• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

Mottainai - កន្លែងមិត្តភក្តិអន្តរជាតិបញ្ញើចិត្តធម៌

កម្មវិធី​ Mottainai ឆ្នាំ​២០១៨ ទទួល​បានការ​​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​​​សហគមន៍​ និង​មិត្តភក្តិ​អន្តរជាតិ​​ ដើម្បី​រៃ​អង្គាសប្រាក់​ចូល​​មូលនិធី​​​ឧបត្ថម្ភ​កុមារ​ មាន​ស្ថាន​ភាព​លំបាក​ រង​ឥទ្ធិពល​​ដោយ​គ្រោះថ្នាក់​​ចរាចរ​ណ៍​​នៅវៀតណាម​។

កម្មវិធី Mottainai ​ “ផ្តល់​ក្តី​ស្រឡាញ់​ - ទទួល​សុ​ភមង្គល​” នៃ​កាសែត​នារី​វៀតណាម​ បាន​រចនា​​ផ្អែកទៅ​​លើ​សកម្ម​ភាព​​ទិញ​លក់​ បម្លាស់​​ប្តូរ​របស់​ចាស់​ មានអត្ថន័យ​​ខ្លឹមសារ​ប្រិត​សំចៃ​ ជៀស​វៀង​ខ្ជះ​ខ្ជាយ​​របស់​ជប៉ុន​ (“Mottainai” ជា​ពាក្យ​ឧទាន​សព្ទ​​មាន​ន័យ​ “​ខ្ជះខ្ជាយ​ពេក​!” )។ ប៉ុន្តែ​ មិនត្រឹម​តែ​បញ្ឈប់​ត្រង់​អត្ថន័យ​ប្រិត​សំចៃ​ ជៀស​វៀត​ការ​​ខ្ជះខ្ជាយ​ ប្រើ​ប្រាស់​សាឡើង​វិញ​ និង​ការពារ​បរិស្ថាន​ កម្មវិធី Mottainai ​ នៅទាំង​​លើក​កម្ពស់​ក្លាយ​ជា​​សកម្មភាព​សហគមន៍​មួយ​មានអត្ថន័យ​​និង​មនុស្ស​សាស្រ្ត​ រៃ​អង្គាស​ប្រាក់​ចូល​​មូលនិធី​ឧបត្ថម្ភ​​កុមារ​ទន់​ខ្សោយ​ ពិសេស​កុមារ​កំព្រា​ ពិការ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។​

ទិវា​បុណ្យ Mottainai ​ ​២០១៨ ទើប​ប្រព្រឹត្តទៅ​នៅ​សួន​ផ្កា​លីថៃតូ​ (Ly Thai To) និង​វិថី​ថ្មើរ​ជើង​ជុំវិញ​​បឹង ​ហ្វាង​គីម​ (Hoan Kiem) (ហាណូយ​) ជាមួយ​នឹង​សកម្មភាពរៃអង្គាស​​មូលនិធី​សម្បូរ​ធម៌​​​​ ​ចម្បងពីរគឺ​ ការ​ប្រឡង Mottainai Run ​ជុំវិញ​បឹង​ ហ្វាងគីម (Hoan Kiem) និង​ផ្សារណាត់​​លក់​របស់​ឆ្លង​កាត់​ការ​ប្រើ​ប្រាស់​។​



 ពី​ឆ្វេង​ទៅ៖ សមាជិក​មជ្ឈិម​បក្ស​ ប្រធាន​សហគម​​នារី​វៀតណាម​ ង្វៀន​ធី​ធូ​ហា (Nguyen Thi Thu Ha)
លោក​ Kunio Umeda - ឯកអគ្គរដ្ឋទូត​​វិសាមញ្ញ​និង​ពេញ​​សមត្ថភាព​ជប៉ុន​​នៅវៀតណាម​
រួម​ជាមួយ​​​លោក​ជំទាវ​​និង​គណៈ​ប្រតិភូ​ ​នៅ​​វិថី​រត់ប្រណាំង Mottainai Run ​ ។



 
ង្វាន់​រត់​ Happy Run ទាក់ទាញ​មនុស្ស​​កុះករ ​អញ្ជើញ​មក​ចូល​រួម​ ក្នុង​នោះ​មាន​នារី​និង​កុមារច្រើននាក់​​​។
កុមារជា​ច្រើន​ចូល​រួម ​”ការ​ប្រណាំង​” ​ ដើម្បី​លើកទឹក​ចិត្ត​​ឪពុក​ម្តាយ​។ គោល​បំណង​អាណាព្យាបាលសិស្ស​ ​
ពេល​ឲ្យ​កូន​ចូល​រួម​រង្វាន់​ប្រណាំង​ គឺ​យល់បន្ថែម​អំពី​អត្ថន័យ​មនុស្ស​ធម៌​ នៃ​កម្មវិធី​ -
រត់​ដើម្បី​កុមារ​រង​ឥទ្ធិពល​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​។​



 នេះ​ជា​ឆ្នាំ​ដំបូង ​កម្មវិធី​ Mottainai រៀបចំ​រង្វាន់​រត់​ ទាក់ទាញ​មនុស្ស​ចូល​រួម​រាប់​ពាន់​នាក់​។​


 កុមារ​ជា​ច្រើន ​ចូល​រួម​រត់​ជុំវិញ​បឹង​ហ្គឺម​ (Guom)។​


 រង្វាន់​រត់​ Happy Run ទាក់ទាញ​ទេសចរ​​បរទេស​ និងអ្នក​ធ្វើការ​នៅ​ក្រុង​ហាណូយ អញ្ជើញ​ចូល​រួម​​កុះករ​។​​


លោក​ Hiroyuki Tsurusaki (អាវ​ស) តំណាង​ក្រុមហ៊ុន​ Idemitsu Kosan (អាវ​ស)
ចូល​រួម​រត់​រៃអង្គាស​ប្រាក់ចូល​​មូលនិធី​ “​ផ្តល់​ក្តី​ស្រឡាញ់​ - ទទួល​សុភមង្គល​”



 បង Austin Vidal-Cocker ​ ជា​ភ្ញៀវទេសចរ​​ជនជាតិ​អង់គ្លេសម្នាក់​​ អញ្ជើញ​មក​ហាណូយ​ទេសចរណ៍​ ខណៈ​រត់​​ហាត់​
ប្រាណពេល​ព្រឹក​នៅជុំវិញ​បឹង​ហ្គឹម​ (Guom) ចៃដន្យ​​ឃើញ​កម្មវិធី Mottainai Run ​ ក៏​ចុះ​ឈ្មោះ​ចូល​រួម​។ បង Austin
Vidal-Cocker ជា​អ្នក​មកដល់​គោលដៅ​មុន​ដំបូង​ នៃ​ការ​ប្រឡង​រត់​បីជុំ ជុំវិញ​បឹង​ហ្គឺម ​(Guom)។​

 

ការប្រឡង Mottainai Run ​ ទទួល​បាន​ការគាំ​ទ្រ​​​ពេញទំហឹង​ពីសហគមន៍​ ជាមួយ​នឹង​កីឡាករ​​អញ្ជើញមក​​ចូល​រួមជាង​១.៤០០នាក់​ ​ ក្នុងចំណោម​​នោះ​​មាន​មិត្ត​ភក្តិ​​អន្តរជាតិ​។​
 

 “​Mottainai ក្រោយ​ប្រាំមួយ​ឆ្នាំ​ប្រព្រឹត្តទៅ​យ៉ាង​​​ជោគ​​ជ័យ ​បាន​អះអាង​ថា​នេះជា​មូល​ដ្ឋាន​​​សម្រាប់​ឯកអគ្គរដ្ឋទូត​ជប៉ុន​នៅ​វៀត​ណាម​ ​នាំ​យក​កម្មវិធី​ក្លាយ​ជា​សកម្មភាពមួយ​​ក្នុង​​ចំណោម​សកម្មភាព​ស្នូល ​នៃ​ព្រឹត្តិការណ៍​​អបអរ​​សាទរ​លើក​ទី​៤៥ឆ្នាំ​ បង្កើត​ទំនាក់​ទំនង​​ការទូត​វៀតណាម​ - ជប៉ុននា​ឆ្នាំ​២០១៨”។

 ឯកឧត្តម Kunio Umeda - ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ជប៉ុននៅ​​វៀតណាម​។​

បង​ Austin Vidal - Cocker (អាយុ​២៨ឆ្នាំ សញ្ជាត់​អង់គ្លេស) ដើរ​កម្សាន្តជុំវិញបឹងហ្គឺម (Guom)​​ ចៃ​ដន្យ​ជួប​កម្មវិធី Mottainai ​។ “ថ្ងៃនោះ ខ្ញុំ​រត់​ជុំ​វិញបឹង​ មិន​យក​ប្រាក់​តាមខ្លួន ​តែ​ខ្ញុំ​ចង់​ចូល​រួម​កម្មវិធីនេះ​ណាស់​។ ឃើញ​ភាព​ពុះកញ្រ្ជោល​របស់​ខ្ញុំ​ មិត្ត​បរទេស​ម្នាក់​មិនដែល​ស្គាល់គ្នា​ បាន​ជួយបង់​ប្រាក់ឲ្យ​​ខ្ញុំ​ចូល​រួម​ការ​ប្រឡង​នេះ​” ។ ហើយ​បង​ Austin Vidal - Cocker ក៏​ជា​កីឡករ​ដណ្តើម​បាន​រង្វាន់លេខមួយ​នៃ​រង្វាង់​ប្រឡង Challenge Run ​ (រត់បី​ជុំ​បឹង​ហ្គឺម -​ Guom​​) នៃ​កម្មវិធី​នេះ​។​

រីឯ​លោក Hiroyuki Tsurusaki (សញ្ជាតិ​ជប៉ុន​) តំណាង​ក្រុមហ៊ុន Idemitsu Kosan ក៏អញ្ជើញ​មក​ចូលរួម​រត់វគ្គ​​ Happy Run ដើម្បី​រៃ​អង្គាស​​ប្រាក់​ចូល​មូលនិធី​សប្បុរសធម៌​ ជួយ​កុមារ​ជួប​អកុសល។​

នេះ​ជា​ឆ្នាំ​ទី​៣​បន្តបន្ទាប់​ លោក Kazuma Takahashi ជា​​សិប្បករ​បត់​ក្រដាស​ល្បី​ឈ្មោះ​នៅ​ប្រទេស​ជប៉ុន ប្រធាន​សមាគម​សិល្បៈ​វិច​ខ្ចប់​​​ជប៉ុន​ ឆ្លង​មក​វៀតណាម​ចូល​រួម​ទិវា Mottainai ​។ ក្នុង​ថ្ងៃបុណ្យ​ លោក Kazuma Takahashi បាន​​ ណែនាំ​ប្អូន​ៗ​ និង​មហាជនរបៀប​​បង្កើ​ត​រូបភាព​ពីការ​​វិច​ខ្ចប់​​​ប្រអប​ផលិតផល​ ដែល​ឆ្លងការ​ប្រើប្រាស់ ​​ទៅ​ជារូប​​​សត្វ​ នាវា​ តួអង្គ​។ល។ រស់​រវើក​ ស្អាត​ជក់ចិត្ត​។ លោក​យក​ចិត្ត​ទុក​ដាក់ពិសេស​ដល់ទិវា​បុណ្យ​នេះ ដោយសារ​ Mottainai ក៏មានរួម​សារដំណឹង​​មួយ​ ដូចជា​មុខវិជ្ជា​សិល្បៈ​បត់​ក្រដាស​ ដែល​​លោក​កំពុង​ប្រដេញ​តាម​ នោះ​គឺ​៖ កាត់​បន្ថយ​ ប្រើ​ប្រាស់​សាឡើង​វិញ​ ច្នៃ​សាឡើង​វិញ​ និង​ជួសជុល​។​

មិត្ត​ភក្តិ​អន្តរជាតិជា​​ច្រើន ប៉ុន្មាន​​​ខែ​នេះបានស្វែងរក​​​កម្មវិធី​ Mottainai​២០១៨ ជំនួយ​គ្រឿង​ប្រើប្រាស់​ដាក់​លក់​នៅ​ផ្សារណាត់​ ក៏ដូចជារៃអង្គាស​ទឹក​ប្រាក់​ សម្រាប់ជូន​​មូលនិធី​សប្បុរសធម៌​។ អ្នកនាង Sasaki Tomomi ​ (សញ្ជាតិ​ជប៉ុន)​ អ្នកកែសម្រួល​នៅ​ទស្សវដ្តី Heritage Japanese ​ ក្រុម​ហ៊ុន​ More Production វៀតណាម​ បាន​ជំនួយ​​អាវខោមួយ​ថង​ធំ​​។ នារី​ជនជាតិ​ជប៉ុន​ពីរនាក់​ Wantanabe Mayumi និង​ Kaori Shigeyoshi កំពុង​ធ្វើការ​​នៅ​​អង្គការ Japan Women’s Association ​ ក៏​បាន​នាំ​យក​ប្រដាប់​លេង​ ស្បែក​ជើង​នៅ​ថ្មី​ ជាមួ​យ​​ប្រដាប់ប្រដារ​ឆ្លង​ការ​ប្រើ​ប្រាស់​ ដើម្បីជំនួយ​​កម្មវិធី​។​


 ក្បាច់​របាំ​ប្រជាប្រិយ​ជប៉ុន​ បាន​សិស្សានុសិស្ស​វៀតណាម​ សម្តែង​បង្ហាញ​នៅនា​ទិវា​បុណ្យ​។​


 អ្
នក​បង្ហាញ​ម៉ូដ​ បវរកញ្ញា​ខាង​ថតរូប​វៀតណាម​ សម្តែង​ Kimono Yukata
និង​អាវផាយ​ នា​​ទិវា​បុណ្យ Mottainai ​​២០១៨។​



 អ្នក​នាង Wantanabe Mayumi ​ និង  Kaori Shigeyoshi (សញ្ជាតិ​ជប៉ុន) ធ្វើ​ការ​នៅ​អង្គការ​ Women's
Association ជូន​ប្រដាប់​លេង​ ​ស្បែកជើង​ និង​គ្រឿង​ប្រើប្រាស់​ សម្រាប់​ជំនួយដល់​ Mottainai ​​២០១៨។



 
ចាហួយ​ផ្កា​ដ៏ធំ ​​របស់​សិប្បការិនី ​កេវ​វឹន​ (Kieu Van) និង​ហ្វៀន​ដាវ​ (Huyen Dao) - ពីរ​នាក់​​​ក្នុង​ចំណោម​
សិប្បករ​ទាំងអស់​ ដែល​​ធ្វើ​នំ​ចាហួយ 3D ​ ដំបូង​នៅ​ហាណូយ​។ សិប្បការិនីទាំង​​ពីរ​នាក់​ ជូន​នំដល់​​កម្មវិធី​
ដោយ​បំណង​រួម​កម្លាំង​តូចមួយ​ ឧបត្ថម្ភ​​កុមារ​រងគ្រោះថ្នាក់​​ចរាចរណ៍​​។​



 បន្ទាប់ពី​បញ្ចប់​ការ​ប្រឡង​រត់ កីឡាករកុមារ​​ចូល​ចិត្ត​​លេង​ល្បែង​ចលនា​នេះណាស់​​។​


 សិប្បករ​បត់​ក្រដាស​ល្បី​ឈ្មោះ​លោក​ Kazuma Takahashi ប្រធាន​សមាគម​សិល្បៈ​វិច​ខ្ចប់​ជប៉ុន​
មាន​វត្តមាន​នៅ​លើ​ឆាក​នា​​ទិវា​បុណ្យ​ Mottainai ​២០១៨ ឧទ្ទេសនាម​​មុខវជ្ជា​សិល្បៈ​បត់​ក្រដាស ​
ក៏​ដូច​ជា​អត្ថន័យ​នៃ​មុខវិជ្ជានេះ​។​

 

មិនត្រឹម​រួម​ចំណែក​ខា​ងប្រដាប់​ប្រដារ​ ទឹក​ប្រាក់ ​​និង​រាប់​ពាន់តង់​ទំនិញ​ ​នៃ​អង្គភាព​ជប៉ុន ​ក៏​មាន​វត្តមាន​នៅ​ផ្សារណាត់ Mottainai ​២០១៨ ​ដើម្បី​រៃ​អង្គាស​ប្រាក់ចូល​មូលនិធី​សប្បុរសធម៌​។​

Mottainai ​២០១៨ ជា​រដូវ Mottainai ​លើកទី​៦ បាន​រៀប​ចំ​ក្រោម​ការ​ឧបត្ថម្ភ​​នៃ​សមាគម​នារីវៀតណាម​​ និង​ស្ថាន​ទូត​ជប៉ុន​។ ឆ្លង​កាត់​ប្រាំមួយ​រដូវ​ កម្មវិធី​បាន​ក្លាយ​ជា​សហគមន៍​មាន​សកម្មភាព គាំទ្រជំនួយ​​ប្រដាប់​ប្រដារ​​ឆ្លងកាត់ការ​​ប្រើប្រាស់​​ធំបំផុត​ទូទាំង​ប្រទេស​ ដោយ​មាន​អ្នកចូល​រួម​ជាង​២០០​ពាន់នាក់​។ ប្អូន​ៗ​មាន​ស្ថាន​ភាព​​លំបាក​​ជាង​៣ពាន់នាក់​ ទទួល​ផល​ប្រយោជន៍​ពី​កម្មវិធី​នេះ៕​

 

ក្រសួង​សារព័ត៌មាន​ជាមួយ​នឹង​​សមាគម​​​នារី​វៀតណាម​បាន​ជូន​អំណោយ​រង្វាន់​នារី​ច្នៃ​ប្រឌិ​ត​​ឆ្នាំ​២០១៧​ ដោយ​​សារ​មានការ​រួម​ចំណែក​ជូន​​សហគមន៍​នៃ​កម្មវិធី​ Mottainai។​

 

 អនុវត្ត​៖ កុងដាត​

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top