11/05/2015 09:25 GMT+7 Email Print Like 0

Nigeria ជំរុញទំនាក់ទំនងជិតស្និតថែមទៀតជាមួយអាស៊ាន


Nigeria ជំរុញទំនាក់ទំនងជិតស្និតថែមទៀតជាមួយអាស៊ាន (Image: VNA)


 
នាថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៥ ឯកអគ្គរដ្ឋទូតថ្មីរបស់ Nigeria ប្រចាំនៅអាស៊ាន លោក Muhammad Lawal Sulaiman បានជូនសារតាំងឡើងអគ្គលេខាធិការអាស៊ាន លោក  Le Luong Minh។ ក្នុងពិធីនេះ ឯកអគ្គ​រដ្ឋ​ទូត​  Sulaimanបានអះអាងថា៖  Nigeria មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការនិង​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ ជាមួយអាស៊ាន។ ឯកអគ្គរដ្ឋទូត Nigeria លើកទឹក​ចិត្ត​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន​និង​សហគមន៍​សេដ្ឋកិច្ចបណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) សំដៅ ជំរុញសមហរណកម្ម​រវាង​ប្រទេស​នានា​។​ រីឯខ្លួនវិញ អគ្គលេខាធិការអាស៊ាន លោក Le Luong Minhបានឲ្យដឹងថា៖

អាស៊ានកំពុងឆ្ពោះទៅទិស្សនៈវិស័យក្រោយឆ្នាំ ២០១៥ ក្នុងនោះ ការបើកទូលាយ​ទំនាក់​ទំនង​កិច្ចកា​របរទេស​របស់​អាស៊ានគឺជាកត្តាសំខាន់។ លោក Le Luong Minh បានជឿជាក់ថា៖ ឯកអគ្គរដ្ឋទូត Sulaiman នឹងទទួល
បានជោគ ជ័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិង Nigeria លើគ្រប់វិស័យឲ្យបាន ខ្លាំងក្លា​ថែម​ទៀត​៕

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ