11/07/2016 10:25 GMT+7 Email Print Like 0

NATO សន្យាជួយឧបត្ថម្ភសម្ព័ន្ធភាពសឹកប្រឆាំង IS


អគ្គលេខាធិការ NATO លោក Jens Stoltenberg (រូបថត៖Reuters)

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងបង្កើនសកម្មភាពជួយឧបត្ថម្ភសំរាប់សម្ព័ន្ធភាពសឹកដឹក​នាំ​ដោយអាមេរិកប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរីនិងអ៊ីរ៉ាក់។នេះជាសេចក្ដីប្រកាស​របស់អគ្គលេខាធិការ NATO លោក Jens Stoltenberg នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ នៅសន្និសីទកំពូល NATO នៅរដ្ឋធានី Warsaw ប្រទេសប៉ូឡួញ។ ក៏នៅសន្និសីទនេះដែរ នាយករដ្ឋមន្រ្តីប៊ែលហ្សិកលោក Charles Michel បានអះ​អាង​ថា ប្រទេសនេះនឹងវិនិយោគប្រាក់ចំនួន៩ពាន់២រយលានអឺរ៉ូសំរាប់សកម្មភាពយោធាក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ ហើយជាពិសេសគឺនឹងចំណាយប្រាក់ចំនួន ២ រយលានអឺរ៉ូបដើម្បីរក្សាសកម្មភាពក្នុងរយៈពេលមធ្យមរបស់កងកម្លាំងប្រដាប់អាវុធ។បម្រែបម្រួលនេះរបស់ប៊ែលហ្សិត្រូវបានចាត់ទុកថា មានតំលៃធំនិងបង្ហាញនូវអាកប្បកិរិយា​អាចជឿទុកចិត្តបានរបស់ព្រុចស៊ែលក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់ NATO ដោយសំណូមពរឲ្យសម្ព័ន្ធមិត្តអឺរ៉ុបមានការខំប្រឹងប្រែងជាក់ស្ដែងលើវិស័យការពារជាតិ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ