25/03/2015 14:53 GMT+7 Email Print Like 0

OSCE អំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនប្រតិបត្តិតាមបទឈប់បាញ់


OSCE អំពាវនាវឲ្យភាគីនានានៅអ៊ុយក្រែនរក្សាបទឈប់បាញ់ (Image: VNA) 

នាថ្ងៃទី២៣​ខែមិនាឆ្នាំ២០១៥ ប្រធានអង្គការសន្តិសុខនិងសហប្រតិ​បត្តិការអឺរ៉ុប (OSCE) លោក Ivica Dacic បាន​អំពាវនាវ​ឲ្យភាគីជំលោះនានានៅតំបន់ខាងកើត​អ៊ុយក្រែន ខំប្រឹងប្រែងអស់ពីកំលាំង​កាយចិត្តប្រតិ​បត្តិ​តាម​បទឈប់បាញ់។ សេចក្តីថ្លែងការណ៍របស់ លោក Dacic ត្រូវ​បាន​នាំចេញ ក្នុងកាលៈទេសៈ​ភាគីទាក់ទិន នា​នា​ បានចាប់ផ្តើម​សកម្មភាព​យោធាឡើងវិញនៅទីក្រុង Mariupol ភាគ​ខាងកើត​អ៊ុយក្រែន ក្នុង​ប៉ុន្មាន​ថ្ងៃក​ន្លង​ទៅ។ លោក Dacic បានសម្តែង​ការព្រួយ​បារម្ភចំពោះ​ស្ថានភាព​នាបច្ចុប្បន្ននៅទីនេះ។ នាថ្ងៃដ​ដែល អ្នក​ប្រមុខ​ក្រុម​បេសក​កម្មពិសេស​របស់ OSCE ប្រចាំនៅតំបន់ភាគខាងកើតអ៊ុយក្រែន បានអំពាវនាវ​ឲ្យកង​ទ័ព​អ៊ុយ​ក្រែន​ និងកំលាំងប្រឆាំងឈប់​បាញ់នៅ​ភូមិ Shirokino ភ្លាម​មួយរំ​ពិច៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ