• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

ពិធីបុណ្យផ្កា Sakura ជប៉ុនឆ្នាំ ២០១៥

ដោយមាន​បំណង​ឧទ្ទេសនាម​អំពី​វប្បធម៌​ជប៉ុន​ដល់​​បណ្តា​មិត្ត​វៀតណាម ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​វៀតណាម​បាន​សហការ​ជាមួយ​ក្រសួង​វប្បធម៌ កីឡា​និងទេសចរណ៍​រៀបចំ​ពិធី​បុណ្យ Sakura​ ជប៉ុន ​ប្រពឹ្រត្តិទៅ​​ក្នុងរយៈពេល​ ២ ថ្ងៃ ពីថ្ងៃទី ១១ ដល់​ថ្ងៃទី ១២ ខែ​មេសា ឆ្នាំ ២០១៥ នៅ​​កេរិ៍្ត​ដំណែល​​ប្រវត្តិសាស្ត្រ​ហ្វាង​ថាញ់ ថាំង​ឡុង (រដ្ឋធានី​ហាណូយ)។

ក្នុងពិធី​បើក​ពិធី​បុណ្យ​នេះ លោក Yushita Hiroyuki អតីត​ឯកអគ្គរដ្ឋទូត​​ជប៉ុន​ប្រចាំ​នៅ​​វៀត​ណាម​ ប្រធា​ន​គណៈកម្មាការ​ចាត់​តាំង​​​​ខាង​ជប៉ុន​ឲ្យ​ដឹង​ថា ជប៉ុន​និង​វៀតណាម​បាន​ត​ភ្ជាប់​ទំ​នាក់​​ទំនង​​​ការទូត​​ឡើង​វិញ​ពី​ឆ្នាំ​១៩៧៣​ រហូត​ដល់​​បច្ចុប្បន្ននេះ​បាន​​ជាង​ ៤០ ឆ្នាំ។ ពិធី​​បុណ្យ​នេះ​​មិន​មែន​តែ​មាន​​ដើម​ផ្កា Sakura ​ដែលយក​ពី​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​មាន​​បណ្តា​សកម្មភាព​វប្បធម៌​ប្រពៃណី​របស់​ប្រទេសនិង​ប្រជាជន​ជប៉ុនទៀត។ បណ្តា​​បទពិសោធន៍​និង​​ការ​​ស្វែងយល់ស៊ី​​​​​​ជំរៅ​​អំពី​វប្បធម៌​ជប៉ុន​ក្នុង​ពិធី​បុណ្យ​​នឹង​ជួយ​ទំនាក់ទំនង​​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​​វៀតណាម-  ជប៉ុនឲ្យ​កាន់តែ​ជិត​ស្និទស្នាល​ថែម​ទៀត។

ពិធី​បុណ្យផ្កា​ Sakura ជប៉ុន​ឆ្នាំ ២០១៥ ជប៉ុន​បាន​ទាក់​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​​​របស់​ប្រជាជន​​នៅ​​រ​ដ្ឋធានី​ជា​ច្រើន​កុះក។ បណ្តា​ឈុត​សម្តែង​​ដ៏​ចាប់​ចិត្ត​ពី​​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​​ព្រះ​អាទិត្យ​រះ​មាន​ដូចជា​៖ឈុតសម្តែង​រាំ Yosakoi ការសម្តែងក្បាច់​​គុន Sumo, Kendo, Aikido ​ដង្ហែស្នែង​ ​បទច្រៀង​ជប៉ុន -  វៀត Cosplay​ បទច្រៀង​អំពី​ផ្កា Sakura ​មាន​ការ​ចូលរួម​របស់​សិល្បករ សិល្បការិនី​នៃប្រទេស​ទាំងពីរ​ ទទួលបាន​ការ​ជោគ​ជ័យ​នៅក្នុង​ពិធី​បុណ្យ​នេះ ។

ទន្ទឹម​នឹង​នេះ បណ្តា​ល្បេង​ប្រជាប្រិយ បណ្តា​តូប​​ឧទ្ទេសនាម​អំពី​វប្បធម៌ម្ហូបអាហារ​និង​ឧទ្ទេស​នាម​​​ការ​រៀន​សូត្រ​នៅ​​ប្រទេសជប៉ុន ក៏​ទាក់ទាញ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មហាជន​រដ្ឋ​ធា​នី​​ហាណូយ។

តាម​បណ្ឌិត វូ​ខាកលៀម ប្រធាន​​សមាគមន៍ផ្លាស់ប្តូរ​វប្បធម៌​វៀតណាម - ជប៉ុន ​សហ​​ប្រធាន​គណៈ​កម្មាការ​រៀបចំបានឲ្យដឹង​ថា ចំណុច​សំខាន់​នៃ​ពិធី​បុណ្យផ្កា​ Sakura ជប៉ុន​ឆ្នាំ ២០១៥​​ នេះ​គឺ​ជា​​​​ព្រឹត្តិការ​ណ៍​ដែល​បាន​​ប្រព្រឹត្តទៅនៅ​ហ្វាង​ថាញ់​ថាំង​ឡុង ដើម្បី​ផ្តល់​ឱកាស​ជូន​ប្រជាជន​​ជប៉ុនបាន​ចូល​រួម​ពិធីបុណ្យនេះ​កាន់តែ​​យល់​​ច្បាស់​លាស់​ថែម​ទៀត​អំពី​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​​របស់​វៀតណាម។

អត្ថបទ៖​ងឹន​ហា រូបថត៖​វៀតគឿង




ប្រជាជនរដ្ឋធានីចាប់ចិត្តថតរូបនៅក្បែរបណ្តាមែកផ្កា Sakura ដែលកំពុងរីក ត្រូវយកដល់ហ្វាងថាញ់ថាំងឡុងមកពីជប៉ុន
ក្រុមរាំ Maika (ជប៉ុន)សម្តែងក្បាច់រាំប្រពៃណី Yosakoi ជារបាំមួយមិនអាចខ្វះក្នុងពិធីបុណ្យផ្កា Sakura
សម្តែងក្បាច់គុនប្រពៃណីជប៉ុនក្នុងពិធីបុណ្យ.
បណ្តាសកម្មភាពវប្បធម៌ប្រពៃណីផ្សេងៗរបស់ប្រជាជនជប៉ុន ដែលបានឧទ្ទេសនាមក្នុងពិធីបុណ្យនេះ
សិល្បករ សិល្បការិនីរាំវៀតណាម សម្តែងបណ្តារបាំប្រពៃណីជប៉ុនក្នុងពិធីបុណ្យ
ពិធីបុណ្យផ្កា Sakura គឺជាឱកាសមួយដើម្បីមិត្តយុវវ័យក្មេងស្រឡាញ់វប្បធម៌ជប៉ុនចូលរួម
លោកបណ្ឌិត វូខាកលាម ប្រធានសមាគមន៍ផ្លាស់ប្តូវប្បធម៌វៀតណាម - ជប៉ុន សហប្រធានគណៈកម្មាការរៀបចំភាគីវៀត ណាមអានបទសន្ទរកថាបើកពិធីបុណ្យ ផ្កា Sakura ឆ្នាំ ២០១៥
មិត្តយុវវ័យក្មេងវៀតណាមនិងជប៉ុនក្នុងសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជនជប៉ុន
ពិធីបុណ្យផ្កា Sakura ឆ្នាំ ២០១៥ ទាក់ទាញប្រជាជនរដ្ឋធានីមកចូលរួមជាច្រើនកុះករ
បណ្តាឈើផ្កា Sakura ពូជត្រូវបានជប៉ុនផ្តល់ជូនក្នុងពិធីបុណ្យ ហើយនឹងដាំនៅខេត្តហាយ៉ាង ទីកន្លែងមានអាកាសធាតុ​សមស្រប​និងប្រភេទផ្កានេះ
ប្រជាជនរដ្ឋធានីហាណូយចាប់ចិត្តថតរូបខ្លួនទុកជាអនុស្សវរីយ៍ ក្រោមបណ្តាមែកផ្កា Sakura ដែលយកមកពីប្រទេសជ​ប៉ុន​ដល់​ប្រទេសវៀតណាម
ប្រភេទកីឡាបោកចំបាប់ស៊ូមូប្រពៃណីរបស់ជប៉ុនក៏បានសម្តែងនៅពិធីបុណ្យឆ្នាំនេះផងដែរ
បងស្រី Junko Kitagawa មកពីរដ្ឋធានី Tokyo ត្រៀមបង្ហោះខ្លែងប្រពៃណីរបស់ស្រុកកំណើតនៅទីវាលហ្វាងថាញ់ថាំងឡុង
រួមលេងល្បែងប្រជាប្រិយរបស់ជនជាតិជប៉ុន
ឈុតដង្ហែស្នែងបើកពិធីបុណ្យផ្កា Sakura ឆ្នាំ ២០១៥ នៅរដ្ឋធានីហាណូយ
ក្រុមរាំ Maika (ជប៉ុន)សម្តែងក្បាច់រាំប្រពៃណី Yosakoi ជារបាំមួយមិនអាចខ្វះក្នុងពិធីបុណ្យផ្កា Sakura
តំណាងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍និងស្ថានទូតជប៉ុនប្រចាំនៅវៀតណាមកាត់ខ្សែបូបើកពិធីបុណ្យផ្កា Sakura
ឈុតដង្ហែស្នែងបើកពិធីបុណ្យផ្កា Sakura ឆ្នាំ ២០១៥ នៅរដ្ឋធានីហាណូយ
ក្រុមរាំ Maika (ជប៉ុន)សម្តែងក្បាច់រាំប្រពៃណី Yosakoi ជារបាំមួយមិនអាចខ្វះក្នុងពិធីបុណ្យផ្កា Sakura

Top