vietnamese
  • vietnamese english
  • french chinese
  • japanese russian
  • spanish khmer
  • korean lao
  • ចំណុចសំខាន់ៗ
  • អាស៊ាន
  • វប្បធម៌
  • សេដ្ឋកិច្ច
  • រូបថត
  • បទយកការណ៍ឯកទេស
  • ម្ហូបអាហារ
  • ការរកឃើញវៀតណាម
  • ថតរូប
  • ទំនាក់ទំនងរវាងប្រទេសវៀតណាមនិងមិត្តភក្តិ
រូបភាពមួយចំនួនបង្ហាញអំពីសង្គ្រាមការពារខ្សែព្រំដែនវៀតណាម – ចិន នាខែកុម្ភៈ ឆ្នាំ១៩៧៩

0

  • កម្លាំងប៉ូលិសប្រយុទ្ធយ៉ាងអង់អាចក្លាហាន ក្នុងតំបន់ទីរួមខេត្ត ដុងដាំង (Dong Dang) ខេត្តឡាងសើន (Lang Son)។ រូបថត៖ តាហាយ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • នាថ្ងៃទី ១០ ខែមីនា ឆ្នាំ១៩៧៩ យុទ្ធជនប្រយុទ្ធក្នុងកងកាំភ្លើងធំ ៣៦៨ ខេត្ត ហ័ងលៀនសើន (Hoang Lien Son) វាយលុកសត្រូវដោយការបាញ់កាំភ្លើងធំ ។ រូបថត៖ ភូងទ្រៀវ  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • ម៉ោង ៩ និង ១៥ នាទី ព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ១៩៧៩ យុទ្ធជនរបស់កងអនុសេនាធំ ១០នៃ វរៈសេនាតូចចំណុះកងទ័ពខេត្ត ឡាងសើន (Lang Son) បានវាយលុក ហើយដណ្តើមភ្នំតូច ចូវកាញ (Chau Canh) និងភ្នំតូច កីស្វាញ (Cay Xanh) ស្ថិតក្នុងភូមិសាស្ត្រឃុំ តាមលូង (Tam Lung) ស្រុកវ៉ាន់ឡាង (Van Lang)  ខេត្ត ឡាងសើន (Lang Son) ដែលបានពួកឈ្លានពានបានកាន់កាប់ពីថ្ងៃទី ១៧ ខែកុម្ភ ឆ្នាំ១៩៧៩។ រូបថត៖ ហាវៀត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • យុទ្ធជននៃវរៈសេនាតូចកាំភ្លើងធំប្រយុទ្ធលើសមរភូមិហាទៀន (Ha Tuyen) ត្រៀមខ្លួនជាសម្រេចដើម្បីតប្រយុទ្ធ។ រូបថត៖ មីញឡុក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • យុទ្ធជននៃវរៈសេនាតូចកាំភ្លើងធំប្រយុទ្ធលើសមរភូមិ ហាទៀន (Ha Tuyen) ត្រៀមខ្លួនជាសម្រេចដើម្បីតប្រយុទ្ធ។ រូបថត៖ មីញឡុក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • យុទ្ធជននៃកងអនុសេនាធំ ៣៩ ចំណុះកងពលធំ ខេត្ត ហាទៀន (Ha Tuyen) បានវាយលុកនិងកំទេចមូលដ្ឋានរបស់សត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់កងទ័ពជើងគោកដណ្តើមទីកន្លែងសំខាន់ឡើងវិញ។ រូបថត៖  មីញឡុក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • យុទ្ធជនរៀបចំបរិក្ខានិងឧបករណ៍ ដើម្បីប្រយុទ្ធលើសមរភូមិខេត្ត ហាទៀន (Ha Tuyen)។ រូបថត៖  មីញឡុក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • ផ្ទះរបស់ប្រជាជនរស់នៅភូមិហា (Ha) ឃុំភឿងដូ (Phuong Do) ស្រុក វីស្វៀន (Vi Xuyen) ខេត្ត ហាទៀន (Ha Tuyen) បានបំផ្លិចបំផ្លាញដោយការបាញ់កំទេសពីពួកសត្រូវ។ រូបថត៖  មីញឡុក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ១៩៧៩ សេនាជនស្រុក វ៉ាន់ក្វាន (Van Quan) ខេត្ត ឡាងសើន (Lang Son) បានប្រយុទ្ធផង និងបានបញ្ជូនគ្រាប់បែកទៅកាន់សមរភូមិទាន់ពេលវេលាផង ដើម្បីកងទ័ពនៃកងកាំភ្លើងធំវាយសំរុកសត្រូវ ។ រូបថត៖  ហាវៀត– ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • កងស្វ័យការពារជាស្ត្រី នៅស្រុក មឿងខឿង (Muong Khuong) ខេត្ត ហ័ងលៀនសើន (Hoang Lien Son) ((នាបច្ចុប្បន្ននេះគឺខេត្ត ឡាងកាយ (Lao Cai))បានប្រយុទ្ធយ៉ាងអង់អាចក្លាហាននិងសហការយ៉ាងជិតស្និទ្ធនឹងកងទ័ពមូលដ្ឋាន សំដៅវាយកំទេចការវាយប្រហាររបស់សត្រូវ។ រូបថត៖ ង្វៀនត្រឹន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • វេជ្ជបណ្ឌិតបានជួយសង្គ្រោះកូនសិស្សដែលរងរបួស នៅអនុវិទ្យាល័យឃុំ ក្វៀតទៀន (Quyet Tien) ស្រុក ក្វានបា (Quan Ba) ខេត្ត ហាទៀន (Ha Tuyen)។ រូបថត៖ ហឿគៀម –ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • ផ្ទះរបស់ប្រជាជន ស្ថិតនៅវិថី ឡរ៉ែន (Lo Ren) ទីរួមខេត្ត ដុងដាំង (Dong Dang) ខេត្តឡាងសើន (Lang Son) បានបំផ្លិចបំផ្លាញដោយពួកឈ្លានពាន។ រូបថត៖ ថេធួន  –ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • ផ្ទះ និងផ្លូវនានា ស្ថិតក្នុងភូមិសាស្ត្រទីរួមខេត្ត ផូបាង (Pho Bang) ស្រុក ដុងវ៉ាន់ (Dong Van)  ខេត្ត ហាទៀន (Ha Tuyen) បានបំផ្លិចបំផ្លាញ ដោយការបាញ់កាំភ្លើងពីពួកឈ្លានពាន នាថ្ងៃទី ៨ និងថ្ងៃទី ៩ ខែមីនា ឆ្នាំ១៩៧៩។ រូបថត៖ ង៉ុកក្វាន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • នាចុងខែមីនា ឆ្នាំ១៩៧៩ ស្ពាន ហូគៀវ (Ho Kieu) ស្ថិតក្នុងភូមិសាស្ត្រទីរួមស្រុក ឡាវកាយ (Lao Cai) ខេត្ត ហ័ងលៀនលើន  (Hoang Lien Son) (នាបច្ចុប្បន្ននេះគឺខេត្ត  ឡាវកាយ (Lao Cai))  បានបំផ្លិចបំផ្លាញ ដោយការផ្ទុះមីន ។ រូបថត៖ ង្វៀនក្វឹន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • យុទ្ធជនការពារព្រំដែន ង យុយញូង  (Ngo Duy Nhung ) បានសង្គ្រោះជីវិតកុមារម្នាក់ទាន់ពេលវេលា។ រូបថត៖ ងឌីញភឿក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • កងទ័ពខេត្ត ឡាងសើន (Lang Son) ប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងកំទេចមូលដ្ឋានរបស់ពួកឈ្លានពាន ស្ថិតលើភ្នំតូច ខុងទេន (Khong Ten) ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៧៩។ រូបថត៖ ឡុងសើន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • ស្ពានព្យួរនៅស្រុក សីម៉ឹន (Xi Man) ខេត្ត ហាទៀន (Ha Tuyen) បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ រូបថត៖ មីញឌៀន  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • សេនាជនឃុំ មៅសើន (Mau Son) ស្រុក កាវឡុក (Cao Loc) ខេត្ត ឡាងសើន (Lang Son)  បានបញ្ជូនគ្រាប់ ថ្នាំនិងស្បៀងអាហារ ទៅកាន់សមរភូមិ ក្នុងអំឡុងពេលពេញ ៧ ថ្ងៃ។ រូបថត៖ ឡុងសើន   – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • យុទ្ធជនលើរថក្រោះបានដេញតាមវាយសត្រូវឈ្លានពាន នៅទីរួមស្រុក ឡាងសើន (Lang Son)។ រូបថត៖ ថេធួន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • អ្នកយកព័ត៌មាន Isao Takano (ពាក់វេនតា) ធ្វើការនៅកាសែត  Akahata - កាសែតរបស់បក្សកុម្មុយនិស្តជប៉ុន បានយកនិងផ្សព្វផ្សាយព័ត៌មានប្រព្រឹត្តទៅ នៅទីរួមស្រុក ឡាងសើន (Lang Son) ចាប់ពីបណ្តាថ្ងៃដំបូងដែលសង្គ្រាមបានកើតឡើង។ លោកបានពលីជីវិត នាថ្ងៃត្រង់ ថ្ងៃទី ៧ ខែមីនា ឆ្នាំ១៩៧៩ នៅវិថី ក្វាងទ្រូង (Quang Trung) សង្កាត់ ជីឡាំង (Chi Lang) នៅទីរួមស្រុក ឡាងសើន (Lang Son) ។ រូបថត៖ មីញដាវ – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  •  តំបន់រស់នៅរបស់កម្មាភិបាល កម្មករ ស្ថិតនៅទីរួមស្រុក ឡាវកាយ (Lao Cai) ខេត្ត ហ័ងលៀនសើន  (Hoang Lien Son) (នាបច្ចុប្បន្ននេះគឺខេត្តឡាវកាយ (Lao Cai)) បានបំផ្លិចបំផ្លាញដោយការផ្ទុះមីន។ រូបថត៖ ភុងទ្រៀវ  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • បណ្តាយុទ្ធជនឈរជើងលើទីខ្ពស់ ១៩១១ ស្ថិតក្នុងសមរភូមិ ហាទៀន (Ha Tuyen) ត្រៀមខ្លួនជាសម្រេច ដើម្បីប្រយុទ្ធការពារខ្សែព្រំដែនមាតុភូមិ។ រូបថត៖ មីញឡុក  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • អ្នកយកព័ត៌មានជនជាតិដាណឺម៉ាកពីរនាក់បានវត្តមាន នៅភូមិគឿងធីញ (Cuong Thinh) ឃុំ ភឿងទៀន (Phuong Tien) ស្រុក វិស្វៀន (Vi Xuyen) ខេត្ត ហាទៀន (Ha Tuyen) បានថតរូបនិងផ្សពផ្សាពព័ត៌មានជាពិតប្រាកដ ដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋរបស់ពួកឈ្លានពាន។ រូបថត៖ ឡុងសើន – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • នាខែកុម្ភៈ ឆ្នាំ១៩៧៩ អាវុធរបស់សត្រូវបានកងទ័ពវៀតណាមដកហូត នៅស្រុក ហ័រអាន (Hoa An) ខេត្ត កាវបាំង (Cao Bang)។ រូបថត៖ ក្វាងខាញ– ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • យុទ្ធជនទាក់ទងតាមទូរស័ព្ទម្នាក់ លោក ផាមវ៉ានយ៉ (Pham Van Do) កំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន ដើម្បីធានាការផ្សាយដំណឹងព័ត៌មានជាបន្តបន្ទាប់។ លោកបានជូនគ្រឿងឥស្សរិយយសស្នាដៃនៃការប្រយុទ្ធចំណាត់ថ្នាក់លេខបី។ រូបថត៖ មីញឡុក – ទីភ្នាក់ងារសារព័ត៌មានវៀតណាម
  • នៅពេលប្រជាជនវៀតណាមចាប់ផ្តើមសង្គ្រាមការពារព្រំដែនភាគខាងជើង  ក្រោយពីពេលសង្គ្រាមបានកើតឡើង នៅខេត្តមួយចំនួន ៖ ខេត្ត ឡាវកាយ (Lao Cai) ខេត្ត កាវបាំង (Cao Bang) ខេត្តឡាងសើន (Lang Son)។ ក្រសួងការពារប្រទេសជាតិសូវៀត បានសម្រេចចិត្ត អំពីការបង្កើតក្រុមប្រយុទ្ធជាន់ខ្ពស់រួមមាន៖ ឧត្តសេនីយ៍សូវៀតចំនួន ២១ នាក់ និងដឹកនាំដោយឧត្តមសេនីយ៍ឯក លោក Gennady Obaturov ដែលមកដល់ប្រទេសវៀតណាម និងបំពេញភារកិច្ច “ជួយការពារវៀតណាមតាមគ្រប់យ៉ាង”។  ក្នុងរូបថត៖ ឧត្តមសេនីយ៍ត្រី លោក V.Demyanenko  (លេខពីរ រាប់ពីខាងស្តាំ) ថតរូបជាមួយសមមិត្តវៀតណាម នាខែមីនា ឆ្នាំ១៩៨១។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ផ្សេងទៀត 1 2 3 4 5 >  ... >| 
  • ទីក្រុងដាណាំង (Da Nang) មានភាពម្ចាស់ការក្នុងការទប់ទល់ទៅនឹងរលកទី២ នៃការរីករាលដាលជំងឺ COVID-19

    ទីក្រុងដាណាំង (Da Nang) មានភាពម្ចាស់ការក្នុងការទប់ទល់ទៅនឹងរលកទី២ នៃការរីករាលដាលជំងឺ COVID-19

  • មរតកដើមឆ័ត្ររួត នៅស្រុក កុនដាវ (Con Dao)

    មរតកដើមឆ័ត្ររួត នៅស្រុក កុនដាវ (Con Dao)

  • កម្លាយវាលសំរាមទៅជាដងផ្លូវសិល្បៈ

    កម្លាយវាលសំរាមទៅជាដងផ្លូវសិល្បៈ

  • រើសសំរាមនិងបោសសម្អាត នៅឆ្នេរសមុទ្រ ដាដែន (Da Den)

    រើសសំរាមនិងបោសសម្អាត នៅឆ្នេរសមុទ្រ ដាដែន (Da Den)

  • ផ្សារវត្ថុបុរាណសាយហ្គន

    ផ្សារវត្ថុបុរាណសាយហ្គន

  • ជំនួបលើកដំបូងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump និងលោកប្រធានកូរ៉េខាងជើង Kim Jong – un ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាមេរិក – កូរ៉េខាងជើងលើកទីពីរ។

    ជំនួបលើកដំបូងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump និងលោកប្រធានកូរ៉េខាងជើង Kim Jong – un ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាមេរិក – កូរ៉េខាងជើងលើកទីពីរ។

  • ទីកន្លែងគ្រោងនឹងរៀបចំជំនួបរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងលោកប្រធានកូរ៉េខាងជើង Kim Jong -un

    ទីកន្លែងគ្រោងនឹងរៀបចំជំនួបរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងលោកប្រធានកូរ៉េខាងជើង Kim Jong -un

  • រូបភាពមួយចំនួនអំពីលោកប្រធានាធិបតី Donald Trump មកដល់រដ្ឋធានីហាណូយ

    រូបភាពមួយចំនួនអំពីលោកប្រធានាធិបតី Donald Trump មកដល់រដ្ឋធានីហាណូយ

  • ចំណុចសំខាន់ៗ
  • អាស៊ាន
  • វប្បធម៌
  • សេដ្ឋកិច្ច
  • រូបថត
  • បទយកការណ៍ឯកទេស
  • ម្ហូបអាហារ
  • ការរកឃើញវៀតណាម
  • ថតរូប
  • ទំនាក់ទំនងរវាងប្រទេសវៀតណាមនិងមិត្តភក្តិ

អ្នកផ្គត់ផ្គង់ព័ត៌មាន(ICP): ទីភ្នាក់ងារសារព័ត៌មានវៀតណាម| ISSN : 1606 - 0261 | លិខិតអនុញ្ញត្តិលេខ18/GP-BTTTT ផ្តល់ដោយក្រសួងព័ត៌មាន និងសារគមនាគមន៍ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១២

ស្ថាប័នគ្រប់គ្រង៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកទទួលខុសត្រូវ៖ និពន្ធនាយក ង្វៀន ថាំង

អាស័យដ្ឋាន៖ ៧៩ វិថី លីធឿងគៀត រដ្ឋធានីហាណូយ vietnamvnp@gmail.com

រក្សាសិទ្ធិ © កាសែតរូបភាពវៀតណាម