20/04/2019 10:47 GMT+7 Email Print Like 0

OANA 44 – ដើម្បីខឿនសារព័ត៌មានជំនាញប្រកបដោយការច្នៃប្រឌិត


 ទិដ្ឋភាពសន្និសិទ (រូបថត៖ VOV)
 

 សន្និសីទគណៈកម្មាធិការអង្គការបណ្ដាទីភ្នាក់ងារសារព័ត៌មាន អាស៊ី - ប៉ាស៊ីហ្វិក (OANA) លើកទី ៤៤ ដោយ​ប្រធាន​បទ " ដើម្បីខឿនសារព័ត៌មានជំនាញប្រកបដោយការច្នៃប្រឌិត" បានបើកនាថ្ងៃទី ១៩ ខែមេសា ឆ្នាំ​២០១៩ ​នៅទីក្រុងហាណូយ។

សន្និសីទនេះ ត្រូវបានរៀបចំ​ឡើងដោយ​ទីភ្នាក់​ងារព័ត៌មាន​វៀត​ណាម ដោយទាក់​ទាញការ​ចូល​រួម​របស់​តំណាង​អន្តរជាតិ​ចំនួន ៤០ រូបជាថ្នាក់ដឹកនាំ និងតំណាងទីភ្នាក់ងារព័ត៌​មានធំៗដូចជា Azertac (Aze​rbaijan) TASS (សហព័ន្ធរុស្ស៊ី) ​ស៊ីនហួ (ចិន) Kyodo News (ជប៉ុន) Yonhap News Agency (កូរេខាងត្បូង) AAP (អូស្ត្រាលី) BTA (ប៊ុលហ្គារី)។​

អញ្ជើញ​ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “ប្រធាន​បទនៃ​ស​ន្និសីទ​នេះបានសរឲ្យ​ឃើញគោលដៅ និងទិសស្លោករបស់អង្គការបណ្ដាទីភ្នាក់​ងារ​សារព័ត៌មាន អាស៊ី - ប៉ាស៊ីហ្វិក​ និងបណ្ដាទីភ្នាក់ងារសារព័ត៌មានជាសមាជិកនានា។ ខឿនសារព័ត៌មាន​ប្រដោយ​ការច្នៃ​ប្រឌិត​នឹង​ទាក់ទាញ​សាធារណ​ជន។ ខឿនសារព័ត៌មានជំនាញនឹងរ​ក្សា និងពង្រីកជំនឿទុកចិត្តក្នុងសាធារណ​ជន។ ទន្ទឹម​នឹង​នេះ ​ជំរុញសកម្មភាពសារព័ត៌មានតាមទិសច្នៃប្រឌិ​ត ជំនាញ នឹងបង្កើន​កម្លាំងសម្រាប់​បណ្ដាអង្គការ​សារព័ត៌មាន​ក្នុងការអនុវត្តន៍បេសកកម្មរ​បស់ខ្លួន"។

ចំណែកឯ លោក  Aslan Aslanov អគ្គនាយកទីភ្នាក់ងារសារព័ត៌មាន Azertac (Azerbaijan) និង​ជាប្រធាន​បណ្ដាទី​ ភ្នាក់ងារសារពត៌មានអាស៊ី - ប៉ាស៊ីហ្វិកសម្រាប់អាណត្តិ ២០១៦ - ២០១៩ បានលើកច្បាស់ថា៖ “នាបច្ចុប្បន្ន​​នេះ ការអភិវឌ្ឍនៃបច្ចេកវិទ្យាទំនើបបាន និងកំពុងធ្វើឲ្យ​ខឿន​សារព័ត៌មាន​ទំនើប​ផ្លាស់​ប្ដូរយ៉ាង​ខ្លាំងក្លា​។ និន្នា​ការនេះកាន់តែមានប្រជាប្រិយ​ភាព ហើយជាកម្លាង​ចលករ​ដាស់តឿន​ឲ្យយើង​ដោះស្រាយរាល់​ការសាក​ល្បង​។ ហេតុដូច្នេះហើយ អាទិភាពចម្បង​របស់យើងគឺប្រើប្រាស់ និ​ងទាញយក​ផលប្រយោជន៍​ពីបច្ចេក​វិទ្យា​ទំនើប​ ក៏ដូច​ជាត្រៀមខ្លួនជាស្រេចទប់ទល់នឹង​និន្នាការថ្មីៗផងដែរ”។

ស​ន្និសីទ OANA ៤៤ បានផ្តោតលើខ្លឹមសារសំខាន់ៗចំនួនបីគឺ៖  យុទ្ធសាស្ត្រ​របស់​ទីភ្នាក់​ងារព័ត៌មាន​ដើម្បី​ទប់ទល់​នឹងការ​ផ្លាស់ប្ដូរទម្លាប់ប្រើប្រាស់ព័ត៌មានដោយ​ផ្តោតលើខ្លឹមសារវីដេអូ និង ​YouTube;   ព័ត៌មាន​មិន​ពិត​ និងការផ្ទៀងផ្ទាត់ព័ត៌មាន​នៃសារព័ត៌មាន; ការបង្កើត​ជំនឿទុកចិត្តសម្រាប់សារព័ត៌​មានផ្លូវការ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ