឆ្នាំ២០១៤ PINACO នៅបានទទួល​បណ្ណទទួល​ស្គាល់ Ford Q1 របស់​សម្ពន្ធ​ក្រុម​ហ៊ុន Ford Motors សម្រាប់អ្នក​ផ្គត់​ផ្គង់​មាន​គុណភាព​ខ្ពស់​បំផុត ពីគុណ​ភាព សមត្ថភាព​ផលិត និង គាប់ចិត្ត​អតិថិជន។ តាមលោក​ត្រឹន​ថាញ​វ៉ាន់ (Tran Thanh Van) អគ្គនាយក​ក្រុម​ហ៊ុន PINACO ជាមួយ​បណ្ណទទួល​ស្គាល់ Ford Q1 PINACO បានចូល​រួមលំដាប់​ថ្នាក់​នៃអ្នកផ្គត់ផ្គង់​អាទិភាព​របស់ Ford Motors។ តាមនោះ PINACO បានចូលរួម​ខ្សែចង្វាក់​ផ្គត់​ផ្គង់​សកលលោក​របស់ Ford Motors ឈរទន្ទឹម​នឹង​អ្នកផ្គត់​ផ្គង់​គ្រឿង​បន្លាស់​រណបល្អ​បំផុត​ពិភពលោក ហើយ មានឱកាសជ្រែក​ចូលទីផ្សារ​អន្តរជាតិ​ធំទូលាយ



រង្វាន់កម្រពិសេសរបស់ PINACO៖
- PINACO ទទួល​កត្តិនាម “អង្គភាពវិរពលកម្ម​ក្នុងសម័យ​ផ្លាស់ប្តូ​រ​ទំនើប” ឆ្នាំ២០០០។​
- បាន​រ​ដ្ឋាភិបាល​ទទួល​ស្គាល់​ជា “ពាណិជ្ជ​សញ្ញាជាតិ” ឆ្នាំ២០១២ ហើយ​សម្រេច​កត្តិនាម​នេះ ក្នុង​​អំឡុង៤​ឆ្នាំ​​បន្ត​បន្ទាប់​។
- PINACO សម្រេចកត្តិនាម “សហគ្រាសនាំចេញទំនុកចិត្ត” កម្មវិធី​ដោយ​ក្រសួង​ពាណិជ្ជកម្ម​រៀបចំ​នៅ​ឆ្នាំ​២០០៣។
- ផលិត​ផលថ្ម និង អាគុយរបស់ PINACO បានអ្នកប្រើប្រាស់ជ្រើស​រើស​ជា “ទំនិញ​វៀត​ណាម​គុណភាព​ខ្ពស់” ១៨​ឆ្នាំ​បន្ត​បន្ទាប់​។
- PINACO នៅទទួលបានកត្តិនាម​ផ្សេង​ដូច​ជា៖ ផ្កាយ​មាស​ទឹកដី​វៀត​ណាម មួយ​ក្នុង​ចំណោម​១០០​ពាណិជ្ជ​សញ្ញា​​នាំ​មុខ​​។ល។​

អត្ថបទ៖ ង្វៀនវូថាញដាត   រូបថត៖ ដាំងគីមផឿង

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top