06/12/2015 11:33 GMT+7 Email Print Like 0

OPEC សម្រេចមិនកាត់បន្ថយបរិមាណប្រេង


OPEC សម្រេចមិនកាត់បន្ថយទិន្នផលប្រេងទេ (Image: VNA)

អង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ (OPEC) នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៥ បាន ចេញ​សេចក្តី​សម្រេច​រក្សា​ទិន្ន​ផល​រុក​រក​ប្រេង​រ៉ែដោយមិនអើពើដល់​ស្ថានភាព ការផ្គត់​ផ្គង់កំពុង​ហួសកំរិត​តម្រូវ​ការកំពុង​ប្រព្រឹត្ត​ទៅដែល​ធ្វើ​ឲ្យ​តំលៃប្រេងរ៉ែធ្លាក់ ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។ ថ្លែងមតិ​បន្ទាប់ពីកិច្ចប្រជុំដែល បានប្រព្រឹត្ត​ទៅនៅទីក្រុង​ Vienna របស់អូទ្រីស​រដ្ឋមន្ត្រីក្រសួងប្រេងរ៉ែ Nigeria ប្រទេសកំពុង​ធ្វើជា​ប្រធាន​ប្តូ​រ​វែណ​ OPEC​  លោក Emmanuel Ebe Kachikwu បានឲ្យដឹងថា៖ OPEC មិនប្រកាសកំរិត​ថ្លៃ​អតិបរមា​ចំពោះការ​រុករក​ប្រេងរ៉ែនៅ កិច្ចប្រជុំនេះទេ ដោយសារ គេចាត់​ទុកថា៖ ការកាត់បន្ថយទិន្នផលប្រេងឆៅនឹង មិនជះឥទ្ធ​ពលខ្លាំង​ដល់​ទីផ្សារប្រេងរ៉ែទេ ក្នុងពេលដែល អ៊ីរ៉ង់ប្រកាសកាត់ បន្ថយទិន្នផលប្រេង​ឆៅនា​ប៉ុន្មាន​ខែខាង​មុខ ហើយ​ឥណ្ឌូណេស៊ីសម្រេចវិលត្រឡប់ OPEC​វិញ។ នាបច្ចុប្បន្ន ទិន្នផលប្រេងឆៅជាផ្លូវការរបស់ OPEC បានដាក់​ចេញគឺ ៣០ លានធុងក្នុងមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ