30/06/2015 14:38 GMT+7 Email Print Like 0

My Gym-បរិស្ថានរាងកាយល្អបំផុតសម្រាប់កុមារ

My Gym​ជាពាណិជ្ជសញ្ញាមួយ​ក្នុងចំណោម ពាណិជ្ជសញ្ញាចំណាប់ថ្នាក់របស់អាមេរិក ស្តីពី​ការ​អប់​រំ​​រាង​កាយ​សម្រាប់​កុមារ។ My Gym អភិវឌ្ឍន៍មណ្ឌល​ជាង៣០០​កន្លែង នៅប្រទេសជាង៣០នៅ​លើ​ពិភព​​លោក។ My Gym ជ្រាប​​ចូលវៀតណាម​ជិត​៤ឆ្នាំ ហើយ​ឆាប់​រហ័ស​ក្លាយ​ជាមុខ​សញ្ញា​ជ្រើស​​រើស​របស់​អាណាព្យាបាលសិស្ស ដើម្បីបង្កើត​មូលដ្ឋាននៃរាងកាយ​រឹងមាំសម្រាប់​កូន​ខ្លួន តាំង​​​ពីផ្តើម​​ជំហាន​នៃជីវិត​មនុស្ស។

យើងខ្ញុំបានមកមណ្ឌលសាលា​អប់រំរា​ងកាយ My Gym វៀត​ណាម (មណ្ឌល​ពាណិជ្ជកម្ម​តិចជាន់ Shophouse CT17 ក្នុង​មណ្ឌល​ទីផ្សារ​នៃខណ្ឌ​ទឺលីម ហាណូយ) ជា​មណ្ឌលសាលាមួ​យក្នុងចំណោម​មណ្ឌលសាលាទាំង​៣នៅ​វៀត​ណាម ដែល​កំពុង​បង្រៀន​តាមកម្ម​វិធីអប់​រំរាង​កាយ​សម្រាប់កុមារ​តូចៗ ដែល​យកតាម​របៀបលក្ខណៈ​អាមេរិក១០០%។

សំណេះ​សំណាលជាមួយ​យើងខ្ញុំ បងស្រី​ដាវហ្វៀន​វី ជាចាង​ហ្វាង My Gym វៀត​ណាម​ឲ្យដឹង​ថា៖ My Gym ជាកម្ម​វិធី​អប់រំ​រាងកាយ​ដែលមាន​មុខវិជ្ជា​ហាត់​ប្រាណ គ្មានភាព​រារាំងគួប​ផ្សំជាមួយ​តន្រ្តី ក្បាច់​រាំនិង​លោត​ត្រឡប់​ប្រាណ​។ កម្ម​វិធីក្នុង My Gym Children's Fitness Center គឺប្រមូល​ផ្តុំលើការ​រីកចម្រើន​បញ្ញា ភាព​ស្រមើល​ស្រមៃ​និង​សមត្ថ​ភាព​កែច្នៃ ក៏ដូចជាសមត្ថភាព​ពីរាងកាយ និងជំនាញសង្គមសម្រាប់កុមារ​ទៀតផង។

សម្ភារៈ​របស់ My Gym វៀតណាមក៏បាន​បំពាក់ទៅ​តាមស្តង់​ដារ​របស់ My Gym USA ដែរ។ សម្ភារៈ​សម្រាប់​ប្រើប្រាស់​និងឧបករណ៍​សិក្សានៅទី​នេះ សុទ្ធតែបាននាំចូល​ពីអាមេរិក​ដូចជា៖ របស់​ប្រើប្រាស់ក្នុង​ទីលាន​ហាត់ ឧបករណ៍​សិក្សា ជញ្ជាំង​សម្រាប់តោង​ឡើងដូច​ឡើងភ្នំ មណ្ឌលតោង​ខ្សែកាប់ កន្លែង​ដាក់កូន​បាល់ជា​ដើម។ ជា​ពិ​សេស ក្រុម​គ្រូបង្ហាត់របស់ My Gym វៀតណាម សុទ្ធតែមានសញ្ញា​បត្រ ដោយ My Gym USA ជាអ្នកផ្តល់ជូន។


រយៈពេលមួយម៉ោងហាត់ប្រាណរបស់កុមារតូច ដែលមានអាយុពី៤ដល់៥ឆ្នាំ បង្ហាត់​ដោយ​គ្រូ​បង្រៀន​ជន​ជាតិ​បរទេស​ផ្ទាស់ ក្នុង My Gym វៀតណាម។

គ្រួបង្រៀនណែនាំក្រុមជំនាញសកម្មភាពជូនកុមារ។

គ្រូបង្ហាត់ Jauyer Micole Armstrong ជាអ្នកឯកទេសខាងអប់រំរាងកាយរបស់អាមេរិកកំពុងបង្រៀនកុមារនៅ My Gym។

ម៉ោងរៀននៅ My Gym សុទ្ធតែគូបផ្សំពីរជាមួយដូច៖ លេងប៉ុន្តែរៀន រៀនប៉ុន្តែលេង។

ព្រោះហេតុនោះហើយកុមារចូលចិត្តនិងរំភើបចិត្តខ្លាំងពេលរៀននៅ My Gymនេះ។

ជាមួយនឹងលំហាត់ពិបាក គ្រូបង្ហាត់នឹងណែនាំដោយផ្ទាល់ហើយហាត់ពត់ កុមារទាំងអស់។

ពេលបានស្ទាត់នឹងលំហាត់ កុមារនឹងធ្វើម្ចាស់ការក្នុងការជ្រើសរើសលំហាត់។


ក្តីរំភើបចិត្តរបស់កុមារពេលបានទៅរៀនក្នុង  My Gym។

ថ្នាក់រៀនក្នុង My Gym សម្រាប់កុមារដែលមានអាយុក្រោម៣ដល់៥ឆ្នាំ នឹងមានអាណាព្យាបាលសិស្ស ហាត់​រួម​ជាមួយ។

កាយវិការលោតត្រឡប់ប្រាណ គឺជាកាយវិការមួយក្នុងចំណោមកាយវិការពិបាក ម៉្លោះ​ហើយ​តែងតែ​មាន​គ្រូបង្ហាត់​ហាត់អមកុមារគ្រប់គ្នា។

កុមារហាត់ឡើងភ្នំជាមួយគ្រូបង្ហាត់។

ថ្នាក់រៀននីមួយៗនៅ My Gym មានកុមារអតិបរិមាណចំនួន១៥ក្មេង ហើយ​បានចែក​ជាក្រុមៗ​ដើម្បី​ហាត់​កាយ​វិការ​ផ្សេងពីគ្នា។

ក្រោយជិត៤ឆ្នាំ ដែលមានវត្តមាននៅវៀត​ណាម បច្ចុប្បន្ន My Gym បានក្លាយ​ជាពាណិជ្ជសញ្ញាមួ​យជិត​ស្និទ ចំពោះ​ថ្នាក់អាណាព្យាបាលសិស្ស ដែលនៅក្នុង​ទីក្រុងធំៗ។

ថ្នាក់រៀន​របស់ My Gym វៀតណាម បានបែង​ចែកទៅតាមលំដាប់​អាយុដូច​ជា៖ ពីអាយុ​៦សប្តាហ៍ដល់​អាយុ៦​ខែ អាយុ​១៣​ខែ ពី​អាយុ​១៤ខែដល់​២២ខែ ពីអាយុ​បាន២៣​ខែដល់២,៥ឆ្នាំ ពីអាយុ២,៥ឆ្នាំដល់អាយុ​៣ឆ្នាំ ពី​អាយុ៣,៥ឆ្នាំដល់​អាយុ៤,៥ឆ្នាំជាដើម។ ថ្នាក់​រៀននៅមណ្ឌលសាលា​នេះ ក៏មាន​ការបែង​ចែកជាពីរ​ទម្រង់រូបភាព​មូលដ្ឋាន នោះ​គឺថ្នាក់​រៀន​មានអាណាព្យា​បាល​សិស្ស និង​ថ្នាក់រៀន​មិនមាន​អាណាព្យាបាល​សិស្ស។ ថ្នាក់​រៀន​ដែល​មាន​អាណាព្យា​បាល​សិស្ស (កុមារម្នាក់​មានតែ​អាណាព្យា​បាលម្នាក់​គត់ដែល​បានចូល​រួម​ថ្នាក់) គឺ​ជាថ្នាក់​រៀន​សម្រាប់​កុមារ​ដែលមាន​អាយុ​ពី៣,៥ឆ្នាំចុះក្រោម រីឯថ្នាក់​រៀនដែល​មានអាយុពី​៣,៥ឆ្នាំឡើង​ទៅ គឺកុមារ​នឹង​ចូល​ទីលាន​ជាមួយ​គ្រួបង្ហាត់​របស់មណ្ឌល​សាលា។

ថ្នាក់រៀននីមួយៗមានម៉ោងរៀន​អូសបន្លាយក្នុងរយៈពេលមួយ​ម៉ោង ប្រមូលផ្តុំក្នុង​ពីរខ្លឹម​សារ គឺរាង​កាយ(ជំនាញ​លោត​ត្រឡប់​ប្រាណ រក្សា​លំនឹង​បា្រណ) និង​ជំនាញសង្គម ​(ធ្វើការតាម​ក្រុម បង្កើត​ភាពជឿ​ជាក់ ក្លា​ហានជា​ដើម)។ ជា​​ពិសេស ថ្នាក់​​រៀន​​របស់​មណ្ឌល​ប្រើភាសា​​អង់គ្លេស​១០០%​សម្រាប់​ទំនាក់​​ទំនង​​គ្នា។

ថ្នាក់អាណាព្យាបាល​សិស្សក្រោយពេល​អនុញ្ញាត​ឲ្យកូនទៅហាត់​នៅមណ្ឌល My Gym មួយរយៈ​ពេល សុទ្ធ​តែមាន​ការ​ពេញចិត្ត​ទាំងអស់។ បងស្រីវូធី​អ្វៀន (នៅមណ្ឌល​ទីផ្សារ Ciputra ហាណូយ) ជាអ្នក​បាន​អនុញ្ញាតឲ្យកូន​ទាំងពីរ​នាក់​ទៅរៀន​ក្នុងមណ្ឌលសាលានេះ​ឲ្យដឹង​ថា៖ “កូន​​ខ្ញុំ​មក​រៀន​ទី​នេះ​ជាង​​មួយ​ឆ្នាំ​ហើយ។ ពេល​ហាត់​នៅ​មណ្ឌល​សាលា​នេះ វិលមក​ផ្ទះកូននិយាយ​បានភាសា​អង់គ្លេស​បានយ៉ាង​ច្រើន និង​ជឿជាក់​មិន​រុញរាល​ដូច​កាល​ពេល​មុន​ឡើយ ញ៉ាំក៏​បានច្រើន​ជាងមុន​។ល។

បច្ចុប្បន្នវៀត​ណាមកំពុងមានមណ្ឌលសាលាអប់រំ​រាងកាយ៣​មណ្ឌល ដែលយក​ទៅតាម​លក្ខណៈ​អាមេរិក​នោះ​គឺ៖​  My Gym វៀតណាម The Little Gym និង Gym body(​សាយហ្គន)។ សង្ឃឹម​ថានេះ​គឺជា​ទីកន្លែង​លេង​កំសាន្ត​ដ៏មាន​ប្រយោ​ជន៍ និង​រួម​ចំណែក​លើក​​កម្ពស់​រាង​​កាយ និង​បញ្ញា​ជូន​កុមារ​របស់​វៀត​ណាម៕

 

អត្ថបទ៖ ថាវវី    រូបថត៖ ថុងហាយ
 

បណ្តាអត្ថបទបានផ្សាយ