20/05/2017 00:01 GMT+7 Email Print Like 0

PECC ២៤ ពិភាក្សា​ពីការស្ថាបនា​ទស្សនវិស័យ​សម្រាប់ទំនាក់​ទំនងដៃគូ សតវត្សរ៍ទី២១

ក្នុង​ក្របខណ្ឌសន្និសីទ​លើកទី​២ ថ្នាក់មន្រ្តី​ជាន់ខ្ពស់​ APEC (SOM 2) និង​កិច្ច​ប្រជុំដែលពាក់ព័ន្ធ​ នា​ថ្ងៃទី​១៥ខែ​ឧសភា​ នៅ​រដ្ឋ​ធានី​ហាណូយ​ គណៈ​កម្មការ​​ជាតិ​វៀតណាម​ ពី​ការ​សហ​ប្រតិ​បតិ្តការ​សេដ្ឋកិច្ច​​ប៉ាស៊ី​ហ្វិច​ (VNCPEC) សហការ​ជាមួយ​លេខាធិការដ្ឋាន​​អន្តរជាតិ ​នៃ​​ក្រុម​ប្រឹក្សា​សហប្រតិ​បត្តិកា​រ​​​សេដ្ឋកិច្ច​​ប៉ាស៊ីហ្វិក​ ចុះឈ្មោះ​​រៀបចំ​សន្និសីទ​ពេញអង្គ​លើកទី​ ២៤ ក្រុម​ប្រឹក្សា​សហប្រតិ​បត្តិការ​​​សេដ្ឋកិច្ច​ប៉ាស៊ី​ហ្វិច​ (PECC) ក្រោម​ប្រធាន​បទ៖ “ទស្សនវិស័យ​សម្រាប់​ការ​ទំនាក់​ទំនង​​ដៃគូ​អាស៊ី​ - ប៉ាស៊ី​ហ្វិក​​សតវត្សរ៍​ទី ​២១”។ លោក​ឧបនាយករដ្ឋមន្រ្តី​​និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​​ ​ផាម​ប៊ិញ​មិញ (Pham Binh Minh) ប្រធាន​​គណៈ​កម្មការ​ជាតិ​ APEC ២០១៧ បានអញ្ជើញ​ទៅ​ចួល​​រួម​ និង​ថ្លែង​សុន្ទរកថា​ដែលមានសំខាន់​។

​សន្និសីទ​ជា​ឱកាសសម្រាប់​អ្នក​ស្រាវជ្រាវ​ អ្នកឯកទេស​ជំនាញ​លំដាប់​ថ្នាក់​តំណាង​មជ្ឈដ្ឋាន​​សហគ្រាស​ និង​ពាក់ព័ន្ធ ​ក្នុង​​​តំបន់​និង​អន្តរជាតិ​ពិភាក្សា​ពី​បញ្ហា​ដែល​មាន​ឥទ្ធិពល​យូ​រអង្វែ​ដល់អនាគត​របស់​អាស៊ី​ - ប៉ាស៊ី​ហ្វិចក ក្នុង​​នោះ​មាន​ការ​កំណើន​ តភ្ជាប់​សេដ្ឋកិច្ច​ និង​ការ​វិនិច្ឆ័យ​នូវ​បញ្ហា​ប្រឈម​ថ្មី​​ កំពុង​ដាក់ចេញ​ចំពោះ​តំបន់​។ នេះជា​លើក​ដំបូង​វៀតណាម​ ចុះ​ឈ្មោះ​រៀបចំ​​​សន្និសីទ​សំខាន់នេះ​។​
 
ចូល​រួម​សន្និសីទ​មានគណៈ​ប្រតិភូ​តំណាង​ជិត​២០០នាក់​ តំណាង​ឲ្យ​២៦​​គណៈ​កម្មការ​សមាជិក​នៃ​សហប្រតិបត្តិ​ការ​​សេដ្ឋកិច្ច​ប៉ាស៊ី​ហ្វិច​ មន្រ្តី​ជាន់ខ្ពស់​ជា​ច្រើន​ នៃ​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ - ប៉ាស៊ី​ហ្វិក​ (APEC) រួម​​ជាមួយ​ថ្នាក់​ដឹក​នាំ​បក្ខភាគ គណៈ​កម្មការ ផ្នែក វិទ្យាស្ថាន​ស្រាវ​ជ្រាវ​វៀតណាម​ និង​អង្គកា​រ​​អន្តរជាតិ​និង​តំបន់​មួយចំនួន​។​
 
ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​ អបអរសាទរ​សមទ្ធិផល​​ដ៏​ឆ្នើម​ និង​ការ​បូជា​នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​ប៉ាស៊ី​ហ្វិក​ ក៏ដូចជា​សមាជិក​ទាំង​អស់​​ពី​ការ​នាំ​មុខ​ ការ​រួម​វិភាគទាន​លេច​ធ្លោ​នៃ​ក្រុម​ប្រឹក្សា​ ចំពោះ​​​សហប្រតិបត្តិការ​ រុង​រឿង​នៃ​តំបន់​អំឡុង​ជិ​តបួន​ទសវត្សរ៍​កន្លង​ទៅ លោក​ឧបនាយករដ្ឋមន្រ្តី​ ផាម​ប៊ិញ​មិញ​ (Pham Binh Minh) សង្កត់​ធ្ងន់ថា ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ប៉ាស៊ី​ហ្វិក​បាន​អះ​អាង​តួនាទី​ ជា​របប​ពិសេស​ ក្តាប់​យក​បាន​ខ្លឹម​សារ​ បញ្ញា​នៃ​សហគ្រាស​​ រដ្ឋាភិបាល​ មជ្ឈដ្ឋានបញ្ញវ័ន្ត​ ​ ដើម្បីបង្កើត​ឡើង​​គោល​គំនិត​ សម្រាប់​វិនិច្ឆ័យ​នូវ​បញ្ហា​ប្រឈម​សំខាន់​បំផុត​ ដែល​អាស៊ី​ - ប៉ាស៊ី​ហ្វិក​កំពុង​ប្រឈម​​មុខ​។​
 
ថ្លែង​ពី​លំនាំ​ អតីត​អគ្គនាយក​អង្គការ​​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) Pascal Lamy បាន​វិភាគ​នូវ​និន្នាការ​ថ្មី​ ក្នុង​ពាណិជ្ជកម្ម​​​សកលលោកទាំងមូល​​ និង​តួនាទី​នៃអាស៊ី​ - ប៉ាស៊ី​ហ្វិក​ ក្នុង​ការ​ជម្រុញ​​ពាណិជ្ជកម្ម​ទូ​ទាំង​សកលលោក​​។​ សង្កត់​ធ្ងន់​នូវ​និន្នាការ​ថ្មី​​ក្នុង​​ពាណិជកម្ម​អន្តរជាតិ​ ទាម​ទារ​រដ្ឋាភិបាល​សហប្រតិបត្តិការ​​រឹង​មាំជាង​ ក្នុង​ការងារ​សម្រប់​​សម្រួល​លក្ខន្តិកៈ​ គោល​នយោបាយ​​ពាណិជ្ជកម្ម​ និង​ជួយ​ប្រជាជន​​យល់ដឹង​ជាង​ ពី​ពាណិជ្ជ​កម្ម​​បើកចំហរ​និង​គោលនយោបាយ​​សុខមាលភាព​សង្គម​។​


លោក​ឧបនាយក​រដ្ឋមន្រ្តី ផាម​ប៊ិញ​មិញ​ (Pham Binh Minh) ប្រធាន​គណៈ​កម្មការ​ជាតិ​ APEC ២០១៧
និង​គណៈប្រតិភូ​​តំណាងដែល​បាន​​អញ្ជើញ​មកចូល​រួម​សន្និសីទ​ពេញ​អង្គ​​ PECC លើកទី​២៤។
រូបថត៖ ត្រឹន​កុង​ដាត​


 លោក​ឧបនាយក​រដ្ឋមន្រ្តី ផាម​ប៊ិញ​មិញ​ (Pham Binh Minh)  ថ្លែង​សុន្ទរកថា​​បើក​សន្និសីទ​។
រូបថត៖ ត្រឹន​កុង​ដាត​


 
លោក​ Don Campbell សហប្រធាន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​ប៉ាស៊ី​ហ្វិច​
ថ្លែង​សុន្ទរកថា​ក្នុងសន្និសីទ​។ រូបថត៖​ ត្រឹន​កុងដាត


 បណ្ឌិត​​ វ៉​ទ្រី​ថាញ​ (Vo Tri Thanh) ​ប្រធាន​គណៈ​កម្មការជាតិ​វៀតណាម​ អំ​ពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​ប៉ាស៊ីហ្វិច​
ថ្លែង​សុន្ទរកថា​ក្នុ​ងសន្និសីទ​។ រូបថត៖ ត្រឹន​កុង​ដាត​


 
សន្និសីទ​ទាក់​ទាញការ​យក​ចិត្ត​ទុក​ដាក់​​នៃ​អ្នក​ស្រាវ​ជ្រាវ​ អ្នក​ឯកទេស​លំដាប់​ថ្នាក់​ និង​អ្នក​តំណាង​​​សហគ្រាស​ធំៗ
​​នៃ​តំបន់​និង​អន្តរជាតិ​។ រូបថត៖ ត្រឹន​កុង​ដាត​


 ទិដ្ឋភាព​ទូទៅ​នៃ​សន្និសីទ​ពេញអង្គ​ PECC ២៤ នៅ​ហាណូយ​។ រូបថត៖ ត្រឹន​កុង​ដាត​

 លោក​ Pascal Lamy (ពាក់វ៉ែន​តា) អតីត​នាយក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) ពិភាក្សា​ជាមួយ​គ
ណៈប្រតិភូ​​តំណាង​ នៅ​ក្រៅ​សន្និសីទ​។ រូបថត៖​ ត្រឹន​កុង​ដាត​

ក្នុង​សន្និសីទ​ គណៈ​ប្រតិភូ​តំណាង​​​រួម​​ចែក​រំលែក​​វាយ​តម្លៃ​ខឿន​សេដ្ឋកិច្ច​​និយាយរួម​ និង​រចនា​សម្ពន្ធ​ពាណិជ្ជកម្ម​ វិនិយោគ​និយាយ​ដោយឡែក​ នឹង​បន្ត​ផ្លាស់ប្តូរ​ខ្លាំង​ ក្នុង​តំបន់​និង​កម្រិតថ្នាក់​ទូ​​ទាំងសកលលោក​​​។ សង្កត់​ធ្ងន់​តម្រូវ​ការ​បង្កើន​សហការ​ ស្វែង​យល់​ពី​កម្លាំង​ចលករ​ថ្មី​ ជម្រុញ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម តភ្ជាប់​តំបន់​និង​បង្កើន​កំណើន​គ្រប​​ដណ្តប់​ រឹង​មាំ​ ច្នៃប្រឌិត​​ដូច​ជា​ការ​តភ្ជាប់​ លើកកម្ពស់តួនាទី​​របស់​សហគ្រាស​តូច​បំផុត តូច ​និង​មធ្យម​ តួនាទី​នៃ​សេវាកម្ម និង​វិនិយោគ​។ ឈក់​យក​ឱកាស​ និង​សក្តានុពល​បដិវត្ត​ន៍​​ឧស្សាហកម្ម​លើកទី​៤ និងសេដ្ឋកិច្ច​លេខ​។ ឱកាស​និង​បញ្ហាប្រឈម​ចំពោះ​ការ​ទំនាក់ទំនង​ដៃ​គូ​​អាស៊ី​ - ប៉ាស៊ី​ហ្វិក​។
 
យោបល់ជាច្រើន​ប្រមូល​ផ្តុំ​វិភាគ​​ ពី​និន្នាការ​ថ្មី​នៃ​រលក​សកលភាវូបនីយកម្ម​លើក​ទី ​៣ ក្នុង​យុគសម័យ​កាល​សេដ្ឋកិច្ច​​លេខ​ / សេដ្ឋិកិច្ច​បណ្តាញ​។ ខឿន​បច្ចេកវិទ្យា​ព័ត៌មាន​នាំទៅ​ដល់​ការ​ផ្លាស់ប្តូរ​មិន​ឈប់ឈរ​។ ទន្ទឹម​នោះ​ ទិន្នន័យ​ និង​ព័ត៌មាន​ក្លាយជា​​ប្រភព​កម្លាំង​និង​កម្លាំង​ចលករ​សំខាន់​បម្រើ​ការ​កំណើន​​សេដ្ឋកិច្ច​។​
 
គណៈ​ប្រតិភូ​ក៏​វាយ​តម្លៃ​​ដោយសារ​លក្ខណៈ​វិនិច្ឆ័យ​សហប្រតិបត្តិ​ការ​រួម​គ្នា​មាន​ប្រយោជន៍ និង​យន្តការ​ពិភាក្សា​​​​រស់រវើក​ APEC និង​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​ប៉ាស៊ី​ហ្វិចកបាន​បង្កើត​ក្របខណ្ឌ​ដើម្បី​ខឿន​សេដ្ឋិកិច្ច​ក្នុង​តំបន់​ពិភាក្សា​​ពី​ខ្លឹមសារ​ខាង​ក្នុង​នៃ​​ការ​សហប្រតិបត្តិការ​ថ្មី ដែល​ធ្លាប់​មិន​សូវ​មាន​​​សមត្ថភាព​ធ្វើ​សម្រេចបាន​ ភាព​​ចុះសម្រុង​​ នៅ​ពេល​បាន​ដាក់ចេញ​ក្នុង​យន្តការ​​​​មាន​លក្ខណៈ​ចងរឹត​ច្រើន​ជាង​។​
 
ទន្ទឹម​​នោះ សន្និសីទ​​វាយ​តម្លៃ​ខ្ពស់​ពី​​សហប្រតិបត្តិ​ការ​រវាង​ APEC និង​អង្គការ​នៅ​ក្នុង​តំបន់​និង​អន្តរជាតិ​ ហើយ​ស្នើ​យន្តការ​សហប្រតិបត្តិ​ការ​ តភ្ជាប់​តំបន់​ ក្នុងនោះ​មាន​ APEC និង​ ក្រុម​ប្រឹក្សា​សហប្រតិបត្តិ​ការ​​សេដ្ឋកិច្ច​ប៉ាស៊ី​ហ្វិក​ ជម្រុញ​​សហការ​ថែមទៀត​​ បំផុត​គឺ​​​បញ្ហា​កំណើន​ អភិវឌ្ឍន៍​រឹង​មាំ​ គ្រប​​ដណ្តប់​ និង​ស្ថាបនា​ទស្សនវិស័យ​​​សម្រាប់​អាស៊ី​ - ប៉ាស៊ីហ្វិច​ ក្នុង​ទសវត្ស​រ៍​ខាង​មុខ​។​

 


បង្កើត​នៅ​ឆ្នាំ១៩៨០ ក្រុម​ប្រឹក្សា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិក​ ជា​យន្តការ​សហការលើ​​គោលនយោបាយ​សេដ្ឋកិច្ច​ - ពាណិជ្ជកម្ម​​សំខាន់​លំដាប់​ថ្នាក់​​ក្នុង​អាស៊ី​ - ប៉ាស៊ី​ហ្វិច​ ហើយ​មួយ​​ក្នុងចំណោម​​​អ្នក​សង្កេតការណ៍​ជាផ្លូវ​ការទាំង​​បី​​ ​នៃ​វេទិកា​ APEC។ គោលដៅ​នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិក​ គឺ​រួម​ចំណែក​ក្នុងការ​បង្កើត​​គោល​នយោបាយ​ ដើម្បី​ជម្រុញ​កំណើន​​ តភ្ជាប់​ និង​​សហការ​ នៅ​ក្នុង​តំបន់​និង APEC។​

ក្រុម​ប្រឹក្សា​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិច​ រួម​មាន​លេខា​ធិការដ្ឋានអន្តរជាតិ​ មាន​ទី​ស្តីការ​នៅ​សិង្ហបូរី​ និង​បណ្តាញ​​មួយ​​មាន​២៣ គណៈ​កម្មការ​​​សមាជិកជាផ្លូវការ​ ចម្បង​រួម​ខឿនសេដ្ឋកិច្ច​ APEC​ (​អូស្រ្តាលី ប្រ៊ុយណេ កាណាដា ឈីលី កូឡុំប៊ី, អេក្វាឌ័រ, ហុងកុង-ចិន​ ចិន ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាង​ត្បូង​ ម៉ាឡេស៊ី ម៉ិកស៊ិក ម៉ុងហ្គោលី នូវែលសេឡង់ ប៉េរូ ហ្វីលីពីន សិង្ហបុរី​ វេទិកា​ដែនដី​បារាំង​ នៅ​ប៉ាស៊ី​ហ្វិច​ តៃប៉ិ - ចិន ថៃ សហរដ្ឋអាមេរិក និងវៀតណាម) សមាជិក​តភ្ជាប់​ម្នាក់​ និង​យន្តការសហប្រតិបត្តិការ​ពីរ​ (​សន្និសីទ​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​ប៉ាស៊ី​ហ្វិច​ - PAFTAD ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​បាត់​ខ្ទះ​ប៉ាស៊ី​ហ្វិក​ - PBEC)។

សន្និសីទ​​ពេញ​អង្គ​ជា​សកម្មភាព​សំខាន់​ និង​មាន​ទម្រង់​រូបភាព​ធំ​ នៃក្រុម​ប្រឹក្សា​សហប្រត្តិបត្តិការ​សេដ្ឋកិច្ច​​ប៉ាស៊ី​ហ្វិក​​ ដើម្បី​សមាជិកទាំងឡាយ​អាច​​រួម​វិភាគទាន​​ក្នុង​គោលដៅ​ នៃក្រុម​ប្រឹក្សា​ជម្រុញ​អភិវឌ្ឍន៍​​និង​រុង​រឿង​របស់​សហគមន៍​​​ប៉ាស៊ីហ្វិក​។ វៀតណាម​ជា​សមាជិក​​ផ្លូវ​ការ​​នៃ​ក្រុម​ប្រឹក្សា​សហប្រត្តិបត្តិការ​​​សេដ្ឋកិច្ច​​ប៉ាស៊ី​ហ្វិច​ ចាប់ពី​កញ្ញា​ឆ្នាំ​១៩៩៥។​

សព្វថ្ងៃ គណៈ​​កម្មការ​ជាតិ​វៀតណាម​ អំពី​សហប្រតិបត្តិ​ការ​​​សេដ្ឋកិច្ច​ប៉ាស៊ី​ហ្វិចក រួម​មាន​បី​សមាជិក​​​ដោយ​បណ្ឌិត​​ វ៉ទ្រីថាញ​​ (Vo Tri Thanh) ធ្វើជា​​ប្រធាន​។

 
 

អនុវត្ត​៖​ ត្រឹន​កុង​ដាត​

បណ្តាអត្ថបទបានផ្សាយ