29/12/2015 09:15 GMT+7 Email Print Like 0

NATO ដាក់ពង្រាយយន្តហោះបញ្ជានិងព្រមាននៅទួរគីក្នុងពេលឆាប់ៗ


NATO ដាក់ពង្រាយយន្តហោះបញ្ជានិងព្រមាននៅទួរគីក្នុងពេលឆាប់ៗ (Image: VNA)

នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៥ មជ្ឈដ្ឋានសារព័ត៌មានអាល្លឺម៉ង់បានឲ្យដឹងថា៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាង​ជើង (NATO) នឹងដាក់ពង្រាយយន្តហោះបញ្ជា​និងព្រមាននៅទួរកីក្នុងពេល​ឆាប់ៗ។ អ្នកនាំ​ពាក្យក្រសួង​ការពារ​ជាតិ​អាល្លឺ​ម៉ង់​ បានទទួលស្គាល់ព័ត៌មាន​ពោលខាងលើហើយ​ឲ្យដឹងថែមទៀតថា៖ កងទ័ព​ប្រទេសនេះ​នឹង​អនុវត្ត​កម្ម​វិធី​ដាក់​ពង្រាយ​បណ្ដាយន្តហោះចំបាំងពោលខាងលើ។ ប៉ុន្តែ មន្ត្រីរូប នេះមិន​ជូន​ដំណឺង​ពេល​វេលា​លំអិត​នៃការ​អនវុត្ត​កម្មវិធីនេះ​ឡើយ។ ទង្វើរបស់  NATO គឺសំដៅជៀសវាងរឿងហេតុដូចការ ដែលទួរគីបាញ់ទម្លាក់​យន្តហោះ​ចំបាំង​ Su – 24 របស់រុស្ស៊ីកើត​ឡើងជាថ្មី។ រឿងហេតុនេះបានធ្វើឲ្យ​​ទំនាក់​ទំនង រវាង​ទួរគី​និង​រុស្ស៊ីតាន​តឹង​ឡើងៗ​៕ ​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ