• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

OC ប្រកាសពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ២០២០ ជាផ្លូវការ

នាថ្ងៃទី ២៤ ខែមីនា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសថា ព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ២០២០ នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២១ ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ Covid-19 នៅទូទាំងពិភពលោក។

  IOC ប្រកាសពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ២០២០ ជាផ្លូវការ (រូបថត៖ ABC News)


យោងតាមផែនការពីដំបូង ព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ ២០២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែកក្កដាដល់ថ្ងៃទី ០៩ ខែសីហា។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះបាននាំចេញបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃដដែលរវាងប្រធាន IOC លោក Thomas Bach និងនាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo។ យោងតាមនោះ ភាគីទាំងពីរបានឯកភាពគ្នាថា ព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូនេះ មិនមែនត្រូវលុបចោលនោះទេ ដោយគ្រាន់តែត្រូវពន្យារពេលរហូតដល់រដូវក្ដៅឆ្នាំក្រោយតែប៉ុណ្ណោះ ហើយព្រឹត្តិការណ៍នេះនឹងរក្សាដដែលឈ្មោះថា អូឡាំពិកតូក្យូ ២០២០ ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោកនាយករដ្ឋមន្រ្តី Abe បានសង្កត់ធ្ងន់ថា ជប៉ុននឹងសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធជាមួយ IOC ដើម្បីរៀបចំអូឡាំពិកឲ្យបានជោគជ័យនិងម៉ត់ចត់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top