13/02/2016 12:47 GMT+7 Email Print Like 0

NATO ឯកភាពចាប់ផ្តើមឡើងវិញយុទ្ធនាការទ័ពជើងទឹកប្រឆាំងគ្រោះ ជួញដូរមនុស្ស


NATO ឯកភាពចាប់ផ្តើមឡើងវិញយុទ្ធនាការទ័ពជើងទឹកប្រឆាំងគ្រោះជួញដូរមនុស្ស

ក្នុងសកម្មភាពមួយគូសសញ្ញាការធ្វើអន្តរាគមដំបូងចំពោះ វិបត្តិ​ជន​អន្តោ​ប្រវេសន៍ អង្គការ​សន្ធិសញ្ញាអត្លង់​តិចខាង​ជើង NATO នាថ្ងៃទី១២ ​បាន​សម្រេចចិត្ត ដាក់ពង្រាយនា​វាយោធាទៅកាន់សមុទ្រ Aegean ដើម្បី​ជួយ ទួរគី​និង​ក្រិក​បោស​ សំអាតបណ្តាញឧក្រិដ្ឋកម្ម ជួញដូរមនុស្សនិងជនភៀសខ្លួន​ចូល​អឺរ៉ុប។ កាយ​វិការ​ពោល​ខាង​លើត្រូវ​ បាននាំចេញនៅក្នុងកិច្ចប្រជុំថ្នាក់ រដ្ឋ​មន្ត្រីការពារជាតិ NATO នៅប្រុកសែល (ប៊ែល​ហ្សិក) ខណៈ​ដែល​សមាជិក ​NATO គឺអាល្លឺម៉ង់ ក្រិក និងទួរគីបានស្នើរជួយឧបត្ថម្ភសម្រាប់ទប់ទល់ ជាមួយ​នឹង​វិបត្តិ​ជន​អន្តោប្រ​វែស​ន៍ធំបំផុតរបស់អឺរ៉ុបនេះ។ តាមអគ្គលេខា ធិការ NATO លោក Jens Stoltenberg ថា នាបច្ចុវប្បន្ន ​NATO បាន​បញ្ជាឲ្យ កងទ័ពជើងទឹក​ដឹក​នាំដោយអាល្លឺម៉ង់ ធ្វើដំណើរ​ទៅកាន់​សមុទ្រ Aegean សំដៅពិនិត្យ​និង​ឃ្លាំ​មើលសកម្មភាព នាវាធ្វើដំណើរខុសច្បាប់។ លោករូបនេះ បានសង្កត់ធ្ងន់ថា សកម្មភាព​របស់​ទ័ព​ជើង​ទឹក NATO គឺរួម​​ចំណែកទប់ទល់ នឹងសកម្មភាពឧក្រិដ្ឋ​កម្ម​និង​ជួញដូរមនុស្ស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ