14/07/2015 10:52 GMT+7 Email Print Like 0

Petrovietnam ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាមួយ Murphy Oil របស់អាមេរិក


ពិធីចុះហត្ថលេខាលើ MOU រវាង Petrovietnam និង Murphy Oil (រូបថត៖vietnamplus)

សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (Petrovietnam) និងសម្ព័ន្ធក្រុមហ៊ុន Murphy Oil របស់អាមេរិកទើបនឹងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការ (MOU) សំដៅជំរុញកិច្ចសហប្រតិបតិ្តការរវាងសម្ព័ន្ធក្រុមហ៊ុនទាំង ២ នេះនៅគំរោងការណ៍ប្រេងឧស្ម័ននៅវៀតណាម អាមេរិកនិងនៅប្រទេសទី៣។ ក្រៅពីការចុះហត្ថលេខាលើ MOU ជាមួយ Murphy Oil ប្រធានសម្ព័ន្ធក្រុមហ៊ុន Petrovietnam លោក Nguyen Xuan Son ក៏មានជំនួបសន្ទនាជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន Exxon Mobil ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ី​ហ្វិក​ លោក​ Raymond E. Jones។ នៅទីនេះ លោក Nguyen Xuan Son បានអះអាងថា រាល់កិច្ចព្រមព្រៀងសហប្រតិបតិ្តការនិងកិច្ចសន្យាជាមួយ Exxon Mobil នឹងត្រូវបាន Petrovietnam អនុវត្តត្រឹមត្រូវតាមទស្សនៈរួមគ្នាចែករំលែកនិងបង្កលក្ខណៈល្អបំផុត ដើម្បីរួមគ្នាអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ