16/03/2015 09:53 GMT+7 Email Print Like 0

P5+1 និងអ៊ីរ៉ង់ខំប្រឹងប្រែងជំរុញដំណើការចរចារដោយមិនអើពើដល់ការខ្វែងគំនិត


P5+1 និងអ៊ីរ៉ង់ខំប្រឹងប្រែងជំរុញដំណើការចរចារដោយមិនអើពើដល់ការខ្វែងគំនិត (Image: VNA)

 
នាថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៥ ក្រុម P5+1 និងអ៊ីរ៉ង់បានចាប់ផ្តើមវង់ចរចារឡើងវិញ នៅទីក្រុង  Laussane (ស្វីស) ដោយមានក្តីសង្ឃឹមនឹងសម្រេចកិច្ចព្រមព្រៀង ក្របខ័ណ្ឌចុងក្រោយស្តីពីកម្មវិធីនុយក្លេអ៊ែរមុនថ្ងៃទី ៣១ ខែមិនា ខាងមុខ។ ថ្លែងមតិមុនពេលចូលរួមវង់ចរចារនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  John Kerry បានឲ្យដឹងថា៖ ទោះបីជា​មិនពិតប្រាកដអំពីលទ្ធភពទទួលបានកិច្ចព្រមព្រៀងក្រប​ខ័ណ្ឌតាម​កាល​កំ​ណត់​​ក្តី ប៉ុន្តែ ភាគីទាក់ទិននានានៅកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដណ្តើមឲ្យបានគោលដៅនេះ។ នាបច្ចុប្បន្ន នៅមានការខ្វែងគំនិតដ៏ជ្រាជ្រៅរវាងភាគីនានា។ អ្នកនាំពាក្យក្រសួង ការបរទេសអាមេរិក លោក​ស្រី​ Jen Psaki បានឲ្យដឹងថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងរៀបចំការបោះឆ្នោតមួយ ក្នុងករណី អ.ស.ប. ទទួលបានផែនការទូទៅរួមក្នុងកម្មវិធីនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងក្រុម P5+1៕
 
 តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ