• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ
បទយកការណ៍រូបថត

ចំណាប់អារម្មណ៍ក្នុងពិធីបុណ្យប្រណាំងដំរីនៅបួនដូន

ពិធីបុណ្យប្រណាំងដំរី នៅបួនដូន (ស្រុកបួនដូន– ខេត្តដាក់ឡាក់) គឺជាពិធីបុណ្យមួយក្នុងចំ​ណោមបណ្តាពិធីបុណ្យវប្បធម៌ប្រពៃណីរបស់បងប្អូនរស់នៅតំបន់តៃង្វៀន។

ពិធីបុណ្យនេះគឺជាឱកាសមួយ ដើម្បីប្រជាជនកោតសរសើរស្មារតីនិយមគ្បាច់គុន ថ្វីដៃ​បន្សាំងដំរី របស់ប្រជាជនរស់នៅតំបន់បួនដូន ដែលត្រូវចាត់ទុកដូចជា “អាណាចក្រ”របស់ដំរី។

ពិធីបុណ្យប្រណាំងដំរី​​​​​​​​​​​ គឺជាសកម្មភាព ដែលត្រូវបានរៀបចំពីរឆ្នាំម្តងរួមមានបីវគ្គ៖ វគ្គដំរី​ទាត់បាល់ វគ្គដំរីរត់ប្រណាំង វគ្គដំរីហែលទឹកប្រណាំង។

ក្រោយវគ្គប្រណាំងនិមួយៗនេះ គេនឹងរកឃើញដំរី ហើយនឹងត្រូវទូទាំងស្រុកបួន​ដូន លើក​តំ​កើង​ស្នាដៃរៀងៗខ្លួន។ 

ពិធីបុណ្យឆ្នាំនេះ ត្រូវបានរៀបចំនៅថ្ងៃទី១៣ខែមិនា ដែលមានការចូលរួមរបស់ដំរីចំនួន១៨ដែល​មានការចូលរួម​របស់ដំរី​ ១៨ក្បាល តំណាងឲ្យ១៨ ជនជាតិនៃស្រុកបួនដូន៕

​​                                                                                                    ​ អនុវត្តន៍៖តឹតលើន –ទ្រីញបូ
 
 
ដំរីពីរក្បាលប្រកួតគ្នា ក្នុងវគ្គហែលទឹកប្រណាំង។
វគ្គហែលទឹកប្រណាំង ត្រូវបានប្រព្រឹត្តនៅមាត់ច្រាំងថាឡួង ស្ថិតក្នុងភូមិដូន។
បណ្តាដំរីប្រកួតគ្នា ក្នុងវគ្គហែលទឹកប្រណាំង។
វគ្គហែលទឹកប្រណាំង ប្រហែលជាវគ្គមួយពិបាកបំផុត។
ដំរីពីរក្បាល ចូលរួមវគ្គរត់ប្រណាំង កំពុងបញ្ចេញអស់កម្លាំងកាយរត់មកដល់គោលដៅ។
ការទាត់បាល់ចូលទីរបស់ដំរីខាំង៉័ក។
បាល់រមៀលក្រោយជើង ប្រហែលជាមិនថ្នឹមរបស់កីឡករដំរី។
អ្នកចាំទីខាងក្រុមទង់ពណ៌ក្រហម។
ការប្រណាំងរបស់ដំរីបីក្បាល៖ ថុងង៉ាម យ៉ាលី និងខាំង៉័ក នៅរង្វង់ផ្តាច់ព្រ័ត្រនៃការប្រណាំងរត់។
ពិធីដង្ហែដំលើដងផ្លូវ មុនពេលចូលវគ្គប្រណាំង។
ពិធីបុណ្យប្រណាំងដំរីនាឆ្នាំនេះ មានការចូលរួមរបស់ដំរីចំនួន១៨ក្បាល ដែលជាតំណាងឲ្យ១៨​ជន​ជាតិ​របស់​ស្រុកបួនដូន។

Top